​ភ្លៀង​ផ្គរ​រន្ទះបាញ់​បុរស​ម្នាក់​ស្លាប់​(​មាន​ប្រពន្ធ​២​នាក់​និង​កូក​៩​នាក់​)​និង​ស្ត្រី​២​នាក់​របួសធ្ងន់​ស្រាល​ខណៈ​ពួកគាត់​កំពុង​រាវ​គ្រុំ​ក្នុង​បឹង

0

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​បឹង​(​មាន​ប្រពន្ធ​២​និង​មានកូន​៩​នាក់​) រីឯ​ស្ត្រី ២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​រន្ទះបាញ់​នៅពេលដែល​ពួកគាត់​កំពុង​នាំគ្នា​រាវ​គ្រុំ​ក្នុង​បឹង​ពេល​ភ្លៀង​ផ្គរ​។​ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​២៩ ខែDSC04740ឧសភា ឆ្នាំ​២០១៥ នៅក្នុង​ចំណុច​បឹង​ធំ ស្ថិតនៅ​ក្នុងភូមិ​ទួល​អំពិល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​ប្រជាពលរដ្ឋ​ដែល​បានដឹង​ហេតុការណ៍​នេះ​បាន​និយាយ​អោយដឹងថា​៖​មុនពេល​កើតហេតុ​មាន​ភ្លៀង​ផ្គរ​និង​រន្ទះ នៅ​ម៉ោង​ពេល​ក្នុង​ចំណុច​ខាងលើ មាន​មនុស្ស​ប្រុស​ស្រី​ច្រើន​នាក់​កំពុង​នាំគ្នា​រាវ​គ្រុំ​ដើម្បី​យកទៅលក់​ចិញ្ចឹមជីវិត​។​ពេលនោះ​មាន​ស្នូរ​រន្ទះ​មួយ​ផ្ទុះឡើង​បាញ់​ចំ​បុរស​ម្នាក់​ឈ្មោះ ស៊ូ យ​ន ហៅ​ពៅ អាយុ​៤៣​ឆ្នាំ បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅក្នុង​បឹង​និង​ធ្វើអោយ​ស្ត្រី​២​នាក់​ទៀត​របួសធ្ងន់​ស្រាល គឺ​១.​ឈ្មោះ ប៉ោង សុភា អាយុ​៣៧​ឆ្នាំ ជា​ប្រពន្ធចុង​បុរសរងគ្រោះ​ខាងលើ​រងរបួស​ធ្ងន់ និង ២.​ឈ្មោះ ឈិន ចិន្តា អាយុ​៣៧​ឆ្នាំ របួសស្រាល ពួកគាត់​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​----------
​ ​ក្រោយពេល​កើតហេតុ ស្ត្រី​រងរបួស​ធ្ងន់​ឈ្មោះ ប៉ោង សុភា ត្រូវបាន​គេ​ដឹក​បញ្ជូនមក​
​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដើម្បីអោយ​គ្រូពេទ្យ​ជួយសង្គ្រោះ​ជីវិត​។​ដោយឡែក​ស​ពបុរ​
​ស​រងគ្រោះ​ត្រូវបាន​សាច់ញាតិ ដឹកបញ្ជូន​តាម​រ៉ឺម៉ក​យកមក​ដល់​សាលា​បុណ្យ​មួយ​នៅ​វា​លា​ម៉ោង​៨​និង​៣០​នាទី​យប់ នៅក្នុង​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ដោយមាន​អ្នកស្រុក​ក្នុងភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ចាត់ចែង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​។​
​ ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖​ស្ត្រី​ឈ្មោះ ប៉ោង សុភា ជា​ប្រ ជា​ពលរដ្ឋ​ក្រីក្រ គ្មាន​ផ្ទះសម្បែង​រស់នៅ​ទេ សព្វថ្ងៃ​រស់នៅ​ជ្រកកោន​ក្បែរ​សំយាបផ្ទះ​គេ​នៅ​ក្នុងភូមិ នាង​មានកូន​ប្តី​មុន​៥​នាក់ ប្តី​ក្រោយ​ដែល​ស្លាប់​នេះ​បាន​គ្នា​ពុំទាន់​មានកូន​ទេ​។​DSC04739
​ ​ដោយឡែក​ប្រពន្ធដើម​មានឈ្មោះ ឯក វ៉ុ​ន អាយុ​៣៩​ឆ្នាំ មានកូន​៤​នាក់ រស់នៅក្នុង​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ក៏​ជា​គ្រួសារ​ក្រីក្រ​ដែរ​។​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៥ ប្រពន្ធដើម​និង​កូន​ទាំង​៤​នាក់ បាន​យំសោក​អោប​សព​ប្តី​ក្នុង​សាលា​បុណ្យ​
​ដោយ​ក្តី​អាឡោះអាល័យ​សែន​រន្ធត់ ចំណែក​កូនៗ​ទាំង​៥​នាក់​ក៏បាន​មកជួប​ជុំគ្នា​មើល​សព​របស់​ឪពុក ទាំង​ក្តី​សោកសៅ​ផងដែរ​៕

​ ​