សៀមរាប ៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី ២៧ ខែ ឩសភា ឆ្នាំ២០១៥នេះ លោក វរសេនីយ៍ឯក សុខ វង្ស នាយរងការិយាល័យកណ្តាលភស្តុភារនិងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី

បើកវគ្គបណ្តុះបណ្តាលរយះពេលខ្លីសម្រាប់ជំនាញក្នុងការិយាល័យផ្សព្វផ្សាយ អប់ រំ ដោយមានការចូលរួមរៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលពីសំណាក់អស់លោកជានាយ នាយរង និង មន្ត្រីក្នុងការិយាល័យផ្សព្វផ្សាយ អប់ រំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាច្រើនផងដែរ ។ បន្ទាប់ពីលោកវរសេនីយ៍ឯក សុខ វង្ស នាយរងការិយាល័យកណ្តាលភស្តុភារនិងហិរញ្ញវត្ថុ និង លោក វរសេនីយ៍ទោ ថាច់ ពិសុទ្ធ នាយការិយាល័យផ្សព្វផ្សាយ អប់ រំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រសាសសំណេះសំណាល និងធ្វើការផ្តាំផ្ញើក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះរួចមក ។ លោក ព្រិន្ទបាលទោ ខេង ខេមរា គ្រូឩទ្ទេសនាម ក្នុងការិយាល័យផ្សព្វផ្សាយ អប់ រំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានធ្វើបទបង្ហាញនិងជំរាបពីគោលបំណងក្នុងវគ្គបណ្តុះបណ្តាលរយះពេលខ្លីសម្រាប់ជំនាញក្នុងការិយាល័យ

ផ្សព្វផ្សាយ អប់ រំ ថា ដោយអនុវត្តតាមការយកទុកដាក់ដ៏ខ្ពង់ខ្ពស់ជាប្រចាំពីសំណាក់ ឯកឩត្តម ឩត្តមសេនីយ៍ឯក ចេន ចាន់តុង ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់ រំ ក្រសួងមហាផ្ទៃ ក៏ដូចជា លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និង ដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយកាន់តែមានតម្លាភាពផងនោះ ។ ជាក់ស្តែងកម្លាំងនគរបាលក្នុង ការិយាល័យផ្សព្វផ្សាយ អប់ រំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបតែងតែបានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញរបស់ខ្លួនជាប្រចាំគឺក្នុងគោលបំណងដើម្បីធ្វើអោយមន្ត្រីនៃការិយាល័យផ្សព្វផ្សាយ អប់ រំ ទាំងអស់ត្រូវតែមានចំណេះដឹងអោយកាន់តែខ្ពស់បន្ថែមទៀតក្នុងការថតយករូបភាព ការសសេរអត្ថបទ ព័ត៍មាន និង ការបញ្ជូនព័ត៍មានទៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយចំណុះក្រសួងមហាផ្ទៃអោយបានទាន់ពេលវេលាដែលអាចធ្វើទៅបាន ។ លោក ព្រិន្ទបាលទោ ខេង ខេមរា គ្រូឩទ្ទេសនាម ក្នុងការិយាល័យផ្សព្វផ្សាយ អប់ រំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបន្តប្រសាសក្នុងការធ្វើបទបង្ហាញខាងលើទៀតថា បន្ទាប់ពីអស់លោកបានចូលរួមរៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលជំនាញរបស់ខ្លួនលើកការងារផ្សព្វផ្សាយ អប់ រំ នេះហើយអស់លោកនិងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតដើម្បីយកទៅអនុវត្តបន្តដោយមិនប្រកាន់នូវតួនាទី ឫ ក៏ ផ្នែក ផ្សេងគ្នា

ក៏ដោយសំដៅរួមគឺធ្វើយ៉ាងណា អោយការងារផ្សព្វផ្សាយ អប់ រំ របស់កងកម្លាំងនគរបាលជាតិរបស់យើងបានឆ្លើយតបទាន់ពេលវេលា និងប្រជាពលរដ្ឋ នូវរាល់ព័ត៍មានដែលពិតកុំអោយប្រជាពលរដ្ឋមានការភ័យខ្លាចនិងមានចលនាច្របូកច្របល់ដោយទទួលបាននូវការផ្សាយព័ត៍មានមិនពិតមួយចំនួនរបស់ក្រុមអ្នកសារព័ត៍មានមួយភាគតូចដែលតែងតែផ្សាយនូវព័ត៍មានបឋមមិនពិតធ្វើអោយមានការប៉ះពាល់ដល់អារម្មណ៍ របស់ប្រជាពលរដ្ឋ ហើយធ្វើអោយប្រទេសជាតិមានភាពអសន្តិសុខ ៕

ដោយ លោក ខេង ខេមរា




































