បន្ទាយមានជ័យ៖ លោក អ៊ុង អឿនប្រធានក្រុមប្រឹក្សាខេត្តនិងជាប្រធាន ក្រុមការងារចុះជួយស្រុកមង្គលបូរី និងក្រុមការងារស្រុកមង្គលបូរី បានចុះបើកការដ្ឋាន ជួសជុលផ្លូវលំ១ខ្សែដែលមានទទឹង៤ម៉ែត្រ និង បណ្ដោយ១៥០០ម៉ែត្រ ក្រាលថ្មមិច ចំណាយថវិកាអស់ប្រមាណជាង
១០លានរៀលស្ថិតនៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។នៅក្នុងពិធីបើកការដ្ឋានធ្វផ្លូវនេះមានការចូលរួមពីក្រុមហ៊ុនថ្មលឹមហេងភ្នំធំ ប្រជាពលរដ្ឋ ភូមិគោកទន្លាប់ និងក្រុមការងារខេត្ត-ស្រុក របស់ គណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ផងដែរ ។លោក អ៊ុងអឿនបានធ្វើការផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជាពិសេសលោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ។លោកអ៊ុងអឿនបានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋាននោះថាក្រុមការងាររបស់លោកបានចុះមកធ្វើផ្លូវជាបន្តបន្ទាប់នេះសម្រាប់ភាពងាយស្រួល ក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផលផ្សេងៗរបស់ប្រជាកសិករនៅក្នុងស្រុកមង្គលបូរីនេះ។លោកបានបន្តទៀតថាក្រោយពេលបញ្ចប់ការបើកការដ្ឋានជួសជុលផ្លូវខាងលើនេះ លោកនិងក្រុមការងារបានទៅពិនិត្យការសាងសង់ របងសាលានិងសួរសុខទុក្ខលោកគ្រូ-អ្នកគ្រូ ចំនួន៧នាក់ សិស្សានុសិស្ស ១០៥នាក់នៅ
សាលាបឋមសិក្សាគោកទន្លាប់ ស្ថិតក្នុង ភូមិគោកទន្លាប់ ឃុំបន្ទាយនាង និងបានឧបត្ថម្ភថវិកា ដល់លោកគ្រូ-អ្នកគ្រូក្នុងម្នាក់ៗ ៣ម៉ឺន រៀល និងសិស្សានុសិស្ស ក្នុងម្នាក់សៀវភៅ១ក្បាល, ប៊ិច១ដើម និងនុំ១ថង់ផងដែរ។គួបញ្ជាក់ផងដែររយះពេលកន្លងមកលោកអ៊ុងអឿនតែងតែយកចិត្តទុកដាក់ដល់លោកគ្រូនិងអ្នកគ្រូជាពិសេសសិស្សពូកែដែលប្រឡងជាប់បានចំណាត់ថ្នាក់និទ្ទេសAលោកតែងតែផ្តល់ជាថវិការនិងឡេបផតឲ្យមួយគ្រឿងជាដើមលោកបន្តទៀតថាឆ្នាំនេះបើសិស្សណាប្រឡងបាក់ឌុបជាប់និទ្ទេសAមានប៉ុន្មាននាក់លោកក៏ផ្តល់រង្វាន់ឲ្យទាំងអស់ផងដែរ៕



































