​​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​អគ្គិសនី​មកពី​ក្រុមហ៊ុន BVC Power DeveloPment Co,ltd សង្ស័យថា​មាន​ចេ​ត​ផ្តាច់​ចរន្ត​ដើម្បី​ឲ្យ​គីឡូ​ភ្លើង​រត់លឿន

0

​កំពង់ធំៈ បញ្ហា​ភ្លើងអគ្គិសនី​ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ជា​បញ្ហា​ធំ​ចំពោះ​ចាំបាច់​ត្រូវតែ​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់ បន្ទាប់ពី​មាន​មន្ត្រីរាជការ សាលាខេត្ត​កំពង់ធំ និង​ប្រជាពលរដ្ឋ កើតការ​ក្តៅក្រហាយ និង​មិន​ពេញចិត្ត​ចំពោះ​ក្រុមហ៊ុន បំរើសេវា​កម្ម​ផ្តា​ល់​ថា​ពល​អគ្គីសនី​យ៍ មិន​គ្រប់គ្រាន់​បង្ករ​ឲ្យ​មានប្រតិកម្ម ខណៈពេលដែល​សម្ភារៈប្រើប្រាស់​អគ្គីសនី​យ៍ បាន​ខូចខាត​ជា​បន្តបន្ទាប់ ។​8
​កាលពី​ថ្មី​កន្លងមកនេះ ឯក​ឧ​ត្ត​អភិបាលខេត្ត​បាន​បើក​កិច្ចប្រជុំ​កាលពី រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥ ពិ​ភាគ​ក្សា​រក​មូល​ហេតុដែល​បង្ករ​ឲ្យ​ចរន្ត​អគ្គី​នី​យ៍ ដាច់​ជាច្រើនលើក​ក្នុង​មួយថ្ងៃ ដោយមាន​ការ ចូល​រូ​ម​ពី​ក្រុមហ៊ុន​ទទួលខុសត្រូវ ក្នុងការ​ផ្តល់​ថាមពលអគ្គីសនី​យ៍ ដោយមាន​ភាពរអាក់រអួល តែ​ត្រូវ​ក្រុមហ៊ុន​ទាំងនេះ ឆ្លើយ​ដាក់គ្នា​ទៅវិញ​ទី​មក ដោយ​បដិសេធ​ភាព​ទទួលខុសត្រូវ ។​
​ចំណែក​លោក តាត បូរ៉ា ប្រធាន​គ្រប់គ្រង​អគ្គិសនី​ក្រុង​ស្ទឹងសែន លោក​បាន​ចោទ​ទៅលើ​ខ្យល់​បក់បោក​បាក់​ដើមឈើ​ចំ​ខ្សែបណ្តាញ​វា​និង​ធ្វើ​ឲ្យ​ដាច់​ភ្លើង ការឆ្លើយតប​បែបនេះ ត្រូវបាន​មហាជន​និយាយថា គឺជា​ការឆ្លើយ​ឲ្យ​ផុត​តែ​ពី​មាត់ និង​បដិសេធ​ភាព​ទទួលខុសត្រូវ ដែល​ពុំមាន​ការរៀបចំ​ប្រ​ព័​ន្ឋ​ការពារ ភ្លៀង រន្ទះ ព្រមទាំង​មែកឈើ ដែលជា​ឧ​ប​ស័គ្គ​បង្ករ​ឲ្យ​ភ្លើង​ដាច់ ជាពិសេស​នោះ​បញ្ហា​ចរន្ត​អគ្គីសនី​យ៍ បាន​ដាច់ ក្នុង​មួយថ្ងៃ​ពី​២០ ទៅ​៣០​ដង ទាំងយប់​ទាំង​ថ្ងៃ និង​ជា​រៀងរាល់ថ្ងៃ​ទៀតផង ។5

BVC Power DeveloPment Co,ltd និង ក្រុមហ៊ុន​ខេ​ម​ជី​ល​បូ អេ​ឡិច​ទ្រិ​ក​ផៅ​វើ កាត់ផ្តាច់​ខ្សៃ បណ្តាញ​​ចេញពី​គ្នា ដោយ​បែងចែក​ឲ្យ​ក្រុមហ៊ុន​ទាំង​២ ផ្គត់ផ្គង់​ភ្លើង​ផ្សេងៗ​ពីគ្នា កុំ​ឲ្យ​នៅពេលដែល​ភ្លើង​ដាច់​ឆ្លើយ​​ដាក់គ្នា !​ហើយ​កាល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៥ ខាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​កោះហៅ ខាង​តំណាង​ក្រុមហ៊ុន​ទាំង​១៤​ដែល​បាន​ទិញ​ថាមពល​អគ្គិសនី​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ទៅ​លក់​បន្តរ​នោះ សំនូមពរ​ឲ្យ​ដាក់​បំពាក់​នូវ អូ​តូ​រី​ក្លូ​ស​ស័​រ នៅតាម​ដំបន់​និ​មួយៗ​ដែល​ខ្លួន​គ្រប់គ្រង ដើម្បី​ការពារ​នៅពេលណា មានការ​ផ្ទុះ​សេ​នៅ​កន្លែង​ណាមួយ​នោះ គឺ​ដាច់​តែមួយ​កន្លែង​ហ្នឹង​ទេ មិនមែន​ដូច​បច្ចុប្បន្ន​​នេះ បើ​មាន​បញ្ហា​កន្លែង​ណាមួយ​នោះ គឺ​ដាច់​ភ្លើង​ទាំងអស់គ្នា រាប់​តាំងពី​ខេត្តកំពង់ចាម​ផងដែរ​!​លោក​​បន្ត​រថា​សម្រាប់ អូ​តូ​រី​ក្លូ​ស​ស័​រ ១​គ្រឿង​តម្លៃ​ជាង​១​ម៉ឺន​ដុល្លា ហើយ​លោ​កស​ម្ឃឹ​ម​ថា នៅពេលដែល​ខាង​​ភាគី​ក្រុមហ៊ុន​ទាំង​១៤ បាន​បំពាក់​នូវ អូ​តូ​រី​ក្លូ​ស​ស័​រ គ្រប់គ្នា​ហើយ​នោះ ចរន្ត​ភ្លើងអគ្គិសនី​នឹង​ប្រសើរឡើង​​ជាង​មុន​ធ្វេ​រដង​ថែមទៀត​។​2
​ប្រជាពលរដ្ឋ​មាន​សំណូមពរ​ឲ្យ​មានការ​ផ្លាស់ប្តូរ ក្រុមហ៊ុន​ថ្មី ដើម្បី​ផ្គត់ផ្គង់​ថាមពលអគ្គីសនី​យ៍ ដោយសារ តែ​ក្រុមហ៊ុន BVC Power DeveloPment Co,ltd ឃើញតែ​ពី​យកលុយ​ប្រជាពលរដ្ឋ ហួស​ថ្ងៃ​តែមួយ​ថ្ងៃ​ផាកពិន័យ​គ្មាន​ការយក​យោល រីឯ​ថាមពល​ដាច់​ដូច​ក្មេង​លេង ដាច់​ហើយ​ដាច់​ទៀត ដាច់​រហូតដល់​និយាយ​មិនត្រូវ​ថា ជា​ខ្យល់ព្យុះ ភ្លៀង រន្ទះ ឬក៏​ក្រុមហ៊ុន មាន​ចេតនា​ផ្តាច់​ចរន្ត​ឲ្យ​កុង​ទ័​រ​ដើ​លឿន ដោយសារតែ​កាលពី​ភ្លើង​នៅ​មួយ​គីឡូវ៉ាត់ ២០០០​រៀល ក្នុង​មួយខែ​បង់​ត្រឹមតែ ៦ ០០០០​រៀល ដល់ពេល ភ្លើង​ចុះថោក​ដល់​ក្នុង​មួយ​គីឡូវ៉ាត់ ១៣០០​រៀល បែរជា​ត្រូវ​បង់លុយ ដល់​ទៅ ១០០០០០​រៀល​ទៅវិញ ។​

​ដោយ ប៊ុន រដ្ឋា