ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបន្ទាមានជ័យបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្តិភាព ជូនវិនិយោគគិននិងអ្នកទេសចរណ៍បរទេសនិងពង្រឹងបន្ថែមលើយន្តការអនុវត្តគោលនយោបាយភូមិឃុំសុរត្តិ
ភាព។ពិធីនេះមានការចូលរួម លោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយជ័យ លោកចុងផែត អភិបាលរងខេត្តនិងមន្ត្រីរាជការមានចំនួន២៦០នាក់បានចូលរួមផងដែរ។លោកចុងផែតបានឡើងអានរបាយការណ៍របស់ក្រសួងមហាផ្ទៃស្តីពីផែនការ ការពារ សន្តិសុខ សុវត្តិភាពជូនវិនិយោគិននិងអ្នកទេសចរណ៍បរទេសមានប្រសាសន៍ថា ដើម្បីពង្រឹងការទទួលខុសត្រូវចំពោះទួនាទី ភារកិច្ចរបស់ខ្លួន ក្រសួងមហាផ្ទៃបានដាក់ចេញបញ្ជានូវផែនការការពារសន្តិសុខ សុវត្តិភាពជូនវិនិយោគិននិងអ្នកទេសចរណ៍ក្នុងគោលបំណងរួមចំណែកក្នុងការទាក់ទាញវិនិយោគិនឲ្យមកចូលរួមមកបណ្តាក់ទុនក៏ដូចជាមកធ្វើទស្សនះកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែច្រើនឡើងដើម្បីជំុរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែត្រូវបានអភិវឌ្ឈន៍ហើយអត្រានៃភាពក្រីក្រកាន់តែត្រូវកាត់បន្ថយ។លោកចុងផែតបាននិយាយបន្តទៀតថាដើម្បីឲ្យបានបរិយាកាយសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរដល់អ្នកវិនិយោគិននិងអ្នកទេសចរណ៍បរទេសនោះគណះបញ្ជាការឯកភាពខេត្តត្រូវមានវិធានការការពារឲ្យបានហ្មត់ចត់នូវរាល់គោលដៅ
ទេសចរណ៍ទាំងអស់ដែលស្ថិតក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។លោកបានបន្តទៀតថាត្រូវបែងចែកតំបន់ដែលមានការប្រមូលផ្តុំទេសចរណ៍ច្រើនដើម្បីផ្តល់សេវ៉ាការពារដែលទេសចរណ៍បរទេសចង់ទៅកំសាន្ត។លោកគោស៊ុំសារឿតក៏បានមានប្រសាសន៍ដែរថារាល់បណ្តាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ភោជនីយដ្ឋាន ខារ៉ាអូរខេ ក្លិបរាត្រីដើម្បីម្ចាស់ការទាន់ពេលវេលាក្នុងការណ៍ក្តាប់សភាពការណ៍និងមានផែនការការពារ សន្តិសុខ សណ្តប់ធ្នាប់គ្រប់ទីកន្លែង។លោកបានបន្តទៀតថាត្រូវបំផុសចលនាប្រជាពលរដ្ឋឲ្យចូលរួមការពារសន្តិសុខ សុវត្តិភាព ជូនភ្ញៀវទេសចរណ៍និងមន្ត្រីនគបាលទាំងអស់ត្រូវខិតខំពង្រឹងបណ្តាញអ្នកស្ម័គ្រចិត្តការពារទេសចរណ៍ឲ្យមានចំនួនច្រើនថែមទៀតនៅតាមគោលដៅទេសចរណ៍សំខាន់ៗព្រមទាំងយកកិត្តទុកដាក់ការងារអប់រំបំពាក់បំប៉ននិងលើកទឹកចិត្តកម្លាំងនេះឲ្យធ្វើសកម្មភាពបានសកម្មក្លៀវក្លាថែមទៀត៕



































