ខេត្តបន្ទាយមានជ័យ៖បុរសជនជាតិខ្មែរម្នាក់បានស្លាប់ភ្លាមពេលកម្លាំងចម្រុះមួយ របស់អាជ្ញាធរមានសមត្ថកិច្ចថៃបានបង្ក្រាបករណីគ្រឿងញៀន និងរឹបអូសបានអាវុធមួយករណីធំនៅវេលាម៉ោង៨កន្លះព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ នៅភូមិគោកព្រិច ឃុំថាប់ស្ដេត ស្រុក
តាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ ចំណុចនោះនៅទល់មុខនឹងភូមិសាស្ដ្រ ប៉ុស្ដិ៍មហោស្រព ស្ថិតនៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឬចម្ងាយប្រហែល ៧ គ.ម. ពីព្រំដែនកម្ពុជា។លោកអនុសេនីយ៍ឯក អោ យ៉ុង មេបញ្ជាការរងប្រចាំបញ្ជា នៃវរការពារព្រំដែន៨០៧ បានអោយដឹងថា: បុរសជនជាតិខ្មែរម្នាក់នោះ ឈ្មោះ តឿ អាយុ៤៨ឆ្នាំ ។ ប៉ុន្តែសមត្ថកិច្ចពុំទាន់ស្រាវជ្រាវដឹង អត្តសញ្ញាណ និងអាស័យដ្ឋាន និងស្រុកកំណើតរបស់បុរសនោះនៅឡើយ។
លោកបានអោយដឹងបន្តថា: ក្រុមចំរុះភាគីថៃមកហ៊ុំព័ទ្ធភូមិខាងលើហើយបង្ក្រាបបទល្មើសគ្រឿងញៀនដោយរឹបអូសបានថ្នាំញៀន ៧.៧០០គ្រាប់ អាវុធ AK 47 ចំនួន១០ដើម (ផលិតនៅប្រទេសឆេកូស្លូវ៉ាគីច) គ្រាប់ AK47 ចំនួន ៣.៧០០ គ្រាប់ អាវុធខ្លីម៉ាកឡុក ចំនួន១ដើម និងគ្រាប់ចំនួន១៦គ្រាប់ កាំភ្លើងស្នប់ចំនួន២ដើម។កម្លាំងថៃបានចាប់ខ្លួនបុរសស្ត្រី ជនជាតិថៃ២នាក់ ជាម្ចាស់ផ្ទះ និងជាជនល្មើសជួញគ្រឿងញៀនជាមួយជនជាតិថៃខ្មែរផង ព្រមទាំងបានលាក់ទុកអាវុធដ៏ធំនេះទៀត។យោងភាគីថៃ ដែលផ្តល់ព័ត៌មានមកថា:ពេលបង្ក្រាបមានផ្ទុះ
អាវុធទើបសមត្ថកិច្ចបាញ់ស្លាប់ជនជាតិខ្មែរ១នាក់ ឈ្មោះ តឿ។ ជនជាតិខ្មែរម្នាក់នេះត្រូវមេភូមិជនជាតិថៃទទួលចិញ្ចឹម តាំងពីទសវត្សរ៍ទី៨០មកម្លេះជាមួយនឹងស្ត្រីជនជាតិថៃ ដែលជួញគ្រឿងញៀននោះដែរ។ ហើយដល់ពេលបង្ក្រាគ្រឿងញៀន ប្រហែលជាជនជាតិថៃប្រើជនរងគ្រោះអោយតស៊ូជាមួយសមត្ថកិច្ចថៃ ទើបត្រូវបាញ់ថៃបាញ់ស្លាប់បែបនេះសពខ្មែរជាកូនចិញ្ចឹមរបស់ថៃសមិត្តកិច្ចខ្មែរកំទំនាក់ទំនងយកសពមកប្រទេសកម្ពុជាវិញដើម្បីយកមកធ្វើបុណ្យតាមប្រពៃណីខ្មែរ៕




































