ក្មេងប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​ត្រូវ​ត្រាក់ទ័រ​កិន​ស្លាប់​

0

​ ​
​បន្ទាយ​មាន​ជ័​យៈ ព្រោះតែ​ចង់​បើក​ត្រាក់ទ័រ​សាក ធ្វើអោយ​ចៅ​ខ្លួនឯង​ប្រុស​អាយុ​៣​ឆ្នាំ​ស្លាប់​ដោយសារតែ​ត្រាក់ទ័រ​កិន​ចំក្បាល កាលពី​ថ្ងៃទី​២៧ ឧសភា ២០១៥ នៅ​ចំនុច​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​
​បើ​ការ​អោយដឹងពី​ប៉ូលីស​ចរាចរ​ស្រុក​ថ្មពួក​បានអោយដឹងថា ហេតុការណ៍​ខាងលើ​កើតឡើង បណ្តាលអោយ​កុមារា​ម្នាក់​ឈ្មោះ រុំ សារ៉ាត់ អាយុ​៣​ឆ្នាំ ស្លាប់ ។ ហេតុការណ៍​នេះ​កើតឡើង​ដោយសារតែ​បុរស​ម្នាក់​ឈ្មោះ ហែម មេញ អាយុ​២៧​ឆ្នាំ ត្រូវ​ជាតា​ក្មេងរងគ្រោះ បាន​ឡើង​បើក​សាក​ត្រាក់ទ័រ​ដែល​ឈប់​ចត​ស្ងា​ម ដោយ​ក្មេងរងគ្រោះ​ឡើងទៅ​ជាមួយ លុះ​ពេល​បញ្ឆេះ​បញ្ចូល​លេខ​ក៏​កញ្ឆក់​ត្រាក់ទ័រ​ធ្វើអោយ​ក្មេងរងគ្រោះ​ធ្លាក់​ត្រូវ​កង់​ក្រោយ​ត្រាក់ទ័រ​កិ​ន​ចំក្បាល FullSizeRender(1)និង​ខ្លួនបណ្តាលឲ្យ​ស្លាប់​ភា្ល​មៗ នៅ​នឹង​កន្លែង ។​ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​ដោយសា​ការ​ថ្វេ​ប្រហែស​របស់​អ្នកបើក​ដែល​បណ្តោយអោយ​ក្មេង​ឡើង​ជិះ​ជាមួយ ។​​ករណីនេះ​ក្មេងរងគ្រោះ​ត្រូវបាន​ឪពុកម្តាយ​រៀបចំ​តាម​ប្រពៃណី និង​ពុំបាន​ប្តឹងផ្តល់​ទៅ​អ្នកបង្ករ​ដែលជា​បងប្អូន​ខ្លួនឯង​ឡើយ ៕