ខេត្តបន្ទាយមានជ័យ
នៅក្នុងការបិតអនុសំវច្ឆរះមហាសន្និបាតមន្ត្រីសង្ឈទូទាំងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៥នៅវត្តគិរីជុំហៅវត្តចំការខ្នុរនៅ ភូមិអូរអំបិល សង្កាត់អរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនេះលោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ បាននិយាយថាដើម្បីបូកសរុបនិងការវាយតំលៃលើលទ្ធផលនៃការអនុវត្តសង្ឈប្រកាសរបស់អនុសំវច្ឆរះមហាសន្និបាតមន្ត្រីសង្ឈកាលពីកន្លងទៅនិងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្តសង្ឈទាំងអស់ត្រូវអនុវត្តគោលការរបស់សង្ឈដែលមាន៦ចំនុចដែលត្រូវយកទៅអនុវត្តបន្តនៅទីវត្តអារាមមានដូចជា។ចំណុចទី១ត្រូវបន្តពង្រឹងគុណភាពក្នុងការដឹកនាំនិងការគ្រប់គ្រងវត្តអារាមឲ្យមានរបៀប រៀបរយមានការសាមគ្គីភាពឲ្យបានល្អនិងរក្សាតម្លៃខាងវិស័យសាសនា សិល្បះវប្បធម៍និងស្ថាបបត្យកម្មខ្មែរពិតៗ ទី២ត្រូវបន្តការត្រួតពិនិត្យនិងធ្វើការកែសំរួលប្រព័ន្ធផ្សព្វផ្សាយព្រះធម៍ទេសនា តាមរយះវិទ្យុ ក្នុងខេត្តឲ្យមានក្រឹត្យក្រមច្បាប់ឲ្យបានច្បាស់លាស់ ទី៣សង្ឈទាំងអស់ត្រូវបង្កើននិងពង្រឹងពង្រីកគុណភាពពុទ្ធិកការសិក្សានៅតាមបណ្តាវត្តអារាមនានានៅក្នុងខេត្តទី៤លោកអាចារ្យនិងព្រះសង្ឈត្រូវបើកវគ្គបណ្តុះបណ្តាលនៅតាមវត្តអារាមគ្រប់ស្រុក ក្រុង និងទូទាំងខេត្ត ទី៥មន្ត្រីសង្ឈត្រូវចុះធ្វើអធិការកិច្ចឲ្យបានជាប្រចាំសម្រាប់សាលាពុទ្ធិកបឋមសិក្សាពុទ្ធិកវិទ្យាល័យនិងសាលាធម្មវិន័យជាដើមទី៦ក្នុងអនុសំវច្ឆរះមហាសន្និបាតមន្ត្រីសង្ឈទូទាំងខេត្តលើកទី២៣នេះបានដាក់ចេញនូវសង្ឈប្រកាសរបស់គណះកម្មធិការយុត្តិកនិកាយមាន២ចំណុចធំៗដែលបានដាក់ចេញនូវក្នុងទិសដៅពង្រឹង
ប្រសិទ្ធភាពនៃការគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាទីគោរពសក្ការះរបស់ប្រជាពលរដ្ឋកម្ពុជា។លោកគោស៊ុំសារឿតបាននិយាយបន្តទៀតថាក្នុងការបិតអនុសំវច្ឆរះនោះបានចំណូលពីពុទ្ធបរិស័ទបានចូលរួមចំនួនក្នុងការកសាងព្រះវិហារមានទឹកប្រាក់៥១.៥៣៨.០០០រៀលនិងត្រូវចំណាយវិញអស់៤៩.១៨០.០០០រៀលនិងលោកស៊ុំសារឿតបានបានចែកបណ្ណ័ថ្លែងអណគុណដល់ពុទ្ធបរិស័ទដែលមានស្នាដៃក្នុងការជួយការកសាព្រះពុទ្ធសាសនាមានចំនួន១១៨បណ្ណ័និងក្នុងនោះក៍មានធ្វើពិធិរាប់បាតដែលមានព្រះសង្ឈចូលរួមរាប់បាតចំនួន៥០០អង្គផងដែរ៕




































