​ទើបនឹង​ទិញ​ម៉ូតូ​បាន​មួយ​អាទិ​ត្រ​ត្រូវ​ក្រុមចោរ​មាន​គ្នា​ពីរ​នាក់​ភ្ជង់​ប្លន់​យក​ខណៈ​អង្គុយលេង​ក្នុង​កោះ​ពេជ្រ​ជាមួយ​មិត្តស្រី​របស់ខ្លួន​

0

​ ​ភ្នំពេញ​៖ យុវជន​ម្នាក់​ត្រូវ​ក្រុមចោរប្លន់​ចំនួន​ពីរ​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ R-Six មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AH-5911 យកទៅ​បាត់​ដោយ​សុ​វត្ថ​ភាព​ខណៈ​រូប​ខ្លួន​អង្គុយលេង​ជាមួយ​មិត្តស្រី​នៅក្នុង​កោះ​ពេជ្រ ទល់មុខ​អាគារ​G ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ ហេតុការណ៍​ភ្ជង់​ប្លន់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់​ថ្ងៃទី​៩ មេសា ឆ្នាំ​២០១៤​។​

​ ​ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ដាំ សួ​គា៍ អាយុ​២៨ ឆ្នាំ មុខរបរ​ជា​អ្នករកស៊ី​ទិញ​និង​លក់​ស្រូវ មាន​ស្រុកកំណើត​នៅ​ភូមិ​គី​រី​ថ្មី សង្កាត់​អង្គ​ឈ្នួល ខេត្តកណ្តាល​។​ ​ ​យោងតាម​ប្រភពព័ត៌មាន​ពី​ឈ្មោះ ដាំ សួ​គា៍​ដែលជា​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​មាន​ហេតុការណ៍​កើតឡើង គឺ​រូប​ខ្លួន​បាន​ណាត់​មិត្ត ស្រី​មក​អង្គុយលេង​នៅក្នុង​កោះ​ពេជ្រ ទល់មុខ​អាគារ​G តាំងពី​ម៉ោង​២២​និង​៤០​នាទី ខណៈនោះ​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្ទេ​ប​មិន​ចាំ​ភិនភាគ​ច្បាស់លាស់ ជិះ​ក្រឡឹង​ចុះឡើងៗ​ហាក់ដូចជា​ចង់រក​អ្នកណាម្នាក់ លុះដល់​វេលា​ខាងលើ​ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ជិះ​ម៉ូតូ​ចូលមក​គៀក​ហើយ ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​យក​ម៉ូតូ​ពីរ​ជនរងគ្រោះ​ហើយ​ជិះ​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព​។​

ជនរងគ្រោះ​បាន​បន្ថែមថា ក្នុង​ហេតុការណ៍​ភ្ជង់​ប្លន់​នេះ​គឺ​ក្រុមចោរ​មិន​ត្រឹមតែ​ប្លន់​យក​ម៉ូតូ​ពី​ខ្លួន​នោះទេ គឺ​ថែមទាំង​ប្លន់​យក​ខ្សែក​មួយ​ខ្សែ ទូរស័ព្ទដៃ ចំនួន​៣​គ្រឿង និង​កាបូប​លុយ​ដែលមាន​លុយ​ក្នុងនោះ​ប្រមាណ​ជា​២០០​ដុល្លារ​ផងដែរ​។​ ហើយ​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​និង​មិត្តស្រី​បាន​ទៅធ្វើ​ការដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទន្លេបាសាក់ ហើយ​ហៅ​សាច់ញាតិ​មក​ដឹក​ត្រឡប់​ទៅ គេហដ្ឋាន​វិញ​ទាំង​ទឹកមុខ​ក្រៀមក្រំ​និង សោកស្តាយ ព្រោះ​ខ្លួន​ស្រលាញ់​ម៉ូតូ R-Six ដែល​ក្រុមចោរប្លន់​យកទៅ​បាត់​នោះ​យ៉ូ​រ​មកហើយ ហើយ​ទើបតែ​ពេល នេះ​មាន​លុយ​ទិញ​ជិះ​បាន​តែមួយ​អាទិ​ត្រ​តែប៉ុណ្ណោះ ព្រោះ​តម្លៃ​របស់​វារ​ហូត​ទៅដល់​៥​ពាន់​ដុល្លារ​ស្រាប់តែ​មានរឿង​អកុសល​ដូចនេះ​កើតឡើង​តែម្តងទៅ​៕​01