​រន្ទះបាញ់​២​លើក ចន្លោះពេល​មួយ​ម៉ោង បណ្តាលអោយ​មនុស្ស​២​នាក់​រងរបួស និង ងាប់​គោ​២​ក្បាល ​នៅ​ឃុំ​ត្រញំង​ជង ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់​

0

 

​ខេត្ដ​ពោធិ៍សាត់ៈ កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៥​ខណៈ​មេឃ កំពុង​ធ្លាក់ភ្លៀង មាន​រន្ទះបាញ់​ពីលើ​ក​ក្នុង​ឃុំ​ត្រ​ញាំ​ង​ជង ស្រុក​បាកាន ខេត្តពោធិសាត់ ដែល​លើក​ទី​១ បណ្តាលអោយ ក្មេង​ជំទង់​ពីរ​នាក់ បងប្អូន​បង្កើតបានរ​ងរ​បួស​ជា​ទម្ងន់ ក្នុងភូមិ​ក្ដី​ស្នួល ឃុំ​ត្រញំង​ជង ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់ និង​មួយលើកទៀត​មាន​ករណី​រន្ទះបាញ់ ក្នុង​រយៈពេល​មួយ​ម៉ោង​ក្រោយ ភូមិ​ស្រែ​ល្វា ឃុំ​ត្រញំង​ជង ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់ បានធ្វើអោយ​សត្វ​គោ​ចំនួន​ពីរ​ក្បាល​ងាប់​រដូករណែល​ពេញ​ដី ។​

​ករណី​រន្ទះបាញ់​ខាងលើនេះ លើកទីមួយ​បណ្ដាល ឱ្យ​ក្មេង​ពីរ​នាក់​ប្អូន​រងរបួស​ធ្ងន់ ខណៈ​ក្មេង ទាំងពីរ​នាក់​ដើរ​ត្រឡប់​មកពី​បេះ​ផ្លែ​ព្រីង ខាងក្រោយ​ភូមិ ស្រប​ពេលដែល​មេឃមីរ រកកលនឹង​ភ្លៀង ។
​ប្រភពព័ត៌មាន​ពី​នគរបាល​ស្រុក​បាកាន​ឱ្យដឹងថា ក្មេង​រងរបួស ឈ្មោះ ទី​១ ឈ្មោះ​ភាព វិច្ឆិកា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ទី​២ ឈ្មោះ ភាព ជាតិ ភេទ ប្រុស អាយុ​៩​ឆ្នាំ ក្មេង​ទាំង​២​នាក់​រស់នៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ក្រោយ​កើតហេតុ ក្មេងរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនមក​មន្ទីរ ពេទ្យ​បង្អែក​ស្រុក​បាកាន ។​

​នគរបាល​ស្រុក​បាកាន​ឱ្យដឹងទៀតថា រំលង​ជាង​មួយ​ម៉ោង​ក្រោយមក ក៏មាន ករណី​រន្ទះបាញ់​មួយលើកទៀត​នៅ​ភូមិ​ស្រែ​ល្វា ឃុំ​ត្រញំង​ជង ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់ បណ្ដាលឱ្យ​សត្វ​គោ​មេ​ពីរ​ក្បាល​ងាប់ នៅ​កណ្ដាល​វាលស្រែ​ខាងក្រោយ​ភូមិ ។ នគរបាល​បានអោយដឹង​ទៀ​ថា ម្ចាស់​គោ​ដែល​រន្ទះបាញ់​ស្លាប់ ឈ្មោះ សុ​ត ផាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ល្វា ឃុំ​ត្រញំង ជង ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់ ៕
​កែវ ហួរ ពោធិសាត់​