ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៥នៅវត្តគីរីជុំហៅវត្តចំការខ្នុរស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ លោកសង្ឈនិងពុទ្ធបរិសទ័និងសមាជិកសមាធិកាមានចំនួន៩២៨អង្គនាក់បានចូលរួមប្រារព្ធពិធីបើកអនុសំវច្ឆរះ
មហាសន្និបាតមន្ត្រីសង្ឈទូទាំងខេត្តបន្ទាយមានជ័យលើកទី២៣។ពិធីប្រារព្ធបើកអនុសំវច្ឆរះនេះមានការចូលរួម លោកគ្រូនេតិបណ្ឌិតោ ណាប់មឺុនព្រះគ្រូវិន័យធរគណខេត្តនិងជាអនុគណក្រុងសិរីសោភ័ណ និងជាព្រះចៅអធិការវត្តគិរីជុំហៅវត្តចំការខ្នុរ លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ លោកយិនយឿនប្រធានមន្ទីរធម្មការនិងសាសនាខេត្ត។ក្នុងប្រារព្វបើកអនុសំវច្ឆរះនោះលោកយិនយឿនបានមានប្រសាសន៍ថាក្នុងពិធីបើកអនុសំវច្ឆរំមហាសន្និបាតមន្ត្រីសង្ឈទូទាំងខេត្តបន្ទាយមានជ័យលើកទី២៣ឆ្នាំនេះមានរយះពេលចំនួន១ថ្ងៃកន្លះចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៥គោលបំណងគឺដើម្បីបូកសរុបនិងពិនិត្យមើលលទ្ធផលនៃការអនុវត្តសង្ឈប្រកាសរបស់អនុសំវច្ឆរះមហាសន្និបាតមន្ត្រីសង្ឈកន្លងទៅនិងពិភាគ្សាពិគ្រោះប្តូរយោបល់លើការងាររបស់ព្រះពុទ្ធសាសនានាបច្ចុប្បន្ននេះដើម្បីសំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងនិងលិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ដើម្បីធ្វើឲ្យវិស័យព្រះពុទ្ធសានាមានការរិកចំរើនសក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទធានាដល់សេចក្តីថ្លៃថ្នូ។លោកយឿនបាននិយាយបន្តទៀតថាព្រះសង្ឈនិងពុទ្ធបរិស័ទត្រូវពង្រឹងគុណភាពពុទ្ធិកសិក្សាដើម្បីអភិវឌ្ឈធនធានបព្វជិត ពុទ្ធសាសនិកដើម្បីលើកកំពស់កិត្យានុភាពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋព្រះសង្ឈទាំងអស់ត្រូវពង្រឹងតួនាទីនិងភារះកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។ក្នុងពិធីបើកអនុសំវច្ឆរះនោះដែរលោកគោស៊ុំសារឿតបានមានប្រសាសន៍ដែរថា
ដើម្បីពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឈទាំងអស់ត្រូវផ្សារភ្ជាប់និងបច្ចេកវិទ្យាទំនើបដើម្បីឲ្យកិច្ចការព្រះពុទ្ធសាសនាឲ្យមានសណ្តាប់ធ្នាប់ល្អធានាបាននៅសាមគ្គីភាពរវាងពុទ្ធសាសនិកជននិងត្រូវប្រកាន់យកព្រះពុទ្ធិកសិក្សាជាការចាំបាច់យ៉ាងសំខាន់ដែលត្រូវពង្រឹងនៅគ្រប់ទីកន្លែងដែលសមស្រប។ព្រះសង្ឈទាំងអស់ត្រូវប្រកាន់យកព្រះពុទ្ធឨវាទធ្វើជាប្រទីបសំរាប់បំភ្លឺផ្លូវសម្រាប់អប់រំ ចរិយាធម៍ និងស្មរតី ជំរះចោយនៅគនុំ ការច្រណែននិន្ទាជាដើម៕




































