ខេត្តបន្ទាយមានជ័យ៖ក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ ត្រីអាត់ខែមស្នងការនគបាលខេត្ត
បន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់បានចុះទៅពិនិត្យនៅតាមដងស្ទឹងមង្គលបូរីរហូតដល់ស្ទឹងបវេលនោះក្នុងខេត្តបាត់ដំបងទើបរកឃើញថាមានការលួចលើកជាទំនប់កាត់ស្ទឹងតូចធំជាច្រើនពីស្រុកបវេលដល់ខេត្តបាត់ដំបង ឆ្ពោះទៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ ដើម្បីយកទឹកទៅផ្គត់ផ្គង់ស្រូវប្រាំងដែលធ្វើឲ្យរាំងស្ទះនៃការនាំទឹកឆ្ពោះទៅមាន ស្ទឹងមង្គលបុរីដើម្បីឲ្យប្រពលរដ្ឋប្រើប្រាស់ ។លោកកែគឹមយ៉ានបានប្រាប់នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥នេះថាការរកឃើញទំនប់លួចសង់កាត់ស្ទឹងបានកើតឡើងដែលក្រុមការងារមន្ទីរធនធានទឹកខេត្តបាត់ដំបង និងមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យបានចុះអន្តរាគមន៍នាំទឹកពីស្ទឹងបវេលទៅស្ទឹងមង្គលបុរីដើម្បីផ្គត់ផ្គង់ទឹកក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទីនោះប៉ុន្តែបែរជាទឹកហូរមិនទៅដល់រព្រោះមានគេលួចស្ទាក់ទឹកនៅខាងលើ។
លោកកែគឹមយ៉ាននិងក្រុមការងារបានឲ្យយកគ្រឿងចក្រកាយទំនប់ទាំងនោះចេញដើម្បីឲ្យបានទឹកហូរទៅដល់ស្រុកមង្គលបុរី សម្រាប់ប្រជាពលរដ្ឋនៅទីនោះយកទៅប្រើប្រាស់ហើយ។ក្រុមការងារ បានដើរមើលតាមដងស្ទឹងពីបវេលទៅដល់មង្គលបុរីដើម្បីត្រួតពិនិត្យមើលបញ្ហានេះបន្តទៀតផងដែរ។លោកកែគឹមយ៉ានបាននិយាយបន្តទៀតថាការលួចសង់ទំនប់កាត់ស្ទឹងស្ទាក់មុខទឹកជាច្រើនកន្លែងដោយគ្មានការអនុញ្ញាតពីមន្ត្រីជំនាញខាងលើនេះអាជ្ញាធរមូលដ្ឋានពិតជាបានដឹងប៉ុន្តែមិនផ្តល់ព័ត៌មានជូនលោកទើបធ្វើឲ្យស្ទះក្នុងការនាំទឹកទៅកាន់ស្រុកមង្គលបូរី ។ លោកបន្តថាក្រោយកាយទំនប់ទាំងនេះចេញការបង្ហូរទឹកពីស្ទឹងបវេលឆ្ពោះទៅស្ទឹងមង្គលបុរីអាចនឹងទៅដល់នាល្ងាចឬព្រលប់ ថ្ងៃដដែលនេះដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរីនេះឲ្យបានទាន់ពេលវេលា៕




































