លោក​កែ គឹមយ៉ាន​និង​ក្រុមការងា​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកស្ទឹង​មង្គលបុរី និង​ស្ទឹង​ប​វេ​ល ក្រោយពី​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​យ៉ាងខ្លាំង​

0

​ខេត្តបន្ទាយមានជ័យ​៖​លោក​ឧបនាយករដ្ឋមន្ត្រី កែ​គឹមយ៉ាន​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​និង​ក្រុមការងារ​ជាច្រើន​នាក់​នៅ​image (3)រសៀល​ថ្ង​ទី​៣១​ខែឧសភា​ឆ្នាំ​២០១៥​បាន​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ទឹកស្ទឹង​មង្គលបុរី​និង​ស្ទឹង​ប​វេ​ល​ក្នុង​ខេត្តបាត់ដំបង ក្រោយពី​មាន​ព័ត៌មាន​ថា​ប្រជាពលរដ្ឋ​នៅតាម​ស្រុក​មង្គល​បូរី​រស់​នៅតាម​ដងស្ទឹង​មានការ​ខ្វះខាត​ទឹក​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​យ៉ាងខ្លាំង​។​ក្រោយ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក នៅ​ចំណុច​ទ្វារ​ទឹក​ដើម​ពោធិ៍​២​ដើម ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី រួចមក​លោក​កែ​គឹមយ៉ាន​និង​ក្រុមការងារ​បាន​ចុះទៅពិនិត្យ​ទ្វារ​ទឹក​នៅ​ស្ទឹង​បរវេល​ដើម្បី​រក​មធ្យោបាយ​បន្ថែម ក្នុងការ​ផ្ត​ត់​ផ្គង់​ទឹក​ឲ្យ​ដល់​អ្នកស្រុក​មង្គលបុរី​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​។​ក្រោយ​ទៅពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ក៏បាន​ចែក​អំណោយ​ដល់​ជនក្រីក្រ​ខ្វះ​ទីពឹង​ជាច្រើន​នាក់ រួមមាន​អង្ករ និង​ថវិកា​មួយចំនួនធំ​ផងដែរ​។​image (2)គួរបញ្ជាក់​ផងដែរ​ថា​លោក​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​រយះ​ពេលកន្លងមក​លោក​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​គ្រួសារ​ក្រីក្រ​គ្មាន​ទីពឹង​ពិសេស​ប្រជាពលរដ្ឋ​ដែល​បាន​ជួបប្រទះ​ដោយ​គ្រោះធម្មជាតិ​ដូចជា ជួបប្រទះ​គ្រោះទឹកជំនន់ ជួប​គ្រោះរាំងស្ងួត​ជួប​គ្រោះ​អគ្គី​ស​ភ័យ និង​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជាដើម​លោក​កែ​គឹមយ៉ាន​តែងតែ​យក​អំណោយ​ទៅ​ចែកជូន​ជនរងគ្រោះ​ទាំងអស់នោះ​ដោយផ្ទាល់​ដៃ​ពិសេស​ទៀត​នោះ​លោក​ក៏បាន​ជួយ​ធ្វើ​ផ្ទះ​ជូន​ជនរងគ្រោះ​ទាំងអស់នោះ​ផងដែរ​មិន​ប្រកាន់​និនាកា​រន​យោ​បាល​ឡើយ​គឺ​លោក​ចែក​ឲ្យ​ទាំងអស់​ឲ្យ​តែ​ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ពិតប្រាកដ​៕​image (1)