បន្ទាយមានជ័យ៖ ថ្លែងប្រាប់អ្នកសាព័ត៍មានកាលពីម្សិលមិញ បន្ទាប់ពីជំនួបប្រជុំរវាងគណៈកម្មាការចម្រុះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជាមួយនិងអាជ្ញាធរខេត្តបន្ទាយមានជ័យ លោក គោស៊ុំ សារឿង អភិបាលខេត្តបន្ទាយមានជ័យ គ្រោងបង្កើតច្រករណបនៅក្រុងប៉ោយប៉ែត
អោយរទះអូស និងទំនិញផ្សេងទៀតដែលមានក្លិន និងមិនមានសណ្តាប់ធ្នាប់ចេញចូល ដើម្បីបញ្ជៀសបញ្ហាការកកស្ទះ និងបញ្ហាផ្សេង ៗ នៅច្រកអន្តរជាតិប៉ោយប៉ែត ។
ការលើកឡើងខាងលើ ក៏ដោយសាតែច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែងមានបញ្ហាកើតឡើងជាបន្តបន្ទាប់ បីសំណាក់កម្មករអូសរទះ ជាពិសេសកាលពីថ្ងៃទី២៥ កម្មករអូសរទះបានធ្វើការតវ៉ាក្លាយជាហឹង្សា បិទផ្លូវជាតិលេខ៥ និងគុបវាយបំផ្លាញលើទ្រព្យសម្បត្តិឯកជន និងរដ្ឋនៃការិយាល័យគយប៉ោយប៉ែត ដែលធ្វើអោយប៉ះពាល់ដល់ការចរាចរទំនិញ និងភ្ញៀវ
ទេសចរណ៍ ។ ម្យ៉ាងទៀតច្រកអន្តរជាតិប៉ោយប៉ែតបច្ចុប្បន្ន មានការនាំចេញចូលទំនិញគ្រប់បែបយ៉ាង ដោយទំនិញខ្លះ មានក្លិន និងធ្វើប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភ្ញៀវទេសចរណ៍ ៕




































