​ឡង់​គ្រី​ស័​រ​ប្រា​ដូ​បុក​គោ​ឆ្លងថ្នល់​ងាប់​មួយ​ក្បាល​ទារ​សំណង​៥០០​ដុល្លា​ ​ធ្វើ​រថយន្ត ម្ចាស់​គោ​សុំ​សង​តែ​៦០​ម៉ឺន​រៀល​ព្រោះ​ចាម​ទិញ​គោ​ងាប់​អោយ​ថ្លៃ​តែ​១​លាន​រៀល​

0


កំពង់ឆ្នាំង​៖ មេគោ​មួយ​ក្បាល​ត្រូវបាន​រថយន្ត ឡង់​គ្រី​ស័​រ​ប្រា​ដូ​មួយគ្រឿង​បុក​ងាប់​នៅនឹងកន្លែង​កើតហេតុ ដែល​ករណីនេះ​បានកើត​ឡើង​វេលា​ម៉ោង ៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ ជាតិ លេខ​៥​ចំណុច​មុខ​វិ​ទ្យ​ល័យ​ព្រះបាទ​សុរា​ម្រឹត ស្ថិតក្នុង ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង ខណៈដែល​គោ​១​ក្បាល​នត្រូវបាម្ចាស់ដឆ្ថ្នល់ ។​ម្ចាស់រ​យន្ត​សុំអោយ​ម្ចាស់​គោ​សង​៥០០​ដុល្លា ក្រោយមក​ត្រូវរ៉ូវ​គ្នា​ត្រឹម​៨០​ម៉ឺន​រៀល​បញ្ចប់រឿង​។​លោក ហង្ស ប៊ុន​ហាក់ អធិការរង​នគរបាល ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថាៈ ម្ចាស់​គោ​ខាងលើនេះ​មានឈ្មោះ គឹម ចាន់​ធឿន អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ចំណែក រថយន្តបុក​គោ ម៉ាក​ឡង់​គ្រី​ស័​រ​ប្រា​ដូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ AT15 -2.0222 (​ក្រុមហ៊ុន​ធ្វើ ផ្លូវ​របស់​ក្រុមហ៊ុន​ចិន​) បើកបរ​ដោយ​បុរស​ឈ្មោះ សៀង ណា​រុន អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ខេត្តស្ទឹងត្រែង ។​​មុនពេល​កើតហេតុ រថយន្ត​ប្រា​ដូ​ខាងលើ​បាន​បើក​ពី​DSC07166ភ្នំពេញ ទៅ​ខេត្តបាត់ដំបង ក្នុង​ដំណើរ​ពី ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​គោមួយ​ក្បាល ដើរ​មុខ​គោមួយ​ហ្វូង បាន​ស្ទុះ​រត់​ឆ្លងថ្នល់ ពី​លិចទៅ​កើត ក៏ត្រូវ​រថយន្តបុក​ប​ណ្តា​ល​អោយ​ងាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ចំណែក​រថយន្ត​បាន​រង​ការ​ខូ​ត​ខាត​ផ្នែក​ខាងមុខ​មួយ​ជំ​ហៀ​ង ។​ ​អ្នកបើកបរ​រថយន្ត​បាន​និយាយថាៈ គាត់​ជា​បុគ្គលិក​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​របស់​ក្រុមហ៊ុន​ចិន ព្រឹក​ថ្ងៃ​នេះ​គាត់​ត្រូវ​ធ្វើដំណើរ​ទៅពិនិត្យ អាងទឹក​កំពីងពួយ នៅ​ខេត្តបាត់ដំបង តែ​ពេលមកដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​គោមួយ​ក្បាល​ខាងលើ ក្នុងចំណោម​គោ​ជាច្រើន​ក្បាល បាន​ស្ទុះ​ឆ្លងថ្នល់​ធ្វើអោយ​គាត់ គេច​មិន​ផុត ក៏​បុក​វា​ស្លាប់​តែម្តង ។DSC07162
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំយក​រថយន្ត និង​សត្វ​គោ​ងាប់ ព្រមទាំង​ហៅ​ម្ចាស់​គោ ទៅ​​អធិការដ្ឋាន នគរបាល​ខេត្ត​ដើម្បី​សម្របសម្រួល​គ្នា​ជាមួយ​ម្ចាស់​រថយន្ត ដោយ​ត្រូវ​ម្ចាស់​រថយន្ត​ទារ​សំណង​ការខូចខាត​រថយន្ត​ចំនួន​៥០០​ដុល្លា ហើយ​ម្ចាស់​គោ​បាន​សុំ​សង​តែ​៦០​ម៉ឺន​រៀល​តែប៉ុណ្ណោះ​ខណៈដែល​ចាម​កាប់​គោ​អោយ​តម្លៃ​គោ​ងាប់​នោះ​ត្រឹម​១​លាន​រៀល​ទេ​។​ម្ចាស់​រថយន្ត​មិន​ព្រម ក្រោយមក​ម្ចាស់​គោបា​ន​ថែមលុយ ដោយ​ព្រម​សង​៨០​ម៉ឺន​រៀល ទើប​ត្រូវរ៉ូវ​គ្នា​បញ្ចប់​រឿងហេតុ​។​សមត្ថកិច្ច​នគរបាល​បានបញ្ជាក់​ថាៈ ម្ចាស់​គោ​ខាងលើនេះ បាន​រងគ្រោះ​ដោយ​រថយន្តបុក​គោ​ងាប់ ចំនួន​២​លើក​ហើយ គិត​ទាំង​លើក​នេះ​ផង ហើយ​បុក​នៅតែ​កន្លែង​ដដែលៗ​នេះ ដែល​នៅ​ចំណុច​ផ្លូវ​គោ​ឆ្លងកាត់​នេះ ក៏មាន​ផ្លាកសញ្ញា​ដាក់​សំគាល់ថា​ជា​ផ្លូវ​គោ​ឆ្លងកាត់​ដែរ តែ​ខុស​ត្រង់​ថា​ច្បាប់​តម្រូវអោយ​ម្ចាស់​គោ​ដឹកគោ​ឆ្លងកាត់ តែ​នេះ​គោ​បោល​ចូល​រថយន្ត​កំពុងបើក​បរ​មិនអាច​គេច​ទាន់ ទើប​តាមច្បាប់​ត្រូ​តែ​អោយ​ម្ចាស់​គោ​សង​សំណង​ទៅខាង​រថយន្ត​៕​