សមត្ថកិច្ចនគបាល ចុះតាមដីការ និងនាំជនសង្ស័យដល់ទីលំនៅ រកឃើញលុយខ្មែរ២៥លានរៀល និងប្រាក់ដុល្លា៩០០ដុល្លា ដែលលាក់នៅលើពិដានដំបូលផ្ទះ ដែលប្លន់ផ្ទះវេរលុយវីង នៅស្រុករមាសហែកកាលពីកន្លងមកដោយអនុវត្តតាមដីការលេខ១៣៩ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ដោយលោកចៅក្រម សួន សំណាង សមត្ថកិច្ចនគបាលព្រហ្មទណ្ឧកំរិតធ្ងន់ ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិថ្មី ឃុំដូង ស្រុករមាសហែក បានចុះទៅឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យឈ្មោះ យស់ សាវី ដែលឃាត់ខ្លួនបន្ទាប់ពីប្លន់ផ្ទះវេរលុយវីង បានសំរេចនៅស្រុករមាសហែក នាពេលកន្លងមកនេះ ហើយសមត្ថកិច្ចក៏បានរកឃើញលុយខ្មែរ ២៥លានរៀល និងប្រាក់ដុល្លា៩០០ដុល្លា ដែលលាក់នៅលើពិដានដំបូលផ្ទះ ។ស្នងការរងនគបាលខេត្តស្វាយរៀង លោក កុយ សុភាព បានអោយដឹងថា ដោយមានស្រាវជ្រាវរហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង៣រសៀល សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ទី៣ ដែលរត់គេចនោះ គឺមានឈ្មោះ យស់ សាវី អាយុ២៣ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិថ្មី ឃុំដូង
ស្រុករមាសហែក ។លោក កុយ សុភាព បន្តទៀតថា លុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ដោយសុំបានដីការរបស់តុលាការខេត្តស្វាយរៀងបានហើយ ទើបកំលាំងរបស់លោក នាំជនសង្ស័យទៅដល់ទីលំនៅ ដែលជនសង្ស័យរស់នៅ ដើម្បីរកប្រាក់របស់ជនរងគ្រោះដែលវាលាក់ទុក ។ ក្រោយមកសមត្ថកិច្ច ក៏បានរកឃើញថង់ប្រាក់ ដែលជនសង្ស័យ យកទៅលាក់ទុកនៅលើពិដានដំបូលផ្ទះតែម្ដង ។ លុះនៅរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ស្នងការរងនគបាលខេត្តស្វាយរៀង លោក កុយ សុភាព និងសមត្ថកិច្ចនគបាល ព្រហ្មទណ្ឧកំរិតធ្ងន់ក៏បានប្រគល់ប្រាក់ ដែលក្រុមចោប្លន់ប្លន់នោះ ទៅអោយម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ អ៊ិន សារ៉ាន អាយុ៤១ឆ្នាំ មុខរបរលក់ដូនិងផ្ទេរប្រាក់វីង មានទីលំនៅភូមិបុស្សគិរី ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែកវិញផងដែរ ។សូមរំលឹកទ្បើងវិញដែរថា កាលពីវេលាម៉ោង៦និង៣០នាទីប្រលប់ ថ្ងៃទី២១ខែមេសា ឆ្នាំ២០១៥ នៅក្នុងភូមិបុស្សគិរី ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្ដស្វាយរៀង មានក្រុមចោរប្លន់មួយក្រុម មានគ្នា៣នាក់ប្រដាប់ដោយកាំភ្លើងវែងខ្លី ចូលប្លន់ផ្ទះប្ដូរប្រាក់និងវេរលុយតាមវីងប្រមូល យកលុយនិងគ្រឿងអលង្ការ សរុបជិត២ម៉ឺនដុល្លា រួចគេចខ្លួនដោយសុវត្ថិភាព បន្ទាប់ពីបាញ់សម្លាប់គ្រូបង្រៀនម្នាក់ ពេលដឹកកូនប្រុសទៅទិញទឹក
ផ្លែឈើជិត កន្លែងកើតហេតុ ហើយក៏វាក់ជាមួយនិងក្រុមចោរ ។ម្ចាស់ផ្ទះប្ដូរប្រាក់បានឱ្យដឹងទៀតថា ក្រុមចោរបានប្រមូលយកប្រាក់ចំនួន៣១លានរៀល ប្រាក់ដុល្លារចំនួន៤០០០ដុល្លារ បន្ដោងខ្សែកមាសទម្ងន់៥ជី ។ រហូតមកដល់ថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ សមត្ថកិច្ច ខែឧសភា ឆ្នាំ២០១៥ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួ បាន តែជនសង្ស័យ២នាក់ មានឈ្មោះ ឈឿន ឈី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃស្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង និងទី២ឈ្មោះ សូ យ៉ែម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ។ ព្រមទាំង រឹបអូសបាន ខ្សែកប្លាទីន១ខ្សែ ទម្ងន់៣ជី និងចិញ្ចៀនប្លាទីន២វង់ ទម្ងន់១ជី៧ហ៊ុន៥លី និងម៉ូតូម៉កស៊ីរុស១គ្រឿងផងដែរ ៕




































