ម្ចាស់​ដី​មួយកន្លែង​អះអាងថា​ដីកា​សម្រេច​រក្សា​ការពារ​របស់​ចៅក្រម​តុលាកា​ខេត្តសៀមរាប​ជា​រឿង​អ​យុតិធម៌​

0

​សៀមរាប​៖ ម្ចាស​ដី​ទំនាស់​មួយកន្លែង​ដែល​ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​សំ​ដែល​ការមិន​ពេញចិត្ត​ចំពោះ​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប លោក​ឈុន ច័​ន្ច​សីហា ដែល​ចេញ​ដីកា​រក្សា​ការពារ​មិនអោយ​គាត់​មាន​សិទ្ធិ​ចាត់ចែង​លើដី​របស់គាត់​WP_20150531_008​លោកស្រី ឡាយ សុ​ភី បាន​និយាយថា​ទីតាំង​ដី​ខាងលើនេះ​គាត់​បាន​កាន់កាប់​អស់​ពេល​ជិត​២០​ឆ្នាំ​មកហើយ ពុំ​ដែលមាន​បុគ្គល​ណា​មក​ទាមទា​ឬ​តវ៉ា​ចំពោះ​កាន់កាប់​ដី​ខាងលើ​នោះឡើយ​។​អ្នកស្រី​បន្តថា​ក្នុងពេលដែល​កំពុង​ស្រាប់​តែមាន​បុរស​ម្នាក់​ឈ្មោះ អ្នក​សារ៉េត ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​នៅ​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៥ ហើយ​នៅ​ថ្ងៃទី​២៧​ខែ​ឆ្នាំ​ដដែល លោ​ចៅក្រម​តុលាការ​ដំបូង​ខេត្តសៀមរាប​លោក​ឈុន​ច័​ន្ច សីហា ចេញ​ដីកា​រក្សា​ការពារ​មិនអោយ​អ្នកស្រី​ចាត់ចែង​លើដី​ខាងលើ​។​WP_20150531_003

​អ្នកស្រី ឡាយ សុ​ភី បាន​បន្តថា​ដី​ដែលមាន​ទំនាស់​អ្នកស្រី​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងអំឡុង​ឆ្នាំ​២០០២​។​
​គួ​បញ្ជាក់ថា​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប លោក​ឈុន ច័​ន្ច​សីហា បានចេញ​ដីការ​ក្សា​ការពារ​លេខ​២៥២​ចុះ​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៥​ដោយ​ហាមឃាត់​កូនបំណុល​ឈ្មោះ អ៊ុត ថា​ន និង​ភរិយា​ឈ្មោះ ឡាយ សុ​ភី មិនអោយ​លក់ ដូរ ជួល បញ្ចាំ ផ្ទេ​កម្មសិទ្ធិ​កាន់កាប់​បន្ត ធ្វើ​បណ្ណ​កម្មសិទ្ធិ ធ្វើ​អំណោយ​អោយទៅ​អ្នកដទៃ ឈូសឆាយ​សាងសង់ ឬ​ធ្វើ​សកម្មភាពៗ​នៅ​លើដី​ទំហំ​៨០​ម៉ែត្រ​គុណ​និង​៥០​ម៉ែត្រ ព្រំប្រទល់​ខាងជើង​ទល់​និង​ផ្លូវ ខាងត្បូង​ទល់​និង​ដី​ប្រជាពលរដ្ឋ ខាងកើត​ទល់​និង​ផ្លូវ ខាងលិច​ទល់​និង​ដី​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀ​រាប ខេត្ត​សៀ​រាប ដោយ​រក្សា​ស្ថានភាព​ដើម​រហូតដល់ តុលាការ​សម្រេច​ដល់​អ​ង្គ​សេចក្តី​ចប់​ជា​ស្ថាពរ​៕WP_20150531_007​ដោយ ខេង​ឧ​ត្ត​ម​