កំពង់ឆ្នាំង៖ក្រោយពីមានការកាប់បំផ្លាញព្រៃឈើលិចទឹក មានដើមធំៗជាជំរកសត្វគ្រប់ប្រភេទដែលបន្សល់ទុកពីដូនតាគួរអោយសោកស្តាយមក នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ មន្ត្រីខណ្ឌ័រដ្ឋបាលជលផល និងអាជ្ញាធរនៅក្នុងមូលដ្ឋាន បាននាំគ្នាចុះយកផ្លាកទៅ
បិតដើម្បីហាមឃាត់ និងទប់ស្កាត់ការបំផ្លាញព្រៃលិចទឹកនៅក្នុងតំបន់៣ របស់ឃុំប្រឡាយមាស ដែលជនខិ លខូចនាំគ្នាកាប់ព្រៃគាស់រានយកដីធ្វើចំការកន្លងមក។
សូមបញ្ជាក់ថា៖នៅចំណុចបឹងប្រកៀប, បឹងចោលតូច , ព្រៃកោះ , បឹងគ្រួស , បឹងចោលធំ និងក្នុងចំណុចបឹងមួយចំនួនទៀត ក្នុងតំបន់៣របស់ឃុំប្រឡាយមាស ស្រុកកំពង់លែង ព្រៃ
ឈើលិចទឹកតូចធំៗ ជាជម្រកសត្វស្លាប សត្វស្វា និងជាជម្រកត្រីពងកូន ប្រមាណជាង៦ហិក តា ត្រូវបានគេកាប់បំផ្លាញគាស់រានយកដីធ្វើចំការតាំងពីឆ្នាំ២០១៤ និងក្នុងឆ្នាំ២០១៥ថ្មីៗនេះ។
ករណីនេះ លោក ពុំសុផល នាយសង្កាត់នេសាទកំពង់លែង បានអោយដឹងថា៖ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញជនសង្ស័យ៥នាក់នៅក្នុងឆ្នាំ២០១៤ និងរកឃើញ៤នាក់ទៀតក្នុងឆ្នាំ២០១៥នេះ នឹងបានកសាងសំណុំរឿងដាក់ជូនតុលាការខេត្តរួចហើយ ដើម្បីកោះហៅជនសង្ស័ យទាំងនោះមកសារសួរ បើមានពាក់ពន្ធ័ក្នុងការកាប់ព្រៃលិចទឹកនៅក្នុងតំបន់ខាងលើ និងត្រូវធ្វើការចោទប្រកាន់និងផ្តន្ទាទោសតាមផ្លូវច្បាប់។ដោយឡែកថ្មីៗនេះ សមត្ថកិច្ចបានស្រាវជ្រាវឃើញជនសង្ស័យមួយចំនួនទៀតដែរត្រូវគ្រោងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖
ក្រោយពីទទួលបានព័ត៌មានថ្មីៗនៅក្នុងតំបន់ខាងលើនេះ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០
១៥ លោកបានចាត់តាំងអោយលោក ម៉ប់ សាម៉ុន នាយរងខណ្ឌ័ សហការជាមួយមន្ត្រីសង្កាត់
រដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានឃុំប្រឡាយមាស ចុះយកផ្លាកឃាមឃាត់ការកាប់បំផ្លា
ញព្រៃលិចទឹក ទៅបោះនិងបិតតាមដើមឈើធំៗនៅក្នុតំបន់នោះ ដើម្បីទប់ស្កាត់ការកាប់បំផ្លា
ញព្រៃលិចទឹកកុំអោយកើតមានបន្តទៀត។
លោក សោម ភិរុណ បានអោយដឹងទៀតថា៖ទន្ទឹមនិងការបិតផ្លាកខាងលើនេះ លោកបា
នដាក់វិធានការអោយសមត្ថកិច្ចលោក ឃ្លាំមើលនិងចាប់អោយបានជនល្មើសដែលបន្តការលួចកាប់ព្រៃនៅចំណុចនេះ និងត្រូវតាមដានចាប់ខ្លួនអោយបានអ្នកដែលលួចចូលមកគាស់រានដីក្នុងចំណុចនេះធ្វើចំការ ព្រោះថាអ្នកទាំងនេះហើយជាអ្នកកាប់បំផ្លាញព្រៃឈើលិចទឹកទាំងអស់នេះ ដើម្បីផ្តន្ទាទោសពួកគេតាមផ្លូវច្បាប់ ដើម្បីកុំអោយអ្នកផ្សេងៗទៀតយកគំរួតាម៕




































