អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា​បានធ្វើការ​ថ្កោលទោស​ចំពោះ​បាតុកម្ម​កនៅ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ក្លាយជា​អំពើ​ហឹ​ង្សា​

0

​ខេត្តបន្ទាយមានជ័យ​៖​នៅ​ព្រលប់​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១៥​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​ថ្កោលទោស​ហើយ​ត្រូវ​វែកមុខ​ជន​អ្នកប្រព្រឹត្ត​ដៃដល់​ក្រុម​ឆ្លៀតឱកាស​ជន​នៅ​ពី​ក្រោយមក​ទទួលខុសត្រូវ​ផ្តន្ទាទោស​ចំពោះមុខ​ច្បាប់image (3)​។​ឯ​ប្រភពពី​ប៉ោយប៉ែត​អោយដឹងថា​ចលនា​បាតុកម្ម​បែបនេះ​ត្រូវតែ​ស្រាវជ្រាវ​រក​មូលហេតុ​ស្នូល​ពិត​ឬ​ឈ្នួន​នៃ​បញ្ហា​មានទុក្ខ​លំបាក​នៃ​ជីវភាព​ពិត​របស់​កម្មករ​ក្នុងនោះ​ត្រូវ​នាំមក​នូវ​ឈ្មួញ​ពីក្រោយ​ខ្នង​ជាង​១០​នាក់​មន្ត្រី​គយ​និង​មន្ត្រី​ឬ​អ្នកពាក់ព័ន្ធ ជា​ដង្កូវចេញពីសាច់ ព្រមទាំង​សន្ទុះ​ជម្រុញ​ពី​មន្ត្រី​គណបក្សប្រឆាំង មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ផងដែរ​។​
​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹងថា​: ករណី​បាតុកម្ម​របស់​កម្មករ​អូស​រទេះដឹក​ទំនិញ​នាំចូល​នៅ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ដោយ​ទាមទារ​មិនអោយ​បង់ពន្ធ​លើ​ទំនិញ​នាំចូល​មួយចំនួន​ព្រមទាំង​អោយ​នគរបាល​អន្តោប្រវេសន៍​មាត់ច្រក​ព្រំដែន​នោះ​ឈប់​យក​កម្រៃ​ចេញ​-​ចូល គឺ​ហេតុការណ៍​ដំបូង​គ្មាន​អំពើហិង្សា​ទេ​ប៉ុន្តែ​បន្ទាប់មក​ដោយមាន​ការ​ញុះញង់​ពី​ក្រុម​មួយក្រុម​ឆ្លៀតឱកាស​បានធ្វើ​ឲ្យ​ការតវ៉ា ក្លាយជា​អំពើហិង្សា ឈានដល់​ប៉ះទង្គិច​គ្នា បណ្តាលអោយមាន​របួស​ទាំងសងខាង​។​អ​គ្ក​នាយកដ្ឋាន​គយ​បាន​បន្តទៀតថា​លើសពីនោះ​ហេតុការណ៍​ដ៏​ប្រទូស្ត​រាយ​នេះ​បាន​បង្ក​ឲ្យ​មានការ​ខូចខាត ទ្រព្យសម្បត្តិ​image (1)សាធារណ​: និង​ឯកជន​មួយចំនួន និង​ធ្វើអោយប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ដល់​ការប្រមូល​ពន្ធ និង​អាករ​របស់​គយ​។​ការទាមទារ​របៀបនេះ មិនមែនជា​លើក​ទី​១​ទេ ដែល​ក្រុម​ឆ្លៀតឱកាស បាន​ប្រើ​រូបភាព​កម្មករ​អូស​រទេះ ធ្វើជា​ឧបករណ៍​សម្រាប់ បម្រើ​ផលប្រយោជន៍​របស់​ក្រុម​ខ្លួន ហើយ​ការទាមទារ​មិន​បង់ពន្ធ និង​អាករ​គឺ ជា​ទង្វើ​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​ច្បាប់ ជា​ធរមាន​។​អគ្គនាយកដ្ឋាន​គយ បាន​បញ្ជាក់ថា​:”​គណៈកម្មការ​ចម្រុះ​មួយ ដែល​រួមមាន​តំណាង​អាជ្ញាធរ​ដែនដី ស្ថាប័ន​តុលាការ សមត្ថកិច្ច​គយ និង​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ចុះ​ស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក​ការពិត ដែល​នៅ​ពីក្រោយ​អំពើហិង្សា​នេះ ជូន​សាធារណជន បាន​ជ្រាប នាពេល​ខាងមុខនេះ​”​លោក​បាន​បន្តទៀតថា​ក្រុង​ប៉ោយប៉ែត​ជា​តំបន់​មជ្ឈមណ្ឌល​បាតុកម្ម លំដាប់​ទី​១​ក្នុង​ខេត្ត​ដែល​ផុយស្រួយ​នឹងមាន​បាតុភាព បាតុកម្ម ដូចជា គ្រាន់តែ​កម្មករ​អូរ​រទេះ និង​ម្ចាស់​ទំនិញ​ជ្រែ​អ្នក​ប្រកប​របរ​នៅ​ផ្សារ​ថៃ អ្នក​ចូល​ឡាន​ដឹក​ហ្គាស តែង​ប្រមូលផ្តុំ តវ៉ា​ច្រើនយ៉ាង ទាំង​ចំពោះ​ភាគី​កម្ពុជា និង​ថៃ ដូចជា ការចាប់​មនុស្ស ឬ​ពលករ ចាប់​ទំនិញ​បង់ពន្ធ ទំនិញ​ខូចគុណភាព ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ជាដើម​។​បាតុកម្ម​តវ៉ា​របស់​ក​ម្មករ​អូស​រទេះ​កម្ពុជា​បង្ក​ហិង្សា​image (2)និង​បំផ្លិចបំផ្លាញ​លើក​នេះ​អាចជា​កាត​វ៉ា​ចុងក្រោយ​ឬ​បញ្ចប់ជីវិត​ត្រឹម​នេះហើយ​មើលទៅ​ព្រោះ​មន្ត្រី​សមត្ថកិច្ច​អាជ្ញាធរ​ប្រទេស​កម្ពុជា​និង​ថៃ​អាច​លើកយក​ករណី​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​អូស​រទេះ​ដឹកទំនិញ​ឆ្លងកាត់​ព្រំដែន​តទៅទៀត​ព្រោះ​ចេះតែ​កើត​បញ្ហា​តវ៉ា​និង​កកស្ទះ​ចរាចរណ៍ សណ្តាប់ធ្នាប់ សន្តិសុខ នៅ​ច្រកព្រំដែន​ឥតឈប់ឈរ​៕