ក្រុមចំរុះ​ថ្នាក់​ខេត្ត​បាន​ចុះ​ពិនិត្យ​ក្បាលដី​៥៥៣ ក្នុងភូមិ​ទាំង​៣​ស្ថិតក្នុង​ឃុំ​ក្រាំង​ស្គារ​បាន​រួចរាល់​ហើយ​ដាក់ជូន​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ពិនិត្យ​និង​សំរេច​ធ្វើ​ប​ណ្ណ័​កម្ម​សិ​ទ្ទ​ជូន​ប្រជាពលរដ្ឋ

0

​កំពង់ឆ្នាំង​៖​ក្បាលដី​ចំនួន​៥៥៣​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​ប្តឹង​ជំនា​ស់​ពី​ខ័​ណ្ឌ​ព្រៃឈើ​និង​បរិស្ថាន​មិនអោយ​​ចេញ​ប្លង់​កម្មសិទ្ធិ ត្រូវបាន​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ចាត់តាំង​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក លី សុភា អនុប្រធាន​មន្ទីរDSC07217សុរិយោដី​ខេត្ត បានធ្វើ​ការចុះពិនិត្យ​ជាក់ស្តែង​ចាប់ពី​ថៃ្ង​ទី​១៨​ដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥ លើ​ក្បាលដី​ចំនួន​៥៥៣​ក្បាលដី​រួចរាល់​ហើយ ក្នុង​រយៈពេល​ជាង​១​សប្តាហ៍​កន្លងមកនេះ និង​បាន​បើក​កិច្ចប្រជុំ​ធ្វើ​របាយការណ៍​ជូន​ឯកឧត្តម​អភិបាលខេត្ត និង​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ពិនិត្យ​និង​ដោះស្រាយ​សំរេច​ជូន​ប្រជាពលរដ្ឋ ។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៥ លោក លី សុភា ប្រធាន​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​ចុះ​ពិនិត្យ និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​៣​ភូមិ គឺ​ក្នុងភូមិ​ដំណាក់​ខ្លុង ភូមិ​ដំណាក់​អំពិល និង​ភូមិ​អូរ​ល្ពៅ ឃុំ​ក្រាំង​ស្គារ បាន​មាននិយាយ​អោយដឹងថា​៖ គិត​មកដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥ គឺមាន​រយៈពេល​ជាង​១​សប្តាហ៍​នេះ ដែល ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​បាន​ចុះ​ពិនិត្យមើល​លើ​ក្បាលដី​ទំនាស់​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទាំង​៣​នៃ​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស​។ ជា​លទ្ធផល​ក្នុងការ​ពិនិត្យ គឺ​ក្បាលដី​ចំនួន​៥៥៣​ក្បាលដី ត្រូវបាន​ពិនិត្យ​រួច​
​រាល់ និង​បានធ្វើ​របាយការណ៍​ដាក់ជូន​ឯកឧត្តម​អភិបាលខេត្ត និង​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ដើម្បី​ធ្វើការ​ពិនិត្យ​និង​សំរេច​ជូន​ប្រជាពលរដ្ឋ​។​11355515_1595929804008222_2056368577_n
​នៅក្នុង​៥៥៣​ក្បាលដី​នោះ​គឺមាន​ប្រភេទ​ដី​ភូមិ ដីស្រែ ដីចំការ ជា​ក្បាលដី​ដែលមាន​ផ្ទះសំបែង ការដាំដុះ​ដំណាំ ស្រែចំការ អាស្រ័យ​ផល​ជាក់ស្តែង​នៅក្នុង​ភូមិ​ដំណាក់​ខ្លុង និង​ភូមិ​ដំណាក់​អំពិល​ចំនួន​១៣៧​ក្បា ល​ដី ស្មើនឹង​៦៩២,៦០​ហិកតា ដោយ​ត្រូវ​ស្ន​សុំ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ​។​ចំពោះ​ក្បាលដី​ប្រភេទ​ដីព្រៃ​កាប់​រាន​ថ្មី និង​ភ្ជួរ​រួច​ខ្លះ​ក្នុង​ឆ្នាំ​២០១២ តែ​មិនទាន់បាន​អាស្រ័យ​ផល​នៅក្នុង​ភូមិ​ដំណាក់​ខ្លុង និង​ភូមិ​ដំណាក់​អំពិល​ចំនួន​៨៨​ក្បាលដី ស្មើនឹង​៥៦៩,២៤​ហិកតា គឺ​សំណើសុំ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ ដើម្បីអោយ​ពួកគាត់​មានលទ្ធភាព​បង្កបង្កើនផល​ក្នុង​គ្រួសារ​ស្របច្បាប់​។​11257725_1595929850674884_11242775_n
​ ​ដោយឡែក​ដីព្រៃ​របោះ​ចំនួន​២៦៨​ក្បាលដី​ស្មើនឹង​១១៤០,៤៦​ហិកតា នៅក្នុង​ភូមិ​ដំណាក់​ខ្លុង ភូមិ​អូរ​ល្ពៅ ភូមិ​ដំណាក់​អំពិល និង​ដីព្រៃ​ក្រាស់​មាន​ចំនួន​៤០​ក្បាលដី ស្មើនឹង​២៩០,៤៧​ហិកតា នៅក្នុង​ភូមិ​ដំណាក់​ខ្លុង​នឹង​ដំណាក់​អំពិល គឺ​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​ដាក់ជូន​ឯកឧត្តម​អភិបាលខេត្ត និង​គណៈកម្មាធិការ​គ្រប់ គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ពិនិត្យ​និង​សំរេច​ជាក់ស្តែង​។​
​ ​លោក លី សុភា បាន​អោយដឹងទៀតថា​៖​នៅក្នុង​រយៈពេល​នៃ​ការវាស់វែង ពិនិត្យមើល​លើ​ក្បាលដី​ទាំង​៥៥៣​ក្បាលដី​នោះ ប្រជាពលរដ្ឋ​ដែលមាន​ក្បាលដី​ទាំងអស់​បាន​ស្ម័គ្រចិត្ត​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត ក្នុង​ទឹកចិត្ត​រីករាយ និង​សង្ឃឹម មិនមាន​ប្រតិកម្ម​ណាមួយ​គួរអោយកត់សម្គាល់​នោះឡើយ ហើយ​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​សង្ឃឹមថា លោក​11329011_1595929674008235_846676136_nអភិបាលខេត្ត និង​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ពិនិត្យ និង​សំរេច​តាម​ការស្នើសុំ​របស់​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​របស់លោក​ដែល​បាន​ឯកភាពគ្នា​ធ្វើ​របាយការណ៍​ខាងលើនេះ​៕