​សមត្ថកិច្ច​ចុះ​រុះ​ត្រួ​ពិនិត្យ​អាវុធជាតិផ្ទុះ​ពេលយប់​ឃាត់ខ្លួន​យុវជន​៣​នាក់ មាន​ដាវ​សាំ​ម៉ូ​រៃ​១​ដើម​ ​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត ចាត់ការ​តាម​នីតិវិធី​បន្ត​

0

​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥​យុវជន​៣​នាក់​ជិះ​ម៉ូតូ​ដើរលេង​ពេលយប់​កាន់​ដាវ​សាំ​ម៉ូ​រៃ​១​ដើម នៅ​ចំណុច​ផ្លូវបែក​ជា​៤ រោងចក្រ​កាត់ដេរ​តា​បារាំង​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​ខេត្ត ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​ ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​តាម​ផែនការ ការពារ​សន្តិសុខ ទប់ស្កាត់​អំពើ​លួច ឆក់ ប្លន់ របស់​ក្រុមចោរ គណៈ​បញ្ជា​រកា​ឯកភាព​ខេត្ត និង​លោកស្នងការ បានដាក់​បញ្ជារ​អោយ​សមត្ថកិច្ច​ចំរុះ​២​ក្រុម ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ជាប្រចាំ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ទៅតាម​សភាព​ការ​សន្តិសុខ​ជាក់ស្តែង ១​អាទិត្យ​ពី​៤​ទៅ​៥​ដង ដោយ​ចល័ត​តាម​មូលដ្ឋាន​ក្នុង​ក្រុង​កំពង់ឆ្នាំង​។​កិច្ចការងារ​របស់​ក្រុមចំរុះ គឺ​ពិនិត្យ​និង​ដកហូត​អាវុធ​សម្លាប់​មនុស្ស​គ្រប់​ប្រភេទ ចាប់​ម៉ូតូ​មាន​ស៊ី​មាំ​ង​ប្រែ​ន ភ្លើង​ឡាស៊ែ ។​ល​។
​ ​យុវជន​ទាំង​៣​នាក់​នេះ​មាន ១.​ឈ្មោះ ហ៊​ន គឺ​សាន អាយុ​១៩​ឆ្នាំ ២.​ឈ្មោះ សុខ តេង​បញ្ញា អាយុ​១៨​ឆ្នាំ និង​៣.​ឈ្មោះ សោម គឹម​ឆាយ អាយុ​១៩​ឆ្នាំ ពួកគេ​រស់នៅ​ក្នុងភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​រលាប្អៀរ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ០១២ ពាក់​ផ្លាកលេខ​កំពង់ឆ្នាំង 1E-3217 ពណ៌​ខ្មៅ​និង​មាន​កាន់​ដាវ​សាំ​ម៉ូ​រៃ​១​ដើម មាន​ប្រវែង​ប្រមាណ​៨​តឹ​ត​ជា​ដាវ​ផលិត​ក្នុងស្រុក ដែល​គេ​បាន​ទិញ​តៗ​ពី​មិត្ត​ភ​ក្រ័​របស់គេ​ក្នុងតម្លៃ​២០​ដុល្លា​។​
​ ​យុវជន​ទាំងបី​ខាងលើ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ប្រាប់ថា​៖​ការដាក់​ដាវ​តាម​ខ្លួនគេ​បែបនេះ គឺ​ដើម្បី​ការពារ​ខ្លួន ព្រោះថា​កន្លងមក​ពួកគេ​ធ្លាប់​ត្រូវ​ពួកក្មេង​ទំនើង​ដេញ​វាយ​រួចមកហើយ​គេ​មិនដឹងថា ការដាក់​ដាវ​តាម​ខ្លួន​បែបនេះ​ខុសច្បាប់​នោះឡើយ​។​DSC04688
​ ​សមត្ថកិច្ច​បានអោយដឹង​ថា​៖​តាមច្បាប់​មាត្រា​៤៩៤ បាន​ចែងថា​៖ បទ​ផលិត ឬ​ធ្វើ​ចរាចរណ៍​អាវុធ​សម្រាប់​ប្រហារ​ផ្សេងៗ ការផលិត ការនាំ​ចូឡ ការនាំចេញ និង​អាវុធ​សម្រាប់​ប្រហារ​ផ្សេងៗ ដូចជា​ចំពុះទុង ដាវ ស្នាប់ដៃ​ជាអាទ៍ សម្រាប់​សម្លាប់ ឬ​ធ្វើអោយ​របួស ដោយ​គ្មា​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ​១០​លាន​រៀល​។
​ ​យុវជន​៣​នាក់​និង​វត្ថុតាង​ត្រូ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​កសាង​សមណុំរឿង​បញ្ជូន​ខ្លួន​និង​វត្ថុតាង​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត តាម​នីតិវិធី​ច្បាប់ ដើម្បី​ចាត់ការ​បន្ត​៕DSC04689 11295789_1598597620401155_5972914501589035096_n