ខេត្តពោធិ៍សាត់; នគរបាលស្រុកភ្នំក្រវាញបានប្រើពេលវេលាតាមប្រមាញ់ក្រុមប្រព្រឹត្តអំពើចោរកម្មលូចគោក្របីអស់មួយកំណាត់យប់ទើបចាប់បានជនសង្ស័យកាលពីវេលាមោ៉ង ០០និង២៤នាទីរំលងអាទ្រាធថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៥ត្រង់ចំនុចផ្លូវទៅព្រហ័សក្បាល ស្ថិតក្នុង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណះពេលដែលពួកគេបានលូចគោបួនក្បាលពីប្រជាពលរដ្ឋនៅម្ដុំចំនុចភ្នំយាយមៅ៉ភួមិអង្គ្រងកាលពីវេលាមោ៉ង៦និង៣០នាទីយប់ថ្ងៃទី២៨ឧសភាឆ្នាំ២០១៥៕
លោក វង សាវេត អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា កាលពីពីក្បាលព្រលប់វេលាមោ៉ង៦និង៣០នាទីថ្ងៃទី២៨នោះ រូបលោកបានទទួលព័ត៍មានពីប្រជាពលរដ្ឋបានរាយការណ៍តាមទូរស័ព្ទថា ពួកគាត់បានឃើញក្រុមចោបានលូចគោអ្នកភួមិចំនួន៤ក្បាលមេគោធំបីក្បាលនិងកូមគោមួយដឹកកាត់ដល់ចំនុចភ្នំយាយមៅ៉នេះ៕ ភ្លាមនោះលោកក៍បានបញ្ជារកំលាំងរដ្ឋបាលប៉ុស្ត៍សំរោងដឹកនាំដោយមេប៉ុស្ត៍សំរោងសហការជាមួយប្រជាការពារ ចុះដេញតាមក្រុមចោនោះ ដល់ចំនុចឆ្លូក ភួមិព្រែក ឃុំសំរោង ក្រុមចោនោះដឹងបែកកាថាកំលាំង ពួកវាក៍បានលែងគោទាំង៤ក្បាលនោះ រូចរត់គេចខ្លួន ៕ លោក វង សាវ៉េត បានបន្តថា ពេលដែលជនសង្ស័យនោះបានព្រលែងគោគេចយករូចខ្លួន កំលាំងនគរបាលប៉ុស្ត៍និងប្រជាការពារនៅតែបន្តតាមប្រមាញ់ទាំងយប់ជ្រៅទៀត រហូតដល់មោ៉ង០០និង២៤នាទីអាទ្រាធឆ្លងចូលថ្ងៃទី២៩ឧសភា កំលាំងក៍បានចាំស្ទាក់ត្រង់ចំនុចផ្លូវទៅព្រហ័សក្បាល ក៍ឃើញជនសង្ស័យទាំងពីនាក់ ដូចភិនភាគដែលពលរដ្ឋរាយការណ៍កំលាំងលោកក៍បានក្រសោបពួកគេ ទាំងពីនាក់នោះ ហើយក៍បានយកមកកាន់អធិការស្រកភ្នំក្រវាញទាំងយប់៕
លោក វង សាវ៉េត បានបញ្ជាក់ថា នៅព្រឹកឡើង ក្រោយពេលដែលកំលាំងនគរបាលស្រុកភ្នំក្រវាញយើងបានធ្វើកំណត់ហែតុសួជនសង្ស័យទាំងពី បុរសជនសង្ស័យបានឆ្លើយសារភាពថាពួកគេមានឈ្មោះ អួន គុណ អាយុ៣០ឆ្នាំ ទី២ឈ្មោះ ណៃ ណុន អាយុ ៤៤ ឆ្នា្ំពួកគេមានទីលំនៅភួមិអូររំចេក ឃុំស្នាមព្រះ ស្រុកបានកាន ខេត្តពោធិ៍សាត់ ដោយពួកគេពីនាក់នេះពិតជាបានដើរមកចំណុចភួមិខាងលើលូចគោបួនក្បាលនោះ ពិតប្រាកដមែន ហើយនេះជាលើកដំបូងប៉ុណ្ណោះ ក៍ត្រូវបែកការណ៍គេតាមទាន់ចាប់បានតែម្ដង៕ ជនសង្ស័យទាំងពីត្រីវបានកំលាំងនគរបាលជំនាញលើកិច្ចការនេះកសាងសំណុំរឿងបញ្ជូនទៅស្នងការដុឋាននគរបាលខេត្តដើម្បីចាត់កាបន្ត ឯចំណែកម្ចាស់គោនៅភួមិកើតហែតុដែលជាម្ចាស់គោមន្ត្រីនគរបាលដែរនោះយើងបានប្រគល់ឲ្យរូចរាល់ផងដែរ៕




































