ខេត្តកណ្តាល៖ បុរសម្នាក់ជិះម៉ូតូបុកគូថឡានកុងតឺន័រដែលឈប់ស្ងៀមអែបចិញ្ចឹម
ថ្នល់ជាតិលេខ1បណ្តាលឲ្យរងរបួសធ្ងន់ ទំនងស្រវឹងស្រា។ហេតុការណ៏នេះកើតឡើង
នៅថ្ងៃទី26ខែ ឧសភា ឆ្នាំ2015 វេលាម៉ោង7និង10នាទីចន្លោះគីឡូម៉ែត្រ 24- 25 ភូមិ ដីឥដ្ឋកោះ
ផុស3 ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល ក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ បណ្តោយផ្លូវជាតិលេខ1 ។ជនរងគ្រោះឈ្មោះ ជុំ សុគន្ធា ភេទ ប្រុសអាយុ 22ឆ្នាំ រស់នៅ ភូមិស្ដៅកន្លែង3 ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជិះម៉ូតូសង់សេរីឆ្នាំ 2014 ពាក់ស្លាកលេខ ភ្នំ
ពេញ1c1867 បុកពីក្រោយកុងតឺន័រដែលខូចឈប់ចតនៅលើចញ្ចើមថ្នល់បណ្ដាលឲ្យ
របួសធ្ងន់បាក់ភ្លៅខាងស្ដាំនឹងបែកមុខ។ ចំណែក រថយយន្ដកុងតឺនរ័ម៉ាកនីសាន់ពាក់
ស្លាកលេខ ភ្នំពេញ3A- 0156 ពណ៍ ស អ្នកបើកកុងតឺនរ័គេចខ្លូនបាត់ ។
សូមបញ្ជាក់ថា ឡានកុងតឺនរ័ ខូចឈប់ចតអែបខាង មានកាច់មែកឈើដាក់ជាសញ្ញា
ចម្ងាយពីរថយន្ដប្រហែល20ម៉ែត្រ ហើយដាក់អំពូលភ្លើងមួយនៅចែងកន្ទុយកុងតឺន័រ
នៅតែជួបគ្រោះថ្នាក់ចរាចរណ៏ទៀត ។ នេះដោយសារតែអ្នកបើកបរម៉ូតូខ្វះការប្រុងប្រ
យ័ត្ន ៕



































