ជនសង្ស័យ​ភេទ​ប្រុស​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្នុងករណី​ចាត់ចែង​អោយប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​និង​ករណី​អំពើ​លួច​

0
????????????????????????????????????

​សៀមរាប ៖ ក្នុង​កិច្ច​ចុះ​ប្រិ​ត្តិ​ការណ៍​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើឡើង​កាលពី ថ្ងៃទី ២៨ ខែ ឩ​សភា ឆ្នាំ ២០១៥ កន្លងទៅ នៅក្នុង​ភូមិ ចុង​កៅស៊ូ សង្កាត់ ស្លក្រាម ក្រុង និង ខេត្តសៀមរាប ។ លោក វ

????????????????????????????????????
????????????????????????????????????

រសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ ទើប​ជាក់ស្តែង​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ១​មាន ឈ្មោះ វ៉ាន់ ធី ហៅ ថា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ២​មាន ឈ្មោះ យ៉ាន់ បូរី ហៅ វី សាវុធ ភេទ ប្រុស អាយុ ២៨ ឆ្នាំ បាន​ប្រព្រឹត្ត​ក្នុងករណី​

????????????????????????????????????
????????????????????????????????????

ចាត់ចែង​អោយប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​និង​ករណី​អំពើ​លួច នេះ​មិនអាច​រត់គេច​ពី​សមត្ថកិច្ច​ជំនាញ​បានឡើយ ។ លោក វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្ត​អោយដឹងទៀតថា បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​និង​បាន​សួរនាំ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​ហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​គេ​ពិតជា​បាន​ប្រព្រឹត្ត​នៅ​ករណី​ខាងលើ​ពិតប្រាកដ​មែន ក្នុងនោះ​សមត្ថកិច្ច​បានបញ្ជាក់​ដ​ល់​ក្រុម​អ្នកយក​ព័​ត៍​ថា​ជនសង្ស័យ​ដែលមាន ឈ្មោះ វ៉ាន់ ធី ហៅ ថា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជា​មុខសញ្ញា​លួច​ម៉ូតូ​កាលពី​ថ្ងៃទី ១៣ ខែ ឩ​សភា ឆ្នាំ ២០១៥ កន្លងទៅ នៅក្នុង​ភូមិ គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាល​ថ្ងៃទី​២៩ នេះ ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត ៕