កំពង់ធំៈ ដីព្រៃលិចទឹក គឺជាព្រៃមានសារៈសំខាន់ ក្នុងការជម្រកដល់មឆ្ឆាជាតិធ្វើការពងកូន តែបច្ចុប្បន្នត្រូវបានឈ្មួញ ឃុបឃិតគ្នារវាងមន្ត្រីជំនាញ លបលួចឈូសឆាយ រុករាន្តដីព្រៃនៅតំបន់ហាមឃាត់ បង្ករឲ្យព្រៃលិចទឹកមានភាពរិចរិល ពីសំណាក់ឈ្មួញ ដោយសមត្ថកិច្ចខ្វះវិធានការទប់ស្កាត់។
ជាក់ស្តែងត្រាក់ទ័រជាច្រើនគ្រឿង បានធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក ដើម្បីវាតទីយកដីរបស់រដ្ឋ មកគ្រប់គ្រង ជាកម្មសិទ្ធិ ដោយមានការអែបអាងពល្លាតព្រំដី សកម្មភាពនេះត្រូវបានគេឃើញមានការ ពង្រីកបរិមាណដីជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំគេពង្រីកដីខុសច្បាប់ចាប់ពី៥០ម៉ែត្រ ទៅ១០០ម៉ែត្រ រហូតដល់ទៅ៥ហិចតា និងត្រូវបានពង្រីកជាប្រចាំ ជារៀងរាល់ឆ្នាំសកម្មភាពនេះ ត្រូវបានគេដឹងថា ពិតជាមានការដឹងលឺពីសំណាក់មន្ត្រីជំនាញ តែពុំមានការបង្ក្រាបនោះ ទេ ជាហេតុធ្វើឲ្យមានការ រិះគន់យ៉ាងពេញទំហឹង ទៅលើអាជ្ញាធរស្រុកស្ទោង ដែលពុំមានការរៀងចាល់ មានសួនរួម ក្នុងការបើកចំហរឲ្យឈ្មួញរុករាន្ទតាមតែអំពើចិត្ត សូមបញ្ជាក់ផងដែរ កន្លងមកអាជ្ញាធរស្រុកស្ទោង និងអាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ឋ នៅមិនទាន់ដោះ ស្រាយចប់នៅឡើយទេ ពាក់ព័ន្ឋទៅនឹងការឃុបឃិតជាមួយឈ្មួញឈូសឆាយដីព្រៃ និងសមត្ថកិច្ចចុះបង្ក្រាបចាប់ បាន ត្រាក់ទ័រ ជិត៧០គ្រឿង ដែលដឹកនាំដោយឯកឧត្តម លឹម គៀនហោ រដ្ឋមន្ត្រីធនធានទឹក ។
ខណៈពេលនេះគេសង្កេតឃើញសកម្មភាពរុករាន្ទដីព្រៃលិចទឹក ត្រូវបានចាប់ផ្តើមសារជាថ្មី ក្នុងភូមិសាស្ត្រ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ធ្វើសកម្មភាពដោយលោក វែន សុធិន ភេទប្រុស អាយុ ៣១ រស់នៅភូមិ ប្រឌិត ឃុំ សព្រោធ ស្រុកស្ទោង ខេត្តកំពង់ធំ បានវាតទីយកដីព្រៃលិចទឹកនៅចំនុច ល្បាប់ ឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានឈូស ឆាយដីរាប់សិបហិចតា ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ ឲ្យជំនាញ និងអាជ្ញាធរ ចុះទៅចាប់ទាំងបង្ខំចិត្ត និងត្រូវបានបិទបាំងលាក់ការណ៍សម្ងាត់ ដែលត្រូវបានគេដឹងថា ចាប់ទាំងបង្ខំចិត្តព្រោះថ្នាក់លើបញ្ជា។
លោក គន ចាន់ស៊ីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង បានឲ្យដឹងថា ការបង្ក្រាបគ្រឿងចក្រនេះ ត្រូវបានចូលរួម ដោយលោក ឈយ កុសល់ អភិបាលរងស្រុកស្ទោង មន្ត្រីរដ្ឋបាលជលផល ប៉ូលិស ប៉េអ៊ឹម ចុះគាត់នៅចំនុចខាងលើ រឹបអូសបានគ្រឿងចក្រត្រាក់ទ័រ ២ គ្រឿង នៅតំបន់៣ ចំណែកម្ចាស់ត្រូវបានរត់គេចខ្លួន ហើយបានកត់ត្រាសំណុំរឿងបញ្ជូនទៅ ខណ្ទរដ្ឋបាលជលផលខេត្តកំពង់ធំ ចាត់ការតាមនិតិវិធី ។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល កំពង់ធំ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៥ ថា សំណុំរឿង លោក វែន សុធិន ដែលជាម្ចាស់ស្រែ និងបានធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកនេះ លោកបានឆ្លង ទៅអភិបាលខេត្តហើយ ដោយបានបញ្ជាឲ្យនាំយកម្ចាស់ស្រែទៅបំភ្លឺដីស្រែ និងទីតាំងឲ្យពិតប្រាកដ ដើម្បីងាយស្រួល វិនិឆ្ឆ័យ ។
ដោយ ប៊ុន រដ្ឋា



































