. (ឧត្តរមានជ័យ) .កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ .សាលាស្រុកអន្លង់វែង បានរៀបចំពិធីរាប់បាតឧទិ្ធសកុសលដល់អ្នកតស៊ូបូរជាជីវិតដើម្បី បុព្ធហតុការពារទឹកដី.កាលពីក្នុងសម័យសង្គ្រាម ក្នុងការចូលរួមរាប់បាត ព្រះសង្ឃចំនួន៤០អង្គគឺមានអាជ្ញាធាស្រុកអន្លង់វែង
សមត្ថកិច្ចប៉ូលិស អធិការនគរបាលស្រុក កងរាជអាវុធហត្ថស្រុកនិងទាហាននៅក្នុងស្រុកអន្លង់វែង ប្រហែល២០០នាក់។លោកជិនវិរះយុទ្ធអភិបាលស្រុកអន្លង់វែង បានឲ្យដឹងថា នៅក្នុងឱកាសរៀបចំពិធីរាប់បាតព្រះសង្ឃចំនួន៤០អង្គនៅក្នុងសាលាស្រុកអន្លង់វែងនោះដើម្បីឧទិ្ធសកុសលផលបុណ្យដល់អ្នកតស៊ូបូរជាជីវិតការពារទឹកដីដែលបានស្លាប់នៅក្នុងសម័យសង្គ្រាមនោះ លោកអភិបាលស្រុកមានការសប្បាយចិត្ត រីករាយយ៉ាងខ្លាំង ដែលអាជ្ញាធរស្រុកនិងបានសហការគ្នាជាមួយសមត្ថកិច្ចទាំងបីប្រភេទបានល្អ រួមសុខ រួមទុក ជាមួយគ្នានោះ៕




































