ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យជាច្រើននាក់កាលពីព្រឹកថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៥បានចូលរួមហ្វឹកហាត់ ការប្រើខែលការពារ ដើម្បីត្រៀមទប់ទល់សភាព ការណ៍ ក៏ដូចជាការតវ៉ា ផ្សេងៗ ដែលកើតមានឡើងនៅ
ខេត្តជាប់ព្រំដែនមួយនេះរយះពេលកន្លងមក។ លោកឧត្តម សេនីយ៍ ត្រី អាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កម្លាំងរបស់លោកជាច្រើននាក់បានរៀបចំនូវវិធីហ្វឹកហាត់នូវការប្រើប្រាស់ខែលសម្រាប់ ដោះស្រាយនៅពេលមានសភាពការណ៍តានតឹងកើតឡើង ដូចជាបាតុកម្ម និងកូដកម្មជាដើមដោយប្រើប្រាស់ខែលមចំនួន១៥០ខែល ដែលអគ្គស្នងការនគរបាលជាតិ បានបំពាក់ឲ្យកាលពីពេលកន្លងទៅនេះ។ការហ្វឹកហាត់នៃការប្រើប្រាស់ខែលរបស់នគរបាលខេត្តបន្ទាយមានជ័យខាងលើនេះបានធ្វើឡើងក្រោយពីមានសភាពការតានតឹងមួយកើតឡើងនៅក្រុងប៉ោយប៉ែតដោយសារការតវ៉ារបស់ក្រុមកម្មករអូសរទេះដែលលទ្ឋផលធ្វើឲ្យមានអ្នករងរបួសនិងខូចខាតសម្ភារ:របស់រដ្ឋយ៉ាងច្រើន។
លោកអាត់ខែមបានបន្តទៀតថាកម្មករអូសរទះទាំងអស់ដែលនាំគ្នាធ្វើបាតុកម្មរយះពេលកន្លងមកថ្មីៗនោះលោកពុំបានយកទោសពៃនោះទេព្រោះមានអ្នកញុះញងនៅពីក្រោយកម្មករអូសរទះខ្លះត្រូវចាញ់កល់ល្បិចគេតែនិយាយអំពីកម្មករអូសរទះដែលចូលចិត្តប្រើកំហឹងវាយបំផ្លាញទ្រព្យសម្បត្តិសាធារះនោះរាជរដ្ឋាភិបាលពុំអាចលើកលែងទោសឲ្យបានឡើយលោកនិងស្វែងរកតាមចាប់ជនទាំងនោះយកមកដាក់ទោសទៅតាមនិតិវិធីច្បាប់នៅពេលខាងមុខនេះ។




































