អត្ថបទ ប៊ុនរិទ្ធី
កំពង់ធំ= កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥មានករណីរន្ទះបាញបានសំលាប់លោកតាម្នាក់ ឈ្មោះ ទេព ហុក អាយុ ៦០ឆ្នាំ រស់នៅក្នុងភូមិស្នោ ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
បើតាមប្រភពពត័មានពីប្រជាពលរដ្នបានអោយដឹងថា ជនរងគ្រោះ តែងតែដើរឃ្វាលគោ រាងរាល់ថ្ងៃពុំដែលខកខានម្ដងណានោះទេ ក្នុងនោះដែរជនរងគ្រោះក៏មានក្រុមគ្រួសារនិងប្រពន្ធកូនជាច្រើន នាក់ ក្រោយពីឧបត្តិវហេតុរន្ទះបាញរួចមកក្រុមគ្រួសារបានទទួលយក សាកសពទៅចាត់ចែងធ្វើបុណ្យតាមប្រពៃពីពុទ្ធសាសនា។
លោក ខេន ឈុនគ័រ អធិការស្រុក កំពង់ស្វាយបានប្រាប់អោយដឹងថាលោកតា ជនរងគ្រោះម្នាក់នេះពេលដែលរន្ទះបាញ់ គាត់ដើរឃ្វាល គោ នៅក្បែរមាត់អូរ ហើយមានកាន់ពូថៅ មួយជាប់និងដៃ ដែលជាមូលហេតុ ធ្វើអោយឆ្លងចរន្ដ រន្ទះបាញតាមដែកពូថៅរបស់គាត់ ដូច្នេះលោក ក៏បានសុំអោយប្រជាពលរដ្នទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវវស្សានេះ និង មានខ្យល់ព្យុះ ភ្លៀងផ្គរ រន្ទះ ជាច្រើនទៀត ដូច្នេះពេលភ្លៀងត្រូវតែរកទីកន្លែងមានសុវត្ថិភាពអោយបានត្រឹមត្រូវ និងប្រុងប្រយ័ត្ន សត្វពាហនះ គោ ក្របី ជាពិសេសគឺត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះកុមាតូចៗដែលនៅក្នុងបន្ទុកក្នុងក្រុមគ្រួសារ កុំអោយមានជួបនិងគ្រោះធម្មជាតិរន្ទះនេះទៀត៕ ប៊ុន រិទ្ធី



































