ខេត្តបន្ទាយមានជ័យ
ក្រុមការងារមន្ទីរ ធនធានទឹក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥បានកកំពុងចុះជួយអន្តរាគមន៍យកម៉សីុនបូមទឹកជាច្រើនគ្រឿងទៅបូមទឹកដាក់ស្រែដើម្បីសង្គ្រោះស្រូវដើមវស្សារបស់ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះរាំងស្ងួត ចំនួន១៦៧ហិកតា នៅឃុំ រហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។នៅក្នុងការជួយ អន្តរាគមន៍ សង្គ្រោះស្រូវនោះ ក្រុមការងារបានប្រើប្រាស់ ម៉ាស៊ីនបណ្តែតទឹក ចំនួន១ គ្រឿង ម៉ាស៊ីន ៦៥សេស ចំនួន១គ្រឿង ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងត្រូវការទឹក ជាចាំបាច់នោះ លោកប្រធានមន្ទីធនធានទឹកបាននិយាយថាស្រុកមង្គលបូរីនេះគឺជាស្រុកមួយដែលប្រជាកសិករធ្វើស្រូវប្រាំងនិងស្រូវវស្សាច្រើនជាងគេក្នុងចំណោមស្រុកក្រុងទាំង៧របស់ខេត្តបន្ទាយមានជ័យ។ហើយឆ្នាំនេះប្រជាកសិកររួតរះចុះភ្ជួររាស់នៅដើមដៃទើបធ្វើឲ្យស្រូវពង្រោះរបស់គាត់ត្រៀមនិងស្កកជាច្រើនរយហិចតាព្រោះដើមឆ្នាំនេះពុំមានភ្លៀងធ្លាក់ហើយខែប្រាំងឆ្នាំនេះក្តៅជាងឆ្នាំមុនៗទើបបណ្តាលឲ្យស្រូវរបស់ប្រជាកសិករមានចំនួន១៦៧ហិចតាត្រៀមនិងស្កកយ៉ាងដូច្នេះលោកប្រធានមន្ទីរបាននិយាយបន្តទៀតថាដោយមានការនែនាំពីលោកគោស៊ុំសារឿតអភិបាលខេត្តមន្ទាយមានជ័យបានឲ្យមន្ទីររបស់លោកដឹកនាំក្រុមការងារមួយក្រុម
យកម៉ាសីុនបូមទឹកជាច្រើនគ្រឿងយកទៅបូមទឹកដាក់ស្រែវស្សារាប់រយហិចតាដែលនិងត្រៀមស្កកនៅថ្ងៃខាងមុខនេះលោកបានបន្តទៀតថាបើនៅតែគ្មានភ្លៀងធ្លាក់ទៀតនោះស្រូវជាច្រើនរយហិចតានៅក្នុងស្រុកមង្គលបូរីនិងងាប់មិនអាចជួយទៀតបានឡើយដូចពាក្យចាស់បាននិយាយថាធ្វើស្រែពឹងពាក់និងទឹកភ្លៀងបើគ្មានទឹកប្រឡាយនិងគ្មានទឹកភ្លៀងទៀតនោះប្រជាកសិករមិនអាចធ្វើស្រែបានឡើយ៕



































