កំពង់ឆ្នាំង៖ បុរសជាកូនជាងធ្វើដំបូលដែកម្នាក់បានរងរបួសធ្ងន់ធ្ងរ នៅពេលគេធ្វើដំបូលផ្ទះអោយគេស៊ីឈ្នួលធ្វើសំយ៉ាបផ្ទះអោយគេ លើកដែកទៅគងចំខ្យែកាបអគ្គីសនី ដែលមានភ្លើងរាប់ពាន់វ៉ុល ទុស្សេឆក់រលាកពេញខ្លួន និងបានធ្លាក់មកដីដែលមានកំពស់៤ម៉ែត្រ។គ្រោះថ្នាក់
នេះបានកើតឡើងនៅម៉ោង៤ និង៤៥នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅផ្លូវលេខ១ ស្ថិតក្នុងភូមិទី១សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ក្រុមគ្រួសារបុរសរងគ្រោះបាននិយាយអោយដឹងថាៈ បុរសរងគ្រោះមានឈ្មោះ ស្រី សុភ័ក្ក អាយុ
២៥ឆ្នាំ មានទីលំនៅ ភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាកូនជាងធ្វើដំបូលដែក ។
នៅថ្ងៃកើតហេតុជនរងគ្រោះ និងមេជាងម្នាក់ទៀត បានទៅតសំយាបផ្ទះអោយគេនៅផ្លូវលេខ១ ក្នុងភូមិសង្កាត់ខាងលើ ពេល បុរសរងគ្រោះនៅលើដំបូលផ្ទះបានលើក ដែកមួយដើម មិនបានប្រយ័ត្នទៅប៉ះគងនិងខ្យែកាបអគ្គីសនី ដែលមានកម្លាំងរាប់ពាន់វ៉ុល បណ្តាលអោយឆក់រលាកដូចគេដុតទាំងរស់ និងបានប្រកាច់ធ្លាក់មកដី កំពស់៤ម៉ែត្រតែម្តង។ភ្លាមៗនោះមេជាង និងម្ចាស់ផ្ទះបានប្រញាប់ដឹកយកជនរងគ្រោះមកកាន់មន្ទីរខេត្ត ដើម្បីជួយសង្គ្រោះជាបន្ទាន់ផងដែរ ។
នៅក្នុងមន្ទីរពេទ្យខេត្ត គេឃើញជនរងគ្រោះបានរលាកប្រអប់ដៃទាំងសងខាង និងភ្លៅទាំង២ធ្ងន់ ធ្ងរ ដែលការសន្និដ្ឋានថាៈ ករណីឆក់ចរន្តអគ្គីសនីរាប់ពាន់ វ៉ុលនេះគឺបណ្តាលមកពីបុរសរងគ្រោះពេលលើកដែកឡើងលើគឺបានត្បៀតដែកនិងប្រឡោះភ្លៅ ហើយបានគងទៅនិងខ្យែកាបអគ្គីសនីបណ្តាលអោយទុស្សេរលាកពេញខ្លួនបែបនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងការសង្គ្រោះ ពីគ្រូពេទ្យ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានទៅធ្វើកំណត់ហេតុ ជនរងគ្រោះនៅក្នុងមន្ទីរពេទ្យ ដើម្បីការពារក្នុងរឿងហេតុនេះ ខ្លាចមានការប្តឹងផ្តល់គ្នាតាមផ្លូវច្បាប់ រវាងជនរងគ្រោះ ជាមួយមេជាង ឬជា មួយនឹងម្ចាស់ផ្ទះ។នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥នេះ ប្រពន្ធជនរងគ្រោះបាននិយាយអោយអ្នកយកព័ត៌មានយើងដឹងនៅក្នុងមន្ទីរពេទ្យខេត្តថា៖ការព្យាបាលរបួសនេះគឺ មេជាងប្តីនាងធានាចេញប្រាក់
ព្យាបាលជម្ងឺអោយលុះត្រាជាសះស្បើយ ៕



































