ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ដែលចោទប្រកាន់ពីបទចែកចាយគ្រឿងញៀនចំនួន១១កញ្ចប់តូចនៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៥នៅចំណុចភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយ
ប៉ែតខេត្តបន្ទាយមានជ័យ។ លោកអធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថាជនសង្ស័យ២នាក់ដែលត្រូវចាប់ខ្លួនមានឈ្មោះ សុខ បញ្ញារិទ្ធ ភេទប្រុសអាយុ២៤ឆ្នាំរស់នៅខ័ណ្ឌទួលគោករាជធានីភ្នំពេញ២.ឈ្មោះ ទុយ វណ្ណា ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ លោកបានបន្តថាះនៅពេលដែលកម្លាំងនគបាលជំនាញក្រុងបានសហការជាមួយកម្លាំងប៉ុស្តិ៍ប៉ោយប៉ែតក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ ត្រី អាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យបានដាក់ចេញនូវបទបញ្ជាឲ្យកំលាំងនគបាលទាំងអស់ចុះល្បាតនិងធ្វើការតាមដានរាល់សកម្មភាពបទល្មើសផ្សេងក្នុងនោះមានករណីគ្រឿងញៀនជាដើមទើបលោកអធិការក្រុងប៉ោយប៉ែតបានចុះទៅបង្ក្រាបនិងបានឃាត់ខ្លួនជនសង្ស័យ២នាក់គឺជាមុខសញ្ញាចាស់ដែលចែកចាយគ្រឿងញៀនយ៉ាង
សកម្មជនទាំង២នាក់រយះពេ លកន្លងមកនិងធ្វើការដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនខេទឹកកកចំនួន១១កញ្ចប់។ លោកអធិការបានបន្តថាះក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងវត្ថុតាងមានគ្រឿងញៀនត្រូវបានកំលាំងនគបាលក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕



































