​មុខរបរ​រាវ​លៀស​លក់​ចិញ្ចឹមជីវិត​អ្នកស្រុក​ទន្លេ​ភូមិ​សំរោង​ឃុំ​ពោធិ​

0

​កំពង់ឆ្នាំង​៖​មុខរបរ​នេសាទ​ចិញ្ចឹម​ជី​វិ​របស់​អ្នកស្រុក​រស់នៅ​តាម​ដង​ទន្លេ​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​
​ត្រូវការ​ចំណាយ​ប្រាក់​ជាដើម​ទុន​តិច​ឬ​ច្រើន​សំរាប់​ទិញ​ឧបករណ៍​នេសាទ​។​ដោយឡែក​ចំពោះ​
​ប្រជាពលរដ្ឋ​ក្រីក្រ​មួយក្រុម​នេះ ដែល​អ្នកយកព័ត៌មាន​យើង​បាន​ជួប​នៅ រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​ព្រែក​ពាម​ទន្លា ក្នុងភូមិ​សំរោង ឃុំ​ពោធិ​ស្រុក​កំពង់លែង គឺ​បានឃើញ​ពួកគាត់​កំពុង​រាវរក​លៀស​ដោយ​ដៃ ដើម្បី​លក់ដូរ​ចិញ្ចឹមជីវិត ព្រោះតែ​មុខរបរ​នេះ​មិនត្រូវ​ចំណា យ​ដើម​ទុនទិញ​ឧបករណ៍​អ្វី​អស់​លុយ​ច្រើន​នោះឡើយ​។​
​ ​លោក សួន វ​ន្ថា អាយុ​៣៦​ឆ្នាំ និង​បងប្អូន​ស្រីៗ​៣​នាក់​ជា​សាច់ញាតិ រស់នៅក្នុង​ភូមិ​សំ​
​រោង ឃុំ​ពោធិ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង កំពុង​រាវរក​លៀស​នោ​ក្នុង​ព្រែក​ពាម​ទន្លា ក្នុងភូមិ​
​សំរោង បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ពួកគាត់​មានមុខ​របរ​ធ្វើ​ចំការ និង​ន​សាទ​ត្រី នៅ​រដូវ​ទឹក​ព្រែក​ហួតហែង​និង​រាក់​បែបនេះ មុខរបរ​រាវ​លៀស​របស់​ពួកគាត់​ងាយស្រួល​ជា​
​ង​ទឹក​ក្នុង​ព្រែក​ជ្រៅ​មិនអាច​រាវរក​លៀស​បាន​ឡើយ​។​ការ​វាវរ​កលៀស​ដោយ​ដៃ​បែបនេះ​មិន​ខុ​
​ស​ច្បាប់​ឡើយ តែ​ការ​អូស​ឬ​រុញរ​កលៀស​ដោយ​ម៉ាស៊ីន​គឺ​ច្បាប់​ហាមឃាត់​។​
​ ​ជាង​២​ខែ​កន្លងមកនេះ ពួកគាត់​អាច​រាវ​រល​លៀស​ក្នុង​១​ថ្ងៃៗ​ក្នុង​ម្នាក់ៗ​ពី​៤០​ទៅ​៥០​កំប៉ុង​
​និង​លក់បាន​ប្រាក់​ក្នុង​១​កំប៉ុង​៥០០​រៀល គិត​ទៅក្នុង​១​ថ្ងៃៗ​អាច​រកបាន​ប្រាក់​ពី​២​ម៉ឺន​ទៅ​២​ម៉ឺន​
​ប្រាំ​ពាន់​រៀល​ដែរ​ដើម្បី​ចិញ្ចឹមជីវិត ហើយ​ការរាវរ​កលៀស​ដោយ​ដៃ​បែបនេះ​មិន​ចំណាយ​ប្រាក់​
​ជាដើម​ទុនទិញ​ឧបករណ៍​អី​នោះទេ គឺមាន​តែ​ចាន​ធំ​មួយ​បណ្តែត​លើទឹក​ជាការ​ស្រេច​។​
​ ​លោក សួន វ​ន្ថា បាន​អោយដឹងទៀតថា​៖​មុខរបរ​ប​វា​លៀស​នេះ​មិនមានរ​តះ​ពេល​វែង​នោះទេ គឺ​រក​បានតែ​ខែប្រាំង និង​ពេល​ព្រែក​រីង​រាក់​នេះហើយ ដល់ពេល​ខែ​ទឹក​ឡើង​មិនអាច​រក​
​បានឡើយ ពួកគាត់​ត្រូវ​ប្តូរ​មុខរបរ​មក​ដាក់មង​និង​ចង​ស្ទូច​ចិញ្ចឹមជីវិត​វិញ​។​DSC04654
​ ​លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បានអោយដឹងថា​៖​ច្បាប់​ស្តីពី​
​ជលផល​មាត្រា​៩៤ បាន​ចែងថា​៖ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ពី​រដ្ឋបាល​ជលផល​ជា​ប្រាក់​ពី​១​ដង ទៅ​២​ដង លើ​តម្លៃ​ទីផ្សារ​នៃ​វត្ថុតាង​ពិ​ប្រាកដ ឯ​វត្ថុតាង​ទាំងអស់​ត្រូវប្រគល់​អោយ​សា​ម៉ី​ជន​វិញ ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត ( ចំណុច​២ )​នេសាទ​ដោយ​ឧបករណ៍ នាម ជន មង​ក្រឡុក មង​អូស ឈ្នាង​អូស​លៀស ឬ ខ្ចៅ​នៅ​ទឹកសាប​និង​ឈ្នាង​អូស​គ្រែង​ឈាម​នៅ​តំបន់​ឆ្នេរសមុទ្រ ដែល​អូស ឬ រុញ​ដោយ​កម្លាំង​ម៉ាស៊ីន​គ្មាន​ការអនុញ្ញាត ( មានន័យថា ពេល​សមត្ថកិច្ច​ចាប់បាន​អ្នក​អូស​លៀស​ដោយ​ម៉ាស៊ីន និង​វត្ថុតាង​បាន ច្បាប់​ត្រូវអោយ​ផាកពិន័យ​ជា​ប្រាក់ ពី​វត្ថុតាង​ទាំងនោះ​មានតម្លៃ​ពី​១​ដង ទៅ​២​ដង នៃ​តម្លៃ​ទីផ្សារ​។​ឧទាហរណ៍ កាណូត​និង​ឧបករណ៍​អូស​លៀស​មានតម្លៃ​១៥០០​ដុល្លា ពិន័យ​២​ដង​ស្មើ​និង​៣០០០​ដុល្លា ទើប​សមត្ថកិច្ច​ប្រគល់​កាណូត​អោយ​វិញ​)​និង​បើ​មិន​ព្រម​បង់ពិន័យ​ទេនោះ​គឺ​សមត្ថកិច្ច​នឹង​ប្តឹងទៅ​តុលាការ​បន្តទៀត​៕ DSC04658 DSC04645