តាកែវ៖ ក្ដឹបមនុស្ស៤នាក់ត្រូវបានកំលាំងអធិការនគរបាលស្រុកអង្គរបុរីធ្វើការឃាត់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្ដឹងក្មេងស្រីរងគ្រោះប្ដឹងថាបានរំលោភនាងតាំងពីមុនចូលឆ្នាំមកម្លេះ។ហេតុការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៥នៅភូមិរកាឃុំបាស្រែស្រុកអង្គរបុរី
ជនសង្ស័យទាំង៤នាក់ខាងលើមានឈ្មោះ១ ភួង សេងហាក់អាយុ១៥ឆ្នាំ ២ឈ្មោះអែម ហាក់អាយុ១៥ឆ្នាំ ៣ឈ្មោះពុធ រ័ត្ធអាយុ១៤ឆ្នាំ ៤ឈ្មោះភ័ស្សអាយុ១៤ឆ្នាំអ្នកទាំង៤រស់នៅភូមិឃុំជាមួយគ្នា។ចំណែកក្មេងស្រីរងគ្រោះឈ្មោះស សហអាយុ១៥រស់នៅភូមិឃុំជាមួយនិងជនសង្ស័យខាងលើ។បើយោងតាមពាក្យបណ្ដឹងរបស់ក្មេងស្រីរងគ្រោះបានអោយដឹងថាកាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០១៥វេលាម៉ោង២៣និង០០នាទីខ្លួនបាននៅក្នុងរោងចិញ្ជឹមទាតែម្នាក់ឯងក៏ស្រាប់តែជនទាំង៤នាក់ខាងលើមកធ្វើសកម្មភាពរំលោភនាងរហូតបានសម្រេចទាំង៤នាក់តែម្ដងក្រោយពេលរំលោភរួចជនសង្ស័យទាំង៤នាក់ខាងលើបានដើរចេញទៅបាត់។ហើយនាងក៏មិនបានដាក់ពាក្យប្ដឹងនោះទេទើបថ្ងៃទី២៦ខែឧសភានាងបានប្រាប់ម្ដាយទើបម្ដាយនាំមកដាក់ពាក្យប្ដឹនៅអធិការនគរបាលស្រុកអង្គរបុរីតែម្ដងទៅ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យដែលជាក្ដឹបមនុស្សទាំង៤នាក់បានឆ្លើយសារភាពថាពួកគេមិនបានទៅរំលោភក្មេងស្រីរងគ្រោះដល់ក្នុងរោងចិញ្ជឹមទារបស់នាងនោះទេគឺរូបនាងបានដើរតាមពួកគេនៅតាមវាលស្រែរួចពួកគេក៏បានចាប់រំលោភតែមិនបានសម្រេចទាំងអស់នោះទេ។បើតាមចម្លើយសារភាពក្ដឹបមនុស្សដែលជាជនសង្ស័យតូចជាងគេថាខ្លួនមិនបានរំលោភនោះទេគឺគ្រាន់តែអង្គុយមើលពួកអាធំៗជាំងខ្លួនរលោភតែប៉ុណ្ណោះដោយពួកគេរំលោភហើយអស់ខ្លួនបានត្រឹមតែទៅអ៊ឹមទ្រូងនាងរងគ្រោះទេ។បច្ចុប្បន្នជនស្ស័យដែលជាក្ដឹបមនុស្សខាងលើត្រូវបានសាលាដំបូងខេត្តតាកែវឃុំខ្លួនបណ្ដោះអាសន្នរងចាំការស៊ើបអង្កេតបន្ដ។



































