យុ​វេ​ជន​២​នាក់​ស្លាប់​ខណៈពេល​ជិះ​ម៉ូតូ​បុក​ម៉ូតូ​នៅ​ក្រុងព្រះសីហនុ

0
?

​ខេត្ត​ព្រះសីហនុ៖​យុវជន​ពីរ​នាក់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​ក​ន្លៃ​ង​កើតហេតុ​តែម្តង​និង​ម្នាក់ទៀត​បាន​ស្លាប់​ខណៈពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​(​ពេទ្យ​ចំកា​ចេក​)​បាន​រយៈពេល​ប្រហែល​១​ម៉ោង​បន្ទាប់ពីរ​ពូកគេ​បាន​ជិះ​ម៉ូតូ​បុក​គ្នា​នៅតាម​បណ្តោយ​ផ្លូវ​តំបន់​អូរ​

?
?

មួយ​ត្រង់ចំណុច​ខាងមុខ ផ្សារ​ចិន វេលា​ម៉ោង​០៤​និង​៥៥​នាទី​ទាបភ្លឺ​ថ្ងៃទី​២៩​ឧសភា​ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​
​ ​.​ទាក់ទិន​ទៅ​និង​ហេតុការណ៍​ខាងលើនេះ​បើតាម​សាក្សី​រស់នៅ​ក្បែរៗ​កន្លែងកើតហេតុ​បាន​និយាយប្រាប់​ឲ្យ​ដឹងថា​នៅវេលា​ដូច​ម៉ោង​កើតហេតុ​ខាងលើ​ពូកគេ​បានឮ​សម្លេង​ម៉ូតូ​ជនរងគ្រោះ​ទាំងពីរ​ដោយ​មួយ​បើក​មកពី​ខាងលិច​និង​មួយទៀត​បើក​មកពីរ​ទឹ​ស​ខាងកើត​(​បញ្ចា​ស់​ទឹ​ស​គ្នា​)​គឺ​បើក​បរក​ក្នុង​ល្បឿន​លឿន​ដូចគ្នា​លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ​ក៍​ស្រាប់តែ​ម៉ូតូ​ទាំងពីរ​បាន​បុក​គ្នា​លន់​ឮសូរ​ប្រ៉ា​វ​។​ភ្លាមៗ​នោះ ពូក​គាត់​ក៍​បាននាំគ្នា​មក​មើល​បានឃើញ​យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​និង​ម្នាក់រ​បូស​ធ្ងន់​ហើយ​ភ្លាមៗ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ដឹក​តាម​រថយន្ត​សា​ម៉ុ​យ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ចំការចេក​ក្នុងពេលនោះ​ផងដែរ​។​

?
?

.​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹងថា​ទី​១​មានឈ្មោះ​សំ​សុខន​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​១​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​បើកបរ​ម៉ូតូ​ម៉ាក ស្មាស់​រី​វូព​ណ៏​ខៀវ ពាក់​ស្លាក​លេខ​ក្រ ព្រះសីហនុ 1B 0877 (​ស្លាប់​ក្នុង​មន្ទី​ពេទ្យ​)​។​ទី​២​មានឈ្មោះ​សា អ៊ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មុខរបរ​ជា​កម្មករ​កាប់​គោ​បើកបរ​ម៉ូតូ​ម៉ាក អ៊ែ​ម្លែ​តព​ណ៏​ស គ្មាន​ស្លាក​លេខ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។​ជុំវិញ​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ សមត្ថកិច្ច​នៅ​ពុំទាន់​អាច​សន្និដ្ឋានបានថា ភាគី​ណា​ជា​អ្នក​ត្រូវ​ឬ ភាគី​ណា​ជា​អ្នក​ខុស​នោះទេ​។​
​ ​ ​ក្រោយ​កើតហេតុ​ម៉ូតូ​ទាំង​២​ដែល​ម៉ូតូ​និ​មួយៗ​សុទ្ធតែ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​ផង​នោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត​រងចាំ​ការដោះស្រាយ ឯ សព​ទាំងពីរ ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

?
?