ល្បែងស៊ីសង​កន្ទុយលេខ​ក្នុង​ផ្សារ​កំពង់ធំ​លក់​ដូច​ផ្សារ​ត្រី សង្ស័យ​នាយប៉ុស្តិ៍​បើកដៃ

0

​​កំពង់ធំៈ ផ្សារ​កន្ទុយលេខ​នៅក្នុង​ផ្សារ​កំពង់ធំ កំពុងតែ​រីក​ពាស់ពេញ រហូត​បង្កើត​ឲ្យ​មាន​ទីតាំង​សម្រាប់ លក់​យ៉ាង​រំភើយ​ដោយ​ពុំមាន​ការ ទប់ស្កាត់​និង​បង្ក្រាប ពី​សំណាក់​នាយប៉ុស្តិ៍​រដ្ឋបាល​កំពង់ធំ​នោះឡើយ ជាហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា ប៉ុស្តិ៍​រដ្ឋបាល​កំពង់ធំ និង​ស្នងការ​ង​ទទួលបន្ទុក​ពាក់​ព័​ន្ឋ​បទល្មើស​បានទទួល​លាភ​ស្ការៈ​ពី​មេ​កន្ទុយលេខ​ហើយ​មើលទៅ​បានជា បើកដៃ​ឲ្យ​លក់​ត្រៀបត្រា ។​

????????????
????????????

​ល្បែង​កន្ទុយលេខ​ត្រូវបាន​គេ​ឃើញ​មានការ​ដាក់​តុល​ក់ ដោយ​ពុំ​មានការ​ខ្លាចញញើត​សូម្បីតែ​បន្តិច​និង​កំពុងតែ​តែ​រី​រាលដាល​ដូច​ផ្សឹ​ត​នៅក្នុង​ក្រុង​ស្ទឹងសែន មេ​កន្ទុយលេខ ប្រមូល​លុយរាប់​ម៉ឺន​ដុល្លា ក្នុង​មួយថ្ងៃ​ដែល​ត្រូវបាន​គេ​ដឹងថា កំពុងតែ​ធ្វើ​សកម្មភាព លក់​ឆ្នោត​នៅក្នុង​ផ្សារ​ត្រី ផ្សារ​កំពង់ធំ មានឈ្មោះ គ្រូ ហ៊ួ​ន ចែ​មុំ និង​ឈ្មោះ ហុក ហេង និង​ស្រីអូន ក្រុម​ទាំងនេះ​បាន​អះអាងថា បាន​បង់លុយ​ជូ​ប​មេ​ប៉ុស្តិ៍ កំពង់ធំ និង​ស្នងការ​អស់ហើយ គេ​មិន​ខ្ចី​ខ្លាចញញើត​អី​ទេ ។​IMG-20150528-WA0004
​ចំ​ណែ​អ្នកលក់​ឆ្នោត​ឯទៀត មានឈ្មោះ ទី​១.​ឈ្មោះ​ណន រ៉ែ​ន ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហៅថា ក្អិតៗ អ្នក​ទាំង​២​រស់នៅ​ភូមិ​អូរ​កន្ធរ​ត្បូង សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន ទី​២.​ឈ្មោះ សែម ពុធ​វិសាល ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហួន ស៊ីណា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ ស្នែងក្របី សង្កាត់​កំពង់​ក្របៅ​ក្រុង​ស្ទឹងសែន និង​ទី​៣.​ពិសេស​ជាងគេ​នោះ​គឺ​ឈ្មោះ ចាន់ ប៊ុន ដែលមាន ឋានៈ​ជា​ចៅសង្កាត់​កំពង់​ក្របៅ​និង​ប្រពន្ធ​ឈ្មោះ លី សុខ​ហ៊ា​ត់ គឺជា​មេ​កន្ទុយលេខ​ដ៏​ល្បី​ប្រចាំខេត្ត​កំពង់ធំ និង​បាន​យក​តួនាទី​ជា​មេឃុំ​មក​លក់​ឆ្នោត​ឡើង​ដុះ​ស្លែរ​។IMG-20150528-WA0008
​ស្របតាម​គោលនយោបាយ​របស់ ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាស់​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​គោរព​នូវ គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ទាំង​៩​ចំនុច ក្នុងនោះ​មាន​ហាម​មិន​ឲ្យ​មានការ​លេងល្បែង​ស៊ី សង​ផងដែរ ដែល​បង្ករ​ឲ្យ​មាន​អំពើ​ហឹ​ង្សា រករឿង​វាយ​ប្រពន្ធ និង​វ៉ៃ​កូន​ជាដើម ល​!​ធ្វើយ៉ាងណា​ឲ្យ​តែ​បាន​លុយ​យក លួច ឆក់ ប្លន់ កាប់សំលាប់ ដើម្បី​យកលុយ​ទៅលេង​ល្បែង មិនតែប៉ុណ្ណោះ​ធ្វើ​ឲ្យ​មានការ បែកបាក់​គ្រួសារ​ជាច្រើន​មកហើយ ក្នុងនោះដែរ​ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ ឯកឧត្តម អភិបាលខេត្ត កំពង់ធំ និង​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន ស្នងការ​នគរបាល ខេត្តកំពង់ធំ មេត្តា​មាន​វិធានការ​លុប បំបាត់​ល្បែងស៊ីសង​នេះ​ផង ដើម្បី​កាត់បន្ថយ​ចោរលួច ចោរប្លន់ និង​អំពើ​ហឹ​ង្សា​កើតមាន​នៅក្នុង គ្រួសារ ។​
​ ​ ​ដោយ ប៊ុន រដ្ឋា
​ ​ ​ ​ ​ ​ ​