រាជធានីភ្នំពេញ៖ ក្មេងស្ទាវ2នាក់ក្នុងចំនោមបក្សពួក3នាក់ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍ទួលសង្កែធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង12និង00នាទីថ្ងៃទី9 ខែមេសា ឆ្នាំ2014 នៅចំណុចផ្ទះគ្មានលេខផ្លូវលំ ក្រុមទី13 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមស្ទាវទាំងនោះព្រួតគ្នាចាប់រំលោភក្មេងស្រីអាយុ11ឆ្នាំបានសម្រេចទាំងអស់គ្នា។
ជនសង្ស័យ2នាក់ក្នុងចំនោមបក្សពួក3នាក់ដែលត្រូវសមត្តកិច្ចឃាត់ខ្លួននោះទី1.ឈ្មោះ ជួន ភា (ហៅអាឌុប)ភេទប្រុស អាយុ19ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងទី2.ឈ្មោះ អិុត ថន បញ្ញា ភេទប្រុស អាយុ20ឆ្នាំស្នាកៅ់ជាមួយគ្នា ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួនបាននោះឈ្មោះ សីហា ភេទប្រុស អាយុ21ឆ្នាំ ស្នាក់នៅមនពិតប្រាកដ ចំណែកកុមារីរងគ្រោះដែលត្រូវក្រុមស្ទាវទាំង3នាក់បានចាប់រំលោភបានសម្រេចទាំងអស់គ្នានោះឈ្មោះ ព.ស.ល ភេទស្រី អាយុ11ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី13 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បើតាមប្រភពព័តមានបានអោយដឹងថា៖ មុនពេលកើតហេតុការពីថ្ងែទី5ខែមេសា ឆ្នាំ2014 ប្រហែលម៉ោង13និង10នាទីជនសង្ស័យទាំង3នាក់ដែលជាក្រុមស្ទាវបានឃើញក្មេងស្រី2នាក់កំពុងលេងនៅមុខផ្ទះរបស់ខ្លួនដោយឃើញឪកាសល្អជនសង្ស័យក៍ចាប់បីក្មេងស្រីរងគ្រោះចូលទៅក្នុងខ្ទមក្បែរនោះហើយក៍នាំគ្នាធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរូបនោះម្ដងម្នាក់ៗរហូតបានសម្រេចទាំង3នាក់ហើយក៍បានអោយ
ក្មេងស្រីរងគ្រោះរូបនោះវិលត្រឡប់ទៅផ្ទះវិញពេលដែលក្មេងស្រីរងគ្រោះទៅដល់ផ្ទះដោយមានអាការះឈឺត្រង់ប្រដាប់ភេទហើយក្មេងស្រីរូបនោះចេះតែបើកខោមើលប្រដាប់ភេទធ្វើអោយម្ដាយក្មេងស្រីរងគ្រោះមានការសង្ស័យក៍ហៅកូនមកមើលហើយឃើញមានឈាមនៅត្រង់ប្រដាប់ភេទក៍បាននាំកូនយកទៅមន្ទីពេទ្យស្ពភក្រុងដោយមានអាការះធ្ងន់ធ្ងរពេកទើបមន្ទីពេទ្យស្ពភក្រុងបានបញ្ជូនអោយទៅសម្រាក់ព្យាបាល
នៅមន្ទីពេទ្យគន្ធបុប្ផាបន្ទាប់ពីម្ដាយក្មេងស្រីបានលួមលោមសួរដឹងថា កូនស្រីរបស់គាត់ត្រូវបានក្មេងស្ទាវក្នុងភូមិចាប់រំលោភទើបនៅថ្ងៃទី9 ខែមេសា ឆ្នាំ2014 គាត់ក៍បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទួលសង្កែតែម្ដង។ បន្ទាប់មកសមត្តកិច្ចក៍បានធ្វើការស្រាវជ្រាវរហូតដល់ឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង។ ជនសង្ស័យទាំង2នាក់ត្រូវបាននគបាលប៉ុស្តិ៍ទួលសង្កែកសាងសុំណុំរឿងបញ្ជូនទៅអធិការដ្ធាននគបាលខណ្ឌឬស្សីកែវដើម្បីចាត់ការតាមផ្លូវច្បាប់៕