មន្ត្រី​ជំនាញ​សា​ធារ​ម្នាក់​កំពង់​រង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា​បាន​អនុ​ញា​ត្តិ​ច្បាប់​សាងសង់​របង​ថ្ម​នៅ​ចំ​កណ្តាល​អូរ​ក្រោមលេះ​ថា​ធ្វើ​ការពារ​ដី​បាក់​

0

 ​ខេត្ត​ព្រះសីហនុ​៖​វា​ជា​រឿង​គូរ​ឲ្យ​ចាប់​អារ​ម្ម​បំផុត​នៅពេល​គេ​ឃើញ​របង​ថ្ម​ដ៍​រឹងមាំ​មួយកន្លែង​ធ្វើការ​សាងសង់​នៅ​ចំ​កណ្តាល​ដី​អូរ​ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ​នោះ​ត្រូវបាន​គេ​អះអាងថា​មានច្បាប់​ទំលាប់​ក្នុងការ​សាងសង​សង់​ត្រឹមត្រូវ​ពីរ​មន្ទីរ​សាធារណៈ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ដោយ​របង​នេះ​ក្រោមលេះ​ធ្វើឡើង​ក្នុង​គោលបំណង​ការពារ​ខ្លាច​ដី​បាក់​ចូល​អូរ​។​
​ ​.​លោក អ៊ុយ ម៉ី​ន ដែល​អះអាងថា​ខ្លូន​ជា​ម្ចាស់​សំណង់​របង​ខាងលើ​បាន​និយាយប្រាប់​អ្នក​សែត និង​ទូរទស្សន៍​ក្នុងស្រុក​ជាច្រើន​ថា​សំណង់​របង​ថ្ម​ដែល​គាត់​កំពង់ធ្វើការ​សាងសង់​នេះ​មិនមែន​ចេះតែធ្វើ​ការសាងសង​ឆៅៗ​គ្មាន​ច្បាប់​នោះទេ​គឺមាន​ច្បាប់​អនុ​ញា​ត្តិ​ត្រឹមត្រូវ​ពីរ​លោក​វិស្វករ ជ្រា ថា​រ៉ាវុធ អនុប្រធាន មន្ទីរ សា​ធារ ណៈ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ដើម្បី​ការពារ​ដី​មិន​បាក់​លុប​អូរ​។ ហើយ​ការសាងសង់​ទៀប សោត​សុទ្ធសឹងតែ​ធ្វើឡើង​តាម​ការកំណត់​ជាក់ស្តែង​របស់ លោក ជ្រា​ថា​រ៉ាវុធ​តែ​ប៉ុ​ណ្ណុះ​ពោល គឺ​រូបគាត់ មិន បានធ្វើ អ្វី​ឲ្យ​លើសពីរ​ច្បាប់​អនុ​ញា​ត្តិ​នោះឡើយ​។​IMG_18691167618881
​ ​.​លោក​លោក​វិស្វករ ជ្រា ថា​រ៉ាវុធ អនុប្រធាន​មន្ទីរ សាធារណៈ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ជុំ វិញ​បញ្ជារ​នេះ​លោក​បាន​ទ​ទូល​ស្គាល់​ថា​លោក​ពិតជា​បាន​ឯកភាព​ឲ្យ​ធ្វើ​ការសាងសង​ស់​សំណង់​របង​ថ្ម​ខាងលើនេះ​មែន​គឺ​ក្នុង​គោលដៅ​ការពារ​ដី​បាក់​។​ចំពោះ​បញ្ហារ​ការសាងសង់​លោក​បាន​ទៅពិនិត្យ​រូ​ច​ហើយ​ឃើញថា​មិនមាន​ការប៉ះពាល់​អ្វី​នោះទេ​គឺ​អូរ​នៅតែមាន​និង​អាច​បង្ហូរ​ទឹកបាន​ជាធ​ម្ម​តា​។​
​ ​.​លោក លី វ៉ាន់ដា អភិបាលរងក្រុង​ព្រះសីហនុ​បាន​មានប្រសាសន៍ថា​បញ្ហារ​នេះ​គាត់​គ្មាន អ្វី និយាយ នោះ ទេ​បើ​មន្ត្រី​ជំនាញ​សាធារណៈ​ការណ៍​គេ​អនុ​ញា​តិ្ត​បែបនេះ​ទៅហើយនោះ​ពីព្រោះ បញ្ហារ ផ្លូវថ្នល់ លូបង្ហូរទឹក​ក៍​ដូចជា​អូរ​វា​សុទ្ធសឹង​ជា​រឿង​ជំនាញ​ហើយ​សំរាប់​លោក​ជា​អាជ្ញាធរ​ក្រុងមាន​សិទ្ធិ ត្រឹមតែ​ធ្វើការ​ដោះស្រាយ​និង​សំរប​សំ​រូ​ល​នៅពេលដែល​មន្ត្រី​ជំនាញ​ក៍​ដូចជា​ប្រជាពលរដ្ឋ​ប្តឹងតវ៉ា​តែ​ប៉ុ​ណ្ណុះ​។​
​ ​.​ជាមួយនិង​ភាពមិនប្រក្រតី​ខាងលើនេះ​ត្រូវបាន​មន្ត្រី​ក្រុម​ព្រឹក្សា​ខេត្ត​ម្នាក់​សូម​មិន​ប​ញ្ជេ​ញ​ឈ្មោះ​បាន​និយាយថា​ជាធម្មតា​ការ​ការសុំច្បាប់​ក្នុងការ​សាងសង់​អ្វីមួយ​គេ​តែងតែ​ធ្វើឡើង​ចាប់ពីរ​ថ្នាក់​អាជ្ញាធរ​មួលដ្ឋាន ភូមិ សង្កាត់​រហូតដល់​ថ្នាក់​អាជ្ញាធរ​ក្រុង​.​ខេត្ត​។​ហើយ​អាជ្ញាធរ​ក្រុង​ឬ​ខេត្ត​មុន​និង​សម្រេច ចេញ ច្បាប់​អនុ​ញា​ត្តិ​ឲ្យ​គឺ​តែងតែ​ធ្វើការ​បញ្ជាក់​យ៉ាង​លាស់​ណាស់​ដោយ​តំ​រ៉ូ​វ​ឲ្យ​ម្ចាស់​សំណង់​ទាំងនោះ​ធ្វើ​អ្វីៗ​ទៅតាម​មន្ត្រី​ជំនាញ​ដូចជា​មន្ត្រី​ជំនាញ​សុរិយោដី​ជា​អ្នក​កំណ​ង់​ព្រំប្រទល់​ដី​នែ​ការសាងសង់​និង​ព្រំដី​អូរ​និង​ចំណី​ដី​អូរ​ជាសវាង​មានការ​ប៉ះពាល់​លើដី​អូរ​ឬ​ដី​ចំណី​អូ​។​ចំណែកឯ​មន្ត្រី​ជំនាញ​សាធារណៈ​ការណ៍​វិញ​មាន​តូ​នាទី​ត្រឹមតែ​ជា​អ្នក​ត្រូ​តព​និត្យ​ទៅលើ​ការសាងសង់​នោះ​ពាក់​ព​ន្ធ័​និង​បច្ចេកទេស​តែ​ប៉ុ​ណ្ណុះ​។​ដូចនេះ​អ្វីដែល​លោក ជ្រា ថា​រ៉ាវុធ បាន​អនុ​ញា​ត្តិ​ច្បាប់​សំណង់​របង​ថ្ម​ខាងលើ​បង្ករ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​អូរ​ដី ចំណី អូរ​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ​។​អ្វីដែល​ដែល​បានលើកឡើង​ខាងលើនេះ​វា​គ្រាន់តែ​ជាការ​បង្ហាញ​ខ្លះៗ​នៅ​អ្វីដែល​មន្ត្រី​ក្រោម​ឧ​វាទ​កំពង់​ប្រ​ព្រ​ត្តិ​ដើម្បី​ឲ្យ​អាជ្ញាធរ​ក្រុងក៍​ដូចជា​អាជ្ញាធរខេត្ត​ឲ្យ​បាន​ជ្រាប់​និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ជាបន្ទាន់​បើ​មិន​អញ​ជឹ​ង​ទេនោះ​ច្បាស់​ជា​វីវរ​ហើយ​។​IMG_18697699434631
.​គូរ​បញ្ជាក់ថា​ដី​ចំណី​អូរ​និង​ដី​អូរ​មួយ​ខ្សែរ​ខាងលិច​អ​តី​តៈម​ន្ទីរ​សាធារណៈ​ការណ៍​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ចាស់​នៅត្រង់ចំណុច​ខាងមុខផ្ទះ​អាចារ្យ​ហូ​ង​ដែលជា​អូរ​ប្រឡាយ​មេ​ដ៍​សំខាន​ផង​នោះ​បច្ចុប្បន្ន​ដី​អូរ​ចំណុច​នោះ​កន្លែង​ខ្លះ​ត្រូវបាន​គេ​ឃុបឃិត​គ្នា​ចាក់ដី​លុប​អូរ​និង​កន្លែង​ខ្លះទៀត​ធ្វើ​របង​ថ្ម​នៅ​ចំ​កណ្តាល​អូរ​តែម្តង​វាទី​យក​ដី​អូរ​ដី​ចំណី​អូរ​ធ្វើជា​កម្មសិទ្ធិ​បុគ្គល់​ដោយ​ខុសច្បាប់​អស់ហើយ​។​ហើយ​ទំហំ​ដី​អូរ​ដែល​ពីរ​មុន​មាន​ប្រវែង​ទទឹង​ចាប់ពីរ​៧​ម៉ែត្រ​ទៅ​១០​ម៉ែត្រ​នោះ​ឥឡូវ​បាន​រូ​ញ​តូចចង្អៀត​ស្ទើរតែ​បាត់​អត្តសញាណ​អស់​ទៅ​ហើយដោយ​កន្លែង​ខ្លះ​ទំហំ​ទទឹង​អូរ​នៅ​មិន​ដល់​ប្រវែង​២​ម៉ែត្រ​នោះឡើយ​ហេតុ​ធ្វើ​ឲ្យ​មានការ​កក់ស្ទះ​ទឹក​ហូ​រម​និនទា​ន់​ជន​លិច​រាប់​ម៉ោង​នៅពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ​៕​កោះពស់​(​រូបភាព​របង​ថ្ម​ក្នុង​អូរ​)