មន្ត្រី​ធនធានទឹក​ព្រមាន​និង​ចាត់វិធានការ​ចំពោះ​អ្នកចាក់ដី​រំលោភ​ដី​ផ្លូវ​និង​ប្រព័ន្ធ​ប្រឡាយ​មេ​នៅ​ចំណុច​ស្ពាន​តា​ផាន់​

0

​ខេត្តបន្ទាយមានជ័យ​៖​មន្ត្រី​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​និយាយថា​លោក​និង​មាន​វិធានការ​ចំពោះ​អ្នកចាក់ដី​រំលោភ​យក​ដី​ចំណីផ្លូវ​ជាតិ​លេខ​៥​និង​ប្រព័ន្ធ​ប្រឡាយ​មេ​នៅ​ចំណុច​ស្ពាន​តា​ផាន់​ស្ថិត​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ចាក់​image (2)ស្ទើរតែ​រួ​រាល់​ហើយ​នោះ​។​សកម្មភាព​ចាក់ដី​នេះ​គឺមាន​រយះពេល​ជិត​១​ខែ​មកហើយ​ដែល​ភាគច្រើន​លួច​ចាក់ដី​ពេល​ល្ងាច​និង​ពេលយប់​ដែល​អ្នក​ហ៊ាន​ចាក់ដី​រំលោភ​យក​ដី​ផ្លូវជាតិ​លេខ​៥​និង​ចាក់ដី​រំលោភ​យក​ដី​ចំណី​ប្រឡាយ​មេ​ដែលជា​ប្រព័ន្ធធារាសាស្ត្រ សម្រាប់​ប្រើប្រាស់​ទូរ​ទាំង​ខេត្តបន្ទាយមានជ័យ​នោះ​មិនដឹងថា​មាន​ខ្នង​ក្រាស់​ប៉ុណ្ណា​នោះទេ​ទើប​ថ្លើមធំ​ហ៊ាន​ចាក់ដី​ផ្លូវជាតិ​និង​ប្រឡាយ​មេ​យក​ធ្វើជា​កម្ម​សិទ្ធ​បាន​យ៉ាង​ដូច្នេះ​។​ជាក់ស្តែង​ការចាក់ដី​រំលោភ​ចំណី​ផ្លូវជាតិ​លេខ​៥​និង​ប្រឡាយ​មេ​ដែលជា​ប្រព័ន្ធ​ទឹក​និង​លុប​ព្រៃ​លិច​ទឹក​ដែល​ជម្រក​ត្រី​ពង​នៅ​រដូវវស្សា​ទៀតផង​។​ការចាក់ដី​រំលោភ​យក​ចំណីផ្លូវ​ជាតិ​លេខ​៥​ចំណុច​ជាប់​ខាងត្បូង​ស្ពាន​តា​ផាន់​ដែល​ចាក់ដី​ជម្រៅ​ប្រមាណ​៣​ទៅ​៤​ម៉ែត្រ​លើ​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​និង​ខាងត្បូង​ជាប់​ប្រឡាយ​ផ្នែក​ខាងលិច​ប្រវែង​ប្រមាណ​៣០០​ទៅ​៤០០​ម៉ែត្រ​ត្រូវបាន​ចាក់​រំលោភ​ទៅលើ​image (1)ប្រឡាយ​មេ​ដែលជា​ប្រព័ន្ធ​ទឹក​។​លោក វ៉ៃ គេង​លី អភិបាលរងក្រុង​សិរីសោភ័ណ​បាន​ប្រាប់ថា​ពាក់ព័ន្ធ​នៃ​ការចាក់ដី​រំលោភ​ទៅ​លើដី​ចំណីផ្លូវ​និង​ប្រឡាយ​មេនោះ​លោក​ដូចជា​មិនទាន់​បានដឹង​នៅឡើយ​ទេ​បើ​បានទទួល​ព័ត៌មាន​ហើយ​លោក​និង​ឲ្យ​មន្ត្រី​ជំនាញ​ក្រុង​ចុះទៅពិនិត្យ​មើល​បើ​មាន​មែន​លោក​និង​សុំ​គោល​ការ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ដើម្បី​ចាត់វិធានការ​ជាបន្ទាន់​។​លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទី​ធន់​ធាន​ទឹក​និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​ចំពោះ​អ្នក​ដែល​ចាក់ដី​រំលោភ​ទៅលើ​ប្រព័ន្ធធារាសាស្ត្រ នៅ​ចំណុច​ស្ពាន​តា​ផាន់​ផ្នែក​ខាងលិច​ផ្លូវ​និង​ខាងត្បូង​ប្រឡាយ​មេ​ដែលមាន​ប្រវែង​ប្រមាណ​ជាង​៤០០​ម៉ែត្រ​គឺ​លោក​បាន​សហការ​ជាមួយ​មន្ត្រី​សាលាក្រុង​សិរីសោភ័ណ​ត្រូវ​ចុះ​ឲ្យ​ផ្អាក​សកម្មភាព​នា​ព្រឹក​ថ្ងៃទី​២៧​ឧសភា​២០១៥​នេះហើយ​។​លោក​បាន​បញ្ជាក់ទៀតថា​អ្នក​ដេ​ល​ហ៊ាន​ចាក់ដី​រំលោភ​ផ្លូវ​និង​ប្រព័ន្ធ​ទឹក​នោះ​និង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​វាស់វែង​បើ​មានការ​រំលោភបំពាន​ហើយ​ត្រូវមាន​វិធានការ​តាមច្បាប់​ចំពោះ​អ្នក​ល្មើស​៕​image