ខេត្តពោធិ៍សាត់៖ ស្របពេលរដូវវស្សារចូលមកដល់ដែលជារដូវប្រជាកសិករបង្ករបង្កើនផលនៅដំណាំស្រូវនោះ មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានអំពាវនាវ ដោយជំរុញអោយប្រជាកសិកររួសរាន់ភ្ជួរាស់
ដកស្ទួងអោយទាន់ពេលវេលាទៅតាមលក្ខណៈបច្ចេកទេសនិងពូជស្រូវឲ្យពិតប្រាកដដោយមិនឲ្យមាកាលាយចូលគ្រាប់ពូជផ្សេងៗចូលគ្នាឡើយដើម្បីឲ្យ ទិន្នផលស្រូវកាន់តែកើនឡើងនិងគុណភាពខ្ពស់លក់បានថ្លៃនៅលើទីផ្សារជាតិនិងអន្តរជាតិ។
លោក ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តពោសាត់ប្រាប់ អ្នកយកព័ត៍មានដឹងថា; កត្តាដែលប្រជាកសិករគួរតែយល់ដឹងនិងអនុវត្តន៏ដើម្បីអោយផល ស្រូវកើនឡើងខ្ពស់និងមានគុណភាពលក់នៅលើទីផ្សារបានថ្លៃនោះគឺទី១
ត្រូវជ្រើសរើសពួជអោយបានសុទ្ធល្អដែលមានដំណុះខ្ពស់។ទី២ត្រូវរៀបចំដីស្រែអោយបានរាបស្មើរល្អនាំអោយកាត់បន្ថយដល់ការប្រើប្រាស់ទឹក ការប្រើប្រាស់ជីនិងងាយស្រួលក្នុងការថែទាំហើយទិន្នផលស្រូវនិងមានកំខ្ពស់ពី១០ ទៅ១៥% ភ្លាមៗផងដែរទី៣ការគឺកាប្រើប្រាស់ជីកម្ភស់កឺជាការល្អប៉ុន្តែរដោយសារ ពិបាករកដូដ្នេះប្រជាកសិករត្រូវប្រើជីគីមីលាយនិងជីកម្ភស់ជាជាងជីគីមីសុទ្ធដែលនាំឲ្យកាចំណាយថវិការច្រើន។លោក លោក ឡាយ វិសិទ្ធ បានលើកឡើងថា អាជ្ញាធរភួមិឃុំសង្កាត់ខេត្តក្រុងត្រូវជំរុញអោយប្រជាកសិករប្រញាប់ភ្ជួរាស់ដកស្ទួងអោយបានទាន់ពេលវេលានារដូវធ្វើស្រែឆ្នាំ២០១៥នេះប្រកបដោយមានឆន្ទះខ្ពស់ក្នុងនាមជាកអ្នកគ្រប់គ្រងប្រជាសិករខណៈទឹកភ្លៀងបាននិងកំពង់តែបន្តធ្លាក់រាយប៉ាយស្ទើរគ្រប់ទីកន្លែងក្នុងរយះពេលប៉ុន្មានថ្ងៃនេះមកហើយទូទាំងខេត្តពោធិ៍សាត់យើងនេះ ព្រោះវាជារឿង
សំខាន់ដែលជាអំណោយផលល្អពីធម្មជាតិសម្រាប់ការធ្វើស្រែរដូវវស្សាបានចូលមកដល់នេះ។លោកបញ្ជាក់ថា; សំរាប់ការធ្វើស្រែឆ្នាំ២០១៥នេះគឺមានភាពប្រហាក់ប្រហែលនិងឆ្នាំ២០១៤ពោលមិនយឺតពេលពេកទេថ្វីបើទោះជាអំណោយផលទឹកភ្លៀងធ្លាក់រាយប៉ាយមិនទាន់បានគ្រប់តំបន់ក៏ដោយ ក៍មានអំណោយផលមួយចំនួនបានទឹកពីប្រព័ន្ធធារាសាស្ត្រ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលលោកស្ថាបនាគ្រប់កន្លែង សម្រាប់ប្រជាកសិករយើងមួយចំនួនធំបានប្រើប្រាស់ ដោយពួកគាត់ហាក់បីដូចជាយល់ដឹងដើមិបីភ្ជួរភ្ជួរាស់កាច់សាតាមស្រែរូចជាស្រេចទុករងចាំភ្លៀងធ្លាក់ និង ពេលដែលប្រព័ន្ធស្រោចស្រព្វនេះនាំទឹកមកដល់ ដែលមានទឹកគ្រប់គ្រាន់គឺពួកគាត់ចាប់ផ្តើមសាប ព្រោះតែម្តង។លោក ឡាយ វិសិទ្ធ ប្រធានមន្ទីផ្នែកកសិកម្មខេត្តពោធិ៍សាត់បានបញ្ជាក់ថា; ផ្នែកខាងមន្ត្រីមន្ទីកសិកម្មក៍បាននិងកពពង់ចុះតាមមូលដ្ឋានគ្រប់កន្លែងក្នុងការនែនាំដល់ប្រជាកសិកររបៀបបច្ចែសទេសធ្វើស្រែនិងជម្រុញពួកគាត់ឲ្យរួសរាន់នៃការចុះធ្វើស្រែក្នុងដើមរដូវវស្សាឆ្នាំនេះឲ្យ
បានទាន់ពេលផងដែរ។ ដោយមកដល់ពេលនេះប្រជាកសិករនៅខេត្តពោធិ៍សាត់បាន ភ្ជួរាស់សរុបបាន (៥៤៦៥ហិតានៅលើផ្ទៃដីចំនួន១០០០០០ហិតា)ហើយ សំណាបបាន( ១២៥ហិតា ក្នុងនោះស្ទួងបានចំនួន៤៥ហិតា និង ស្រូវពង្រួសបាន២៦២៥៨ហិតា ) ក្នុងនោះស្រុកបាកាន២០៩៧០ហិតាស្រុក កណ្តៀង៤១៥៧ហិតាស្រុកក្រគរ១៥៥៣ហិតាស្រុកភ្នំក្រវ៉ាញ៦០០២ហិតាក្រុងពោសាត់៥១ហិតា ដយោឡែកនៅស្រុក វាលវែងមិនទាន់នៅឡើយទេដោយសារភាគច្រើនគាត់ធ្វើចំការ ព្រោះដំបន់នេះជាជាដំនៅជួភ្នំក្រវាញ គឺជាដំបន់ខ្ពងរាប៕




































