ប៉ូលិស​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​មុខ​​សញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​2​នាក់​

0

ខេត្តកណ្តាលៈ មុខសញ្ញា​ចែកចាយ និង ប្រើ​​ប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបាន​ប៉ូ​
​លិ​ស​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​បាន​2​នាក់​​នៅ​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៥​វេលា​ម៉ោង​
២៣​និង ១៥​នាទី​ត្រង់ចំណុច ភូមិ​កណ្ដាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តIMG-20150529-WA0038_resized_1​កណ្តាល ។​
ជនសង្ស័យ​ទី​1​ឈ្មោះ សន សុភ​ក្រ័ ភេទ​​ប្រុស​អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចុង​
​ភៅ បច្ចុប្បន្ន​មាន​ទីលំនៅ​ក្នុងភូមិ​អង្គរជ័យ ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​
​កណ្ដាល ទី​2​ឈ្មោះ ប្រាជ្ញ សំបូរ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ នៅ​ភូមិ អង្គរជ័យ ឃុំ​
​បន្ទាយដែក​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​​រឹបអូស​បាន​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មេ​
​តំ​ហ្វេ​តា​មីន សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​​ទឹកកក​Ice) ចំនួន​០៤​កញ្ចប់​តូច​ទូរស័ព្ទដៃ​
​ម៉ាក​ណូគា​ចំនួន​០១​គ្រឿង ម៉ូតូ​ម៉ាក​C125​ចំនួន​០១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​
​ឧ​ត្ត​មានជ័យ 1A-0664 ។​IMG-20150529-WA0043_resized_1
នៅ​ថ្ងៃកើតហេតុ ខាងលើ នគរបាល​ផ្នែក​​យុត្តិធម៌​ស្រុក បានទទួល​ព័ត៌មាន​ពី​កំលាំង​
​មូលដ្ឋាន​ថា​មាន​ករណី​ចែកចាយ និង ប្រើ​​ប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ចំណុច​
​ភូមិ​- ឃុំ​កើតហេតុ​ខាងលើ​ភ្លាមនោះ​កំលាំង​​ផ្នែក​ព្រហ្មទណ្ឌ​សហ​ការណ៍​ជាមួយ​ប៉ុស្ដិ៍​រដ្ឋ​
​បាល​ឃុំ​បន្ទាយដែក​បាន​ចុះ​ដល់​កន្លែង​កើត​​ហេតុ​ក៏បាន​ជួប​ជនសង្ស័យ​២​នាក់​កំពុង​ធ្វើ​
​សកម្មភាព​ចែកចាយ និង ប្រើប្រាស់​គ្រឿង​​ញៀន​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន និង ដក​
​ហូត​បាន​ថ្នាំញៀន​ចំនួន​០៤​កញ្ចប់ បញ្ជូន​​មកកាន់ អធិការដ្ឋាន​នគរបាល​ស្រុក​កៀន​
​ស្វាយ​សួរនាំ​បន្ត​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​