កុមារា​អាយុ​២​ឆ្នាំ​រលាក​ទឹកស​ម្ល​កំពុង​ដាំ​ពុះ​រលាក​ពេញ​ខ្លួន​ ម្តាយ​ឪពុក​ក្រីក្រ​ស្នើសុំ​សប្បុ​សជន​ជួយសង្គ្រោះ​

0

​កំពង់ឆ្នាំង​៖ កុមារា​អាយុ​២​ឆ្នាំ​ម្នាក់ បាន​រងរបួស​ដោយ​ការ​រលាក​ទឹកស​ម្ល​ពុះ​ក្តៅ​ធ្ងន់ធ្ងរ​នៅមុខ​ផ្ទះ នៅពេលដែល​គេ​យក​ដង្កៀប​ចាប់​ធ្យូង ទៅ​ថ្ពក់​ទាញ​មាត់​ឆ្នាំងសម្ល​កំពុងពុះ នៅលើ​ចង្ក្រាន​មាន​កំពស់​ប្រមាណ​១​ម៉ែត្រ​បណ្តាលអោយ​កំពប់​ចាក់​ចំ​មកលើ​ខ្លួន​។​ករណី​គ្រោះថ្នាក់​ខាងលើDSC07145នេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១០​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៥ នៅ​លំនៅដ្ឋាន​កុមា​រងគ្រោះ ស្ថិតក្នុង ភូមិ​ឃ្លាំង ប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។
​ ​ម្តាយ​កុមារា​រងគ្រោះ​បាន​និយាយ​អោយដឹងថា​៖ គាត់​មានឈ្មោះ អ៊ុន គឹម​សៀន អាយុ​៣៥​ឆ្នាំ ចំ ណែ​កកូន​ប្រុស​អាយុ​២​ឆ្នាំ​ដែល​រងគ្រោះ​មានឈ្មោះ សឿន សុធា​រ៉ា ជា​កូនពៅ​ក្នុងចំណោម​កូន​៤​នាក់ ។ នៅ​មុនពេល​កើតហេតុ រូបគាត់​បាន​ដាំបាយ​ឆ្អិន​ហើយ​បាន​លើក​ឆ្នាំងបាយ​ចេញពី​ចង្ក្រាន និង​បានដាក់​ដាំទឹក​សម្ល​នៅលើ​ចង្ក្រាន​មុខផ្ទះ ដែលមាន​កំពស់​ប្រមាណ​១​ម៉ែត្រ​ពី​ដី ។ ពេល​ដាំទឹក​ពុះ គាត់​ជ្រុំប្រហុក បង់​បន្លែ​ជា​បណ្តើរៗ គាត់​ក៏​ឈ្លា​តទៅ​លើក​ឆ្នាំងបាយ​ឆ្អិន​យក​ទុក​ក្នុងផ្ទះ ពេលនោះ កូនប្រុស​គាត់​មិនដឹង​វា​ដើរ​មកពីណា​ទេ ស្រាប់តែ​វាស្រ​វ៉ា​បាន​ដែក​ដង្កៀប​ចាប់​ភ្លើង​ទៅ​ថ្ពក់​ជាប់មាត់​ឆ្នាំង ហើយ​ទាញ​មក​បណ្តាលអោយ​កំពប់ទឹក​សម្ល​កំពុងពុះ ចាក់​ស្រោច​លើ​ខ្លួន​តែម្តង ប​ណ្កា​ល​អោយ​រលាក​ពេញ​ខ្លួន​។​DSC07147
​ក្នុងពេល​នោះដែរ គេ​ក៏​ស្រែកយំ​ឡើង គាត់​បាន​ស្ទុះ​ចេញពី​ក្នុងផ្ទះ​ហើយ​បាន​ព្យាយាម​យក​ទឹក​ត្រជាក់​មក​ស្រោច​លើ​ខ្លួន របកស្បែក​ចេញ​ដូច​ស្រុះ​មនុស្ស​ទាំង​រស់ ដោយ​គាត់​តក់ស្លុត​ខ្លាំងពេក​ក៏​ស្រែកហៅ​អោយគេ​ជួយ​។​បន្ទាប់មក គាត់​ក៏បាន​យក​កូន​គាត់​ទៅផ្ទះ​ពេទ្យ​ឯកជន​អោយជួយ​សង្គ្រោះ ពេលនោះ​គ​រូ​ពេទ្យ​បានអោយ​គាត់​ទិញ​ស្ប្រា​យ​សម្រាប់​បាញ់​អោយ​ត្រជាក់​មួយ​ដប​ថ្លៃ​១០ ដុល្លា មក​បាញ់​លើ​ខ្លួន​វា រួច បាន​យក​កូន​មក​ផ្ទះ​វិញ ព្រោះតែ​គាត់​ក្រីក្រ​គ្មាន​ប្រាក់​បង់អោ​យ​ពេទ្យ​ព្យាបាល ។DSC07142
​ ​ស្ត្រី​ជា​ម្តាយ​កុមារា​រងគ្រោះ​បាន​និយាយ​អោយដឹងថា​៖ ប្តី​គាត់​ឈ្មោះ សឿន សុង អាយុ​៣៥​ឆ្នាំ ធ្វើ​ជាងសំណង់ គាត់​នៅផ្ទះ​មើលថែ​កូន​៤​នាក់ គ្រួសារ​គាត់​ក្រីក្រ​ណាស់ ហេតុនេះហើយ​ទើប​គាត់​យក​កូន​មក​មើលថែ​នៅផ្ទះ​វិញ ព្រោះតែ​គ្មាន​ប្រាក់​សម្រាប់​ព្យាបាល​កូន​នោះឡើយ​។​គាត់​បាន​អង្វ​តាមរយៈ​អ្នកសារព័ត៌មាន​យើ​យ​ស្នើសុំ​ដល់​សប្បុរសជន​នានា​ដែលមាន​ទឹកចិត្ត​សប្បុរស ពិសេស​អាជ្ញាធរ និង​សាខា​កាកបាទក្រហម​ខេត្ត មេ​តា្ត​ជួយសង្គ្រោះ​ដល់​គ្រួសារ​គាត់​ដែល​កំពុងមាន​ទុ​ក្ឋ​លំបាក​និង​ខ្វះខាត​ដោយ​សេចក្តី​អនុគ្រោះ​ផង​៕