បន្ទាយមានជ័យ ៖ ព្រោះតែខ្លួនមានជំងឺប្រចាំកាយ និងជំពាក់លុយគេស្ត្រីម្នាក់សម្រេចចិត្តចងករសម្លាប់ខ្លួន កាលពីថ្ងៃទី២៧ ឧសភា ២០១៥ នៅក្រោយផ្ទះ ក្នុងភូមិពន្លៃចាស់ ឃុំទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យព្រោះតែជំពាក់លុយគេ និងមានជំងឺសសៃប្រាសាទ ។
លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់អោយ ANN ដឹងថា ស្ត្រីដែលធ្វើអត្តឃាតដោយខ្លួនឯងខាងលើមានឈ្មោះ ចាន់ ចិត្រា អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ។ តាមការបញ្ជាក់ពីក្រុមគ្រួសារសព្វជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះគ្មានបញ្ហាធ្ងន់ធ្ងរអ្វីដល់ថ្នាក់ដល់ចងករសម្លាប់ខ្លួនឡើយ តែអ្វីដែលដឹងគឺជនរងគ្រោះគ្រាន់តែជំពាក់លុយគេ៥ពាន់បាត និងមានជំងឺសសៃប្រាសាទជាប់ និងខ្លួន ។
ហើយតាមការសន្និដ្ឋាន មូលហេតុដែលនាំអោយជនរងគ្រោះសម្រេចចិត្តបញ្ចប់ជីវិតនេះ ប្រហែលមកពីសុញគំនិតដោយសាមានជំងឺប្រចាំកាយ និងជំពាក់លុយគេផង ទើបជនរងគ្រោះចងករសម្លាប់ខ្លួននៅក្នុងរោងម៉ាស៊ីនស្រូវចាស់ជាប់ខាងក្រោយផ្ទះ ។
បន្ទាប់សមត្ថកិច្ចធ្វើកោសល្យវិច័យ សព្វជនរងគ្រោះពិតជាចងករសម្លាប់ខ្លួន ហើយក៏បានប្រគល់សព្វអោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕



































