កំពង់ឆ្នាំង៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងបឹង ឯស្ត្រី២នាក់ទៀតបានរងរបួសធ្ងន់ស្រា
ល ដោយសាររន្ទះបាញ់នៅពេលដែលពួកគាត់កំពុងនាំគ្នារាវគ្រុំក្នុងបឹងពេលភ្លៀងផ្គរ។ករ
ណីនេះបានកើតឡើងនៅម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅក្នុង
ចំណុចបឹងធំ ស្ថិតនៅក្នុងភូមិទួលអំពិល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ប្រជាពលរដ្ឋក្នុងភូមិទួលអំពិលដែលបានដឹងរឿងនេះបាននិយាយអោយដឹងថា៖មុន
ពេលកើតហេតុមានភ្លៀងផ្គរនិងរន្ទះ នៅម៉ោងពេលក្នុងចំណុចខាងលើ មានមនុស្សប្រុស
ស្រីច្រើននាក់កំពុងនាំគ្នារាវគ្រុំដើម្បីយកទៅលក់ចិញ្ចឹមជីវិត។ពេលនោះស្នូររន្ទះមួយផ្ទុះឡើងបាញ់ចំបុរសម្នាក់ឈ្មោះ ពៅ អាយុប្រមាណ៤២ឆ្នាំ បណ្តាលអោយស្លាប់ភ្លាមៗនៅក្នុងបឹងនិងធ្វើអោយស្ត្រី២នាក់ទៀតរបួសធ្ងន់ស្រាល គឺ១.ឈ្មោះ ប៉ោង សុភា អាយុ៣៧ឆ្នាំ ជាប្រពន្ធចុងបុរសរងគ្រោះខាងលើរងរបួសធ្ងន់ និង ២.ឈ្មោះ ឈិន ចិន្តា អាយុ៣៧ឆ្នាំ របួសស្រាល ពួកគាត់ទាំង៣នាក់រស់នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុ ស្ត្រីរងរបួសធ្ងន់ឈ្មោះ ប៉ោង សុភា ត្រូវបានគេដឹកបញ្ជូនមក
កាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីអោយគ្រូពេទ្យជួយសង្គ្រោះជីវិត។ដោយឡែកសពបុរ
សរងគ្រោះត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅកាន់លំនៅដ្ឋានប្រពន្ធដើមនៅក្នុងភូមិចំការ
តាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដើម្បីធ្វើបុណ្យទានតាមប្រពៃណី។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបាននិយាយអោយដឹងថា៖ស្ត្រីឈ្មោះ ប៉ោង សុភា ជាប្រ ជាពលរដ្ឋក្រីក្រ គ្មានផ្ទះសម្បែងរស់នៅទេ សព្វថ្ងៃរស់នៅជ្រកកោនក្បែរសំយាបផ្ទះនៅក្នុងភូមិ ហេតុដូចនេះស្នើសុំអាជ្ញាធរក្រុង និងខេត្តមេត្តាជួយសង្គ្រោះដល់រូបគាត់ផង៕




































