ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារបុរស២នាក់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងទៀតជិះគ្នា២នាក់ដូចគ្នា ក្នុងទិសដៅបញ្ច្រាស ទិសគ្នាបុកពេញ ទំហឹង បណ្តាលឱ្យរបួសធ្ងន់ស្រាល៤នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូរងការខូចខាតទាំងសងខាងកាលពីវេលាម៉ោង៩នឹង៥០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥តាមបណ្តោយផ្លូវលេខ២៧១ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន។សាក្សីដេលបានឃើញហេតុការណ៍នេះបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូវីវ៉ាពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1K-1972ជិះឌុបគ្នា២នាក់ធ្វើដំណើរក្នុង
ទិសដៅពីលិច ទៅកើតខណះ មកដល់ចំណុវកើតហេតុក៏បានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃភ្លាមនោះក៏ស្រាប់តែមានម៉ូតូវីវ៉ាមួយគ្រឿង ទៀតពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1X-0667ជិះគ្នា២នាក់ដូចគ្នាជិះក្នុងទិសដៅបញ្ច្រាស ទិសគ្នា ចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ស្រាលទាំង៤នាក់ត្រូវបានរថយន្តសាមុយដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តរងការខូចខាតទាំងសងខាង។ក្រោយមកសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅបុស្តិ៍នគរបាលរដ្ឋផ្សារដើមថ្កូវរង់ចាំដោះស្រាយគ្នានាពេលក្រោយជាបន្ត៕





































