ក្រចេះ៖ កម្លាំងអធិការនគរបាលក្រុងក្រចេះ ដឹកនាំដោយ លោក ហាក់ ហ៊ាន់ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការឆែកឆេរ ផ្ទះជួលមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាចាយចែកគ្រឿងញៀនយ៉ាងសកម្មម្នាក់ រួមនិងថ្នាំញៀនមួយចំនួន កាលពីរសៀលថ្ងៃទី២៧ ខែ
ឧសភា នៅចំណុចភូមិអូឬស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ។លោក អនុសេនីយ៍ឯក ស៊ាង សុភក្រ័ អធិការរងនគបាលក្រុងក្រចេះ បានអោយដឹងថា ជនសង្ស័យគឺជាមុខសញ្ញាយ៉ាងសកម្ម ក្នុងការចែកចាយជួញដូរគ្រឿងញៀន ក្នុងនោះមានដីការតាមចាប់ខ្លួនចំនួនបីដងមកហើយពាក់ពន្ឋ័និងករណីគ្រឿងញៀននេះ ។ជនសង្ស័យឈ្មោះ ផេង ភារម្យ អាយុ ២៦ឆ្នាំ រស់នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានបន្ទាប់ជនសង្ស័យធ្វើសកម្មភាព ជួញដូរគ្រឿងញៀននៅលើ ទីតាំងផ្ទះជួលខាងលើ ដែលមានសុទ្ឋតែក្មេងស្ទាវ
ស្នាក់នៅ ។លោក អធិការរង បន្តរថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាធ្វើសកម្មភាព ជាប្រចាំ ដែលមានដីការឃាត់ខ្លួនចំនួនបីលើកឯណោះ ហើយជននេះគឺតែង តែប្តូរទីលំនៅចល័ត ជានិច្ច ។ជនសង្ស័យឈ្មោះ ផេង ភារម្យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន រួមនិងថ្នាំញៀន ចំនួន២កញ្ជាប់ ហើយបញ្ជូនទៅកាន់អធិការដ្ឋាននគបាលក្រុង ដើម្បីបន្តរការសាកសួរ និងកសាងសំណុំរឿងបញ្ញូនទៅសាលាដំបូងខេត្ត ។




































