រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង8និង00នាទីថ្ងៃទី10 ខែមេសា ឆ្នាំ2014មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ6 ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បង្កឡើងដោយអាប៊ុលធ្វើផ្លូវបានបើកថយក្រោយកិនម៉ូតូបណ្ដាលអោយខ្ទេចពាក់កណ្ដាល។ជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ បិុល ច័ន្ទ ថេន ភេទប្រុស អាយុ29ឆ្នាំស្នាក់នៅខណ្ឌឬស្សីកែវ ចំណែកម៉ូតូជនរងគ្រោះដែលត្រូវអាប៊ុលថយកិនខ្ទេចពាក់កណ្ដាលនោះម៉ាក់ វីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1F-5256 ។
បើតាមប្រភពព័តមាននិងសាក្សីដែលឃើញហេតុការណ៍ខាងលើនេះបានអោយដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូឌុបទូរទស្សន៍មួយគ្រឿងដើម្បីយកទៅអោយជាងជួសជុលលុះមកដល់ចំណុចកើតហេតុដោយផ្លូវនេះមានការដ្ធានធ្វើផ្លូវគ្មានកន្លែងឈប់ជនរងគ្រោះក៍បានចតម៉ូតូក្រោយអាប៊ុលធ្វើផ្លូវពេលនោះម្ចាស់អាប៊ុលកំពុងតែហូបបាយនៅលើអាប៊ុលជនរងគ្រោះក៍បានលីទូរទស្សន៍
យកទៅអោយជាងជួសជុលនៅក្បែរនោះពេលដែលជនរងគ្រោះកំពុងរៀបរាប់ប្រាប់ជាងជួសជុលពីមូលហេតុដែលទូរទស្សន៍របស់គាត់ខូចស្រាប់តែម្ចាស់អាប៊ុលបានបើកថយក្រោយហើយក៍កិនម៉ូតូរបស់ជនរងគ្រោះពាក់កណ្ដាលទោះបីជាជនរងគ្រោះខំស្រែកអោយឈប់យ៉ាងណាក៍ដោយបន្ទាប់ពីអាប៊ុលបានកិនម៉ូតូជនរងគ្រោះបណ្ដាលអោយខ្ទេចពាក់កណ្ដាលហើយនោះអ្នកបើកបរអាប៊ុលរបស់ក្រុមហ៊ុន លី ឈួង បាន
ចុះមកហើយមិនបានសូមទោសជនរងគ្រោះទេបែរជាស្ដីបន្ទោសអោយជនរងគ្រោះវិញហើយក៍មិនព្រមសងការខូចខាតដែលដោយចោទថា ជនរងគ្រោះបានយកម៉ូតូមកចតចោលក្នុងការដ្ធានរបស់គេដោយមានការហួសចិត្តហើយក៍ពុំចង់មានបញ្ហាវែងឆ្ងាយទៀតនោះជនរងគ្រោះបានសម្រេចចិត្តយកម៉ូតូទៅជួសជុលដោយខ្លួនឯង៕