ឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ និងជនសង្ស័យពីរនាក់ ករណីជួញដូរគ្រឿនញៀន នៅភូមិផ្សារព្រំ

0
?????????????

ខេត្តប៉ៃលិន៖ ជនសង្ស័យចំនួន២នាក់និងម្ចាស់ផ្ទះត្រួវបានសមត្ថកិច្ចអធិការស្រុកសាលាក្រៅ សហការជាមួយប៉ុស្ត៏រដ្ឋបាលឃុំស្ទឹងកាច់ចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន ចំនួន១៣២គ្រាប់ និងម៉ាទឹកកកចំនួន ២កញ្ចប់តូច ។ ហេតុការណ៏ចុះ

?????????????
?????????????

បង្រ្កាបជនសង្ស័យប្រើប្រាស់និងជួញដូរគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ នៅត្រង់ចំណុច សំបុកចាប ស្ថិតក្នុង ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។លោកវរៈសេនីយ៏ទោ ញ៉ឹក ថុល អធិការស្រុកសាលាក្រៅ បានឲ្យអ្នកយកព័ត៌មានកម្ពុជាថ្មីដឹងថា៖ ដោយមានការសហការល្អជាមួយប្រជាពលរដ្ឋទើបខាងសមត្ថកិច្ចចុះឆែកឆេទីតាំងខាងលើដោយមានការសុំយោបល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនផងដែរ។ក្នុងការចុះឆែកឆេរសមត្ថកិច្ចអធិការស្រុកបានឃើញជនសង្ស័យកំពុងសេពគ្រឿងញៀន ហើយបានធ្វើការឃាត់ខ្លួនចំនួន២នាក់ ទី១ឈ្មោះ ស៊ុំ ឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិតាងែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនdownload ។ ទី២ឈ្មោះ សន បូណា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិស្មាចដឹង ឃុំរាម ស្រុករាម ខេត្តព្រះសីហនុ ។បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ វៀច ណា ភេទស្រី អាយុ៦៣ឆ្នាំ មានស្រុកកំណើតភូមិអូរអំបិល ឃុំទឹកថ្លា ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្នរស់នៅភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោកមានប្រសាសន៏បន្តទៀតថា៖ ក្នុងការបង្ក្រាបនោះខាងសមត្ថកិច្ចយើងរិបអូសបានគ្រឿងញៀនប្រភេទយ៉ាម៉ា ១៣២គ្រាប់ និងម៉ាទឹកកកចំនួន ២កញ្ចប់តូច ព្រមទាំងរបស់របរមានទូរស័ព្ទ កន្រ្តៃ កាំបិត និងឆ្នាំងសាកទូរស័ព្ទមួយចំនួន ផងដែរ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

?????????????
?????????????