កំពង់ឆ្នាំង៖រឿងខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង សហគមន៍ព្រៃឈើឃុំពោធិ អាជ្ញាធរស្រុក និងសមត្ថកិច្ចចាប់ត្រាក់ទ័រ១គ្រឿងឈូសឆាយដីព្រៃឈើសហគមន៍នៅចំណុចស្រែបន្ទាយ ជើងភ្នំវាំងនន ដែលជាដីរបស់ព្រះតេជគុណ វណ្ណ គីម ចៅអធិការវត្តសំរោងកង្រី ស្ថិតក្នុងឃុំពោធិ ស្រុកកំពង់លែង កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ បានបែបធ្លាយជាសម្លកំពឹស ដោយមានមន្ត្រីប៉េអឹមស្រុកម្នាក់ និងលោកអភិបាលស្រុកបានយកលុយពីម្ចាស់ត្រាក់ទ័រចំនួន១២០០ដុល្លា ថាយករត់ការដោះស្រាយជាមួយថ្នាក់ខេត្តអោយគេ ប៉ុន្តែពេលដោះស្រាយមិនបាន ក៏បានប្រមូយលុយនេះអោយគេវិញទាំងមុខក្រាស់បែករឿងអាស្រូវពេញស្រុក។
ទាក់ទងនិងរឿងខាងលើនេះ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ព្រះតេជគុណ វណ្ណ គីម លោកគ្រូចៅអធិការវត្តសំរោងកង្រី និងជាអនុគណស្រុកកំពង់លែង លោក នាត នុន ជាម្ចាស់ត្រាក់ទ័រ និងលោកស្រី ឈុន ម៉ានី ជាប្អូនស្រីម្ចាស់ត្រាក់ទ័ររស់នៅខេត្តកំពង់ធំ និងប្រជាពលរដ្ឋមួយចំនូនទៀតនៅក្នុងភូមិសំរោង ឃុំពោធិ បាននាំអ្នកយកព័ត៌មានយើង ទៅចង្អុលបង្ហាញដីចំការមួយចំនួនដែលពួកគាត់ ធ្លាប់ដាំដុះដំណាំអាស្រ័យផលជាយូរឆ្នាំមកហើយ តាំងពីសហគមព្រៃឈើឃុំពោធិមិនទាន់កើត និងដែលសហគមន៍ធ្លាប់បានថាជាដីព្រៃឈើរបស់សហគមន៍ ដើម្បីសុំបំភ្លឺរឿងចាប់ត្រាក់ទ័រភ្ជួរដីចំការលោកដែលត្រូវគេចាប់។
ប្រជាពលរដ្ឋភូមិសំរោង ជាង១០នាក់បានចង្អុលបង្ហាញថា៖ដីចំការនៅចំណុចជើងភ្នំក្រពើរ និងចំណុចមន្ទីរពេទ្យចាស់ជំនាន់ប៉ុពត ជាង១៥ប្លង់ ក៏ត្រូវបានម្ចាស់ចំការធ្លាប់ដាំដំណាំអាស្រ័យផលជាយូរឆ្នាំមកហើយដែលគេឃើញមានដើមពីងពុងជាច្រើនគុំ មុនសហគមន៍ព្រៃឈើកើតនៅឆ្នាំ២០០៩ ដីចំការទាំងនេះពួកគាត់ក៏ជួលអោយម្ចាស់ត្រាក់ទ័រខាងលើភ្ជួររាស់ពង្រាបដីសំរាប់ដាំដំណាំដូចលោកដែរ ហើយពេលនោះលោកប្រធានសហគមន៍ក៏បានមកឃាត់មិនអោយត្រាក់ទ័រភ្ជួររាស់ពង្រាបដីចំការទាំងនោះដែរ ប៉ុន្តែក្រោយពីម្ចាស់ចំការតវ៉ាទៅ ខាងសហគមន៍ក៏បានអនុញ្ញាតអោយភ្ជួរពង្រាបដីចំការនោះវិញ។
ដោយឡែក ព្រះតេជគុណ វណ្ណ គីម បានមានថេរដីកាថា៖ដីចំការដែលលោកជួលអោយត្រាក់ទ័រភ្ជួរព ង្រាបដីដាំដំណាំនេះមិនមែនជាដីព្រៃមានដើមឈើនោះទេ គឺជាដីវាលសំរាប់ដាំដុះដំណាំមានពទ្ធ័របងថ្មជុំវិញ យូរឆ្នាំមកហើយ ដែលលោកបានប្រគល់អោយប្អូនប្រុសរបស់លោក ឈ្មោះ វណ្ណ សុខលីម ដាំដុះដំណាំអា ស្រ័យផល តាំងពីឆ្នាំ២០០៨រហូតមកមុនសហគមន៍កើតនៅឆ្នាំ២០០៩។ ប្រវត្តិដីចំការនេះគឺលោកក៏មិនមែនជាអ្នកចាប់យកដីនោះទេ គឺបានទិញពីលោក ស៊ន បូរិន មន្ត្រីប៉េអឹមស្រុកកំពង់លែង និងលោក ជុំ ពិសិទ្ធ ជានា យកសាលាបឋមសិក្សាសំរោង នៅឆ្នាំ២០០៨ ប៉ុន្តែការ ទិញដីចំការនេះគេ មិនបានធ្វើលិខិតស្នាមអោយលោ កទេ។ដូច្នេះការនាំគ្នាចោទប្រកាន់ថា លោករំលោភយកដីព្រៃឈើរបស់សហគមន៍នោះ គឺជារឿងចោទប្រកាន់ខុសនិងការពិតទាំងស្រុង។
លោក ជុំ ពិសិទ្ធ បាននិយាយអោយដឹងថា៖ដីចំការនេះលោកនិងលោក ស៊ន បូរិន បានទិញពីឈ្មោះ សូ
សារីម និងឈ្មោះ ឈុន សុផល នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៧ ដោយលោកបានដឹងថា ម្ចាស់ដីចំការទាំង២ជាប្តីប្រពន្ធនេះបានកាន់កាប់ដីចំការនេះ និងអាស្រ័យផលតាំងពីឆ្នាំ១៩៨២រហូតមក និងមានទាំងដើមទាបធំៗទៀតផង ទើបលោក និងលោក ស៊ន បូរិន ហ៊ានទិញ បន្ទាប់មកក៏បានលក់ដីចំការនេះអោយលោក។
ចំណែកលោក នាត នុន ម្ចាស់ត្រាក់ទ័របាននិយាយអោយដឹងថា៖ក្រោយពេគេចាប់ត្រាក់ទ័ររបស់លោក
ៗបានយកលុយចំនូន១២០០ដុល្លាទៅពឹងពាក់អោយលោក ស៊ន បូរិន ជួយរត់ការជាមួយលោក មាន់ អ៊ានលី អភិបាលស្រុកកំពង់លែង ដើម្បីជួយដោះយកត្រាក់ទ័រមកវិញ។ក្រោយមកពេលលោកអភិបាលស្រុកដោះស្រា យរឿងនេះជាមួយមេព្រៃខេត្តនិងតុលាការខេត្តមិនចេញដោយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥តុលាការខេត្តបានបញ្ជារអោយមេព្រៃខេត្តនិងសមត្ថកិច្ចចំរុះយកត្រាក់ទ័រនោះទៅទុកខេត្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលា ការ។បន្ឬាប់មក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង១០និង៣០នាទីព្រឹក នៅក្នុងសាលាស្រុកកំពង់លែងលោកអភិបាលស្រុក បានប្រគល់លុយ២០០ដុល្លា មកអោយលោកស្រី ឈុន ម៉ានី ជាប្អូនស្រីលោក និងលោកវិញ។ចំណែកលុយ១០០០ដុល្លាទៀត លោក ស៊ន បូរិន បានប្រគល់អោយលោកវិញជា មួយអ្នកបើកត្រាក់ទ័រអោយលោកវិញហើយ តាមរយះការទូរទាត់ថ្លៃប្រេងម៉ាស៊ូតចាក់ត្រាក់ទ័រដែលបានទិញជំពាក់។
ការចោទខាងលើនេះលោក មាន់ អ៊ានលី អភិបាលស្រុកកំពង់លែង បានបដិសេធន៍ថា៖ លោកមិនបានទទួលលុយ១២០០ដុល្លា ឬប្រគល់លុយ២០០ដុល្លាវិញអោយអ្នកណាឡើយ។ចំណែកការចាប់ត្រាក់ទ័រខាងលើនេះ គឺគេបានសុំថាឈូសឆាយតែដីចំការដែលធ្លាប់អាស្រ័យផលទេ តែបែរជាគេមកឈូសឆាយដីព្រៃឈើរបស់សហគមន៍ទៅវិញទើបលោកបញ្ជារអោយគេចាប់។
ទាក់ទងក្នុងរឿងនេះដែរ លោក ស៊ន បូរិន មន្ត្រីប៉េអឹមស្រុកកំពង់លែង បានទទួលស្គាល់ថាលោកពិតជាបានទទួលការពឹងពាក់យកលុយ១០០០ដុល្លា ទៅរត់ការជួយដោះស្រាយយកត្រាក់ទ័រ ដែលគេចាប់មកវិញមែន ប៉ុន្តែពេលលោកអភិបាលស្រុករត់ការដោះស្រាយជាមួយខេត្តមិនចេញ លោកក៏បានយកលុយ១០០០ដុល្លានេះប្រគល់អោយម្ចាស់ត្រាក់ទ័រវិញអស់ហើយ។ចំណែកដីចំការនេះលោក បានលក់អោយព្រះតេជគុណ វណ្ណ គីម ដោយពេលលក់លោកបានទូលប្រាប់លោកថា៖បើថ្ងៃក្រោយមានអ្នកណាមកចោទប្រកាន់ថាដីចំការនេះជាដីរបស់គេនោះគឺលោកនិងសងលុយវិញ។ប៉ុន្តែបើពេលនេះរដ្ឋដកហូតដីចំការនេះវិញថាជាដីព្រៃឈើរបស់សហគមន៍ លោកអាចជួយចេញលុយសងទៅលោកវិញពាក់កណ្តាលគឺ៦០០ដុល្លា ព្រោះថាការទិញលក់ដីនោះពេលនោះ គឺបានទិញតៗគ្មានអ្នកណាបានដឹងថាជាដីព្រៃសហគមន៍គ្រប់គ្រងនោះឡើយ។
រឿងចាប់ត្រាក់ទ័រខាងលើនេះ ព្រះតេជគុណ វណ្ណ គីម និងម្ចាស់ត្រាក់ទ័រ លោក នាត នុន សូមសំណូម
ពរដល់ ខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង តុលាការខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេត្តាជួយស្រាវជ្រាវនូវប្រវត្តិដី ខាងលើនេះផ្តល់យុត្តិធម៌ដល់ព្រះសង្ឃ និងដោះស្រាយអោយត្រាក់ទ័រមករូបលោកវិញផង ព្រោះថាលោកមិនមែនឈូសឆាយដីដែលមានព្រៃឈើនោះទេ គឺបានភ្ជួររាស់ដីចំការនេះមែនដោយនៅក្នុងដីចំការនេះគ្មានដើមឈើឡើយ គឺជាដីដែលម្ចាស់ចំការបានកាន់កាប់និងអាស្រ័យផលតៗ គ្នាតាំងពីឆ្នាំ១៩៨២មក មុនសហគមន៍ព្រៃឈើកើតទៅទៀត ដូចជាដីចំការមួយចំនួនដែលប្រជាពលរដ្ឋបានអាស្រ័យផលជាយូរឆ្នាំមកនៅចំណុចជើងភ្នំក្រពើរ ក្នុងភូមិផងដែរ៕