. សៀមរាប៖ នាព្រឹកថ្ងៃទី២៩ឧសភាឆ្នាំ២០១៥នៅសាលាអនុវិទ្យាល័យជីក្រែងសង្ឃឹមស្ថិតនៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាបបានប្រារុព្ធទិវាកុមារអន្តរជាតិ១មិថុនាឆ្នាំ២០១៥ក្រោមការជួយឧប្បត្ថម្ភពីអង្គការ អ៊ី. ស៊ី.អេះព្រមទាំងមានការចូលរួមហែរហមយ៉ាងច្រើនកុះករ
ពីសំណាក់អជ្ញាធរ សមត្ថកិច្ច លោកគ្រូ អ្នកគ្រូសិស្សានុសិស្សក្នុងឃុំជីក្រែងទាំងមូល ។ ក្រោយពីមតិស្វាគមន៏របស់លោកអ៊ុង សុខឃឿននាយកសាលាអនុវិទ្យាល័យជីក្រែងសង្ឃឹមរួចមក លោកឆាយ វីវូឌីន តំណាងអង្គការអ៊ី ស៊ី អេះបានឡើងមានមតិសំណេះសំណាលជាមួយក្មួយៗកុមារា កុមារីជាសិស្សសាលាដោយបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវតែចងចាំជានិច្ចនូវប្រវត្តិសាស្ត្រមនុស្សជាតិចំពោះអំពើរឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងរបស់ហ្វាស៊ីអ៊ីត្លែមកលើប្រជាជាតិនឹងកុមារនៅប្រទេសឆេកូស្លូវាគីនិងប្រទេសបារាំង ជាពិសេសការសម្លាប់យ៉ាងរង្គាលនៅទូរទាំងព្រះរាជាណាចក្រកម្ពុជ្ជាក្រោមរបបប៉ុលពតគ្រប់គ្រងយ៉ាងព្រៃផ្សៃស្រេចឈាមក្នុងចន្លោះឆ្នៃ១៩៧៥ដល់ឆ្នាំ១៩៧៨។ លោកគ្រូ គ្រៀល ចាន់ធីអនុប្រធាន
ការិយាល័យអប់រំយុវជននិងកីឡាស្រុកជីក្រែងបានឡើងអានសេចក្តីណែនាំរបស់ក្រសួងអប់រំ អំពីទិវាកុមារអន្តរជាតិគឺជាថ្ងៃរំលឹកនូវគោលការណ៏ទាំង១០នៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ។ លោកបញ្ជាក់ថា កុមារត្រូវតែទទួលនូវសិទ្ធិទាំងអស់ដែលមានចែងក្នុងសេចក្តីថ្លងការនេះ ដោយគ្មានការលើកលែងនូវអ្វីទាំងអស់ គ្មានការបែងចែកឬរើសអើងពូជសាសន៏ ពណ៌សម្បុរ ភេទ សាសនា និន្នាការនយោបាយ មតិ យោបល់ផ្សេងៗទៀត ប្រភពនៃសញ្ជាតិ ប្រភពសង្គម ទ្រព្យម្បត្តិ កំណើត ឬស្ថានភាពផ្សេងៗទៀតសោះឡើយ ទោះជារបស់ខ្លួនផ្ទាល់ ឬរបស់គ្រួសារក៏ដោយ។
.តំណាងសិស្សអនុវិទ្យាល័យជីក្រែងសង្ឃឹមបានឡើងអានប្រវត្តិទិវាកុមារអន្តរជាតិ១មិថុណា ព្រមទាំងសម្តែងសិល្បះ ចាប់យកសំនួរចំឡើយនិងមានការចែករង្វាន់ដល់សិស្សពីក្រុមអង្គការអ៊ី ស៊ី អេះទៀតផង។
ស្រុជីក្រែង(ព្រំ សុខា)




































