ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនសហការណ៍ជាមួយកម្លាំងនគរបាលក្រុងសេរីសោភ័ណបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់រួមទាំងបានដកហូតវត្ថុតាងជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនយ៉ាមាចំនួន១០០គ្រាប់
កាចុះបង្ក្រាបនេះកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ត្រង់ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ការបង្ក្រាបនេះក្រោយការដឹកនាំដោយលោកធិន សុិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន រួមទាំងកងកម្លាំងជាច្រើនរូបផងដែរ។លោកធិន សុិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្ត បានប្រាប់ឲ្យ ដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភា នេះថា ក្រោយពីចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត ព្រមទាំងមានការសម្របសម្រួលពីលោកផាន់ វណ្ណារ័ត្ន ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តផងនោះ ធ្វើយ៉ាងឲ្យនគបាលប្រឆាំងនិងគ្រឿងញៀនត្រូវទប់ស្កាត់រាល់បទល្មើសនៅក្នុងមូលដ្ឋានផែនដីរបស់ខ្លួនឲ្យបានល្អដើម្បីរក្សាភាពស្ងប់ស្ងាត់ ជាពិសេសគោលនយោបាលភូមិឃុំ មានសុវត្ថិភាព៩ចំណុចផងដែរ។លោកដេតបានបន្តថាជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះសុខ ធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ
ហើយជននេះធ្លាប់ជាប់ពន្ធនាគាចំនួន៧ខែ កាលពីឆ្នាំ២០១០មកម្លេះដោយមិនរៀងចាលមកប្រព្រឹត្តបទល្មើសគ្រឿងញៀនថែមទៀត ។ក្នុងនោះកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានដកហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន យ៉ាមា ចំនួន១០០គ្រាប់ និងទូរស័ព្ទដៃ១គ្រឿងផងដែរ។ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើនេះ រួមទាំងវត្ថុតាងទាំងអស់ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តករណីចែកចាយគ្រឿងញៀនពិតប្រាកដមែន។ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាងសំណំរឿងរួមទាំងវត្ថុតាងគ្រឿងញៀនទាំងអស់ខាងលើនេះបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕



































